Connect with us

បច្ចេកវិទ្យា

ក្រុមហ៊ុន Httpool សហការ​ជាមួយ​ក្រុមហ៊ុន Spotify ពង្រីក​ការផ្សាយពាណិជ្ជកម្ម​ជា​សំឡេង​ក្នុងប្រទេស​ឡាវ និង​កម្ពុជា

បានផុស

នៅ

ក្រុមហ៊ុន Httpool បាន​ពង្រីក​ភាពជា​ដៃគូ​រលក់​ការផ្សាយពាណិជ្ជកម្ម​រប​ស់​ខ្លួន​ជាមួយ​ក្រុមហ៊ុន​Spotify ដើម្បី​រួមបញ្ចូល​ប្រទេស​ឡាវ និង​កម្ពុជា ដោយ​ក្រុមហ៊ុន​ក្លាយជា​អ្នកតំណាង​ផ្តាច់​មុខ​ដើម្បី​គ្រប់គ្រង​សេវា​ផ្សាយពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន Spotify ក្នុង​តំបន់​ឥណ្ឌូចិន​សម្រាប់​ម៉ាក​យីហោ​គ្រប់​កម្រិត​ដែល​ស្វែង​រកត​ភ្ជាប់​ផលិតផល​របស់ខ្លួន​ជាមួយ​អតិថិជន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាម​ជា​ផ្លែ​ត​ហ្វ​ម​ចាក់​ផ្សាយ​បន្ត​ផ្ទាល់​តន្ត្រី (Audio streaming) ដ៏​មាន​ប្រជាប្រិយ​បំផុត​ក្នុង​ពិភពលោក ក្រុមហ៊ុន Spotify ផ្តល់ជូន​ដំណោះស្រាយ​ផ្សាយពាណិជ្ជកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត​សម្រាប់​ម៉ាក​យីហោ​នានា ដើម្បី​ផ្សាយ​ផលិតផល​របស់​ពួកគេ​ទៅដល់​អ្នក​ស្តាប់​តន្ត្រី​វ័យក្មេង​ដែល​សកម្ម​ខ្លាំង​និង​មាន​ឥទ្ធិពល​ជាច្រើន​របស់​ក្រុមហ៊ុន និង​ដើម្បី​ទាញយក​ប្រយោជន៍​ពី​ការកើនឡើង​អំណាច​នៃ​ការចាក់ផ្សាយ​បន្ត​ផ្ទាល់​តន្ត្រី​។​

អ្នកស្រី Anna Gorka មកពី​ក្រុមហ៊ុន Httpool និង​ជានា​យកដៃ​គូ Spotify បាន​ពន្យល់ថា​៖ “​ក្រុមហ៊ុន Httpool មាន​ក្តីរំភើប​ដែល​បាន​ក្លាយជា​អ្នកតំណាង​ផ្តាច់មុខ​របស់​ក្រុមហ៊ុន Spotify ក្នុង​ទីផ្សារ​ជាច្រើន​ក្នុង​តំបន់​អាស៊ី ហើយ​ក្រុមហ៊ុន​មាន​ក្តី​រីករាយ​យ៉ាងខ្លាំង​ក្នុងការ​ផ្តល់ជូន​ក្រុមហ៊ុន​នានា​នូវ​ឱកាស​ផ្សាយពាណិជ្ជកម្ម​ប្លែក​ពី​គេ​។ យើង​អាច​មើលឃើញ​សក្តានុពល​យ៉ាងច្រើន​សម្រាប់​អ្នក​ផ្សាយពាណិជ្ជកម្ម​ក្នុងប្រទេស​ឡាវ និង​កម្ពុជា តាមរយៈ​ការបើកចំហរ​ដំណោះស្រាយ​ផ្សាយពាណិជ្ជកម្ម​ថ្មី​គុណ​ភាពល្អ​។ ក្នុងនាម​ជា​ផ្លែ​ត​ហ្វ​ម​ចាក់ផ្សាយ​តន្ត្រី​ឌីជីថល ក្រុមហ៊ុន Spotify កំពុង​ទទួលបាន​កំណើន​អ្នក​ស្តាប់​តន្ត្រី​ថ្មីៗ​ជា​លំដាប់ ជាទី​ដែល​ម៉ាក​យីហោ​នានា​អាច​លើកកម្ពស់​ការយល់ដឹង​អំពី​ម៉ាក​យីហោ​របស់​ពួកគេ​”​។​

​លោក Sea Yen Ong ប្រធាន​ផ្នែក​លក់​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​របស់​ក្រុមហ៊ុន Spotify បាន​ថ្លែងថា​៖ “​យើង​មាន​ក្តី​រីករាយ​យ៉ាងខ្លាំង​ដែល​បាន​ពង្រីក​ទំនាក់ទំនង​របស់​ក្រុមហ៊ុន Spotify ជាមួយ​ក្រុមហ៊ុន Httpool និង​មាន​ពួកគេ​ធ្វើជា​តំណាងឱ្យ​អាជីវកម្ម​ផ្សាយពាណិជ្ជកម្ម​របស់​យើង​ក្នុងប្រទេស​ឡាវ និង​កម្ពុជា​។ ក្រុមហ៊ុន Httpool នឹងមាន​លទ្ធភាព​ពេញលេញ​ដើម្បី​ធ្វើជា​តំណាងឱ្យ​ផលិតផល​ផ្សាយពាណិជ្ជកម្ម​ជា​សំឡេង វីដេអូ និង​រូបភាព​ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់​ក្រុមហ៊ុន Spotify នៅ​ទូទាំង​បណ្តាញ​លក់​ទាំងអស់​”​។​

​ការផ្សាយពាណិជ្ជកម្ម​នៅលើ​ផ្លែ​ត​ហ្វ​មរ​បស់​ក្រុមហ៊ុន Spotify ដោយ​ធ្វើ​ឱ្យទៅជា​លក្ខណៈ​ក្នុងស្រុក​ទាំងស្រុង ផ្លែ​ត​ហ្វ​មរ​បស់​ក្រុមហ៊ុន Spotify ផ្តល់ជូន​អ្នក​ផ្សាយពាណិជ្ជកម្ម​នូវ​ជម្រើស​ចម្រុះ​មួយ​ដើម្បីឱ្យ​អតិថិជន​របស់​ពួកគេ​បាន​ស្គាល់​ផលិតផល​របស់ខ្លួន ដោយ​ផ្អែកលើ​គោលដៅ​យុទ្ធនាការ និង​របៀប​ដែល​អ្នកប្រើប្រាស់​ភ្ជាប់​ខ្លួន​ទៅនឹង​ផ្លែ​ត​ហ្វ​ម​ចាក់ផ្សាយ​តន្ត្រី​នេះ​។ ជម្រើស​ទាំងនេះ​រួមមាន​ការផ្សាយពាណិជ្ជកម្ម​ជា​សំឡេង វីដេអូ និង​រូបភាព​។ អ្នក​ផ្សាយពាណិជ្ជកម្ម​អាច​ផ្សាយ​ម៉ាក​យីហោ​របស់ខ្លួន​ទៅដល់​អ្នក​ស្តាប់​តន្ត្រី​សកម្ម​បាន ដែល​បច្ចុប្បន្ន​ពួកគេ​ជ្រើស​យក​ការ​ស្តាប់​តន្ត្រី​តាម​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​នានា ដូចជា​ទូរស័ព្ទ​ចល័ត កុំព្យូទ័រ​លើ​តុ ឧបករណ៍​បំពង​សំឡេង​ដែលមាន​ភ្ជាប់​អ៊ីនធឺណិត ឧបករណ៍​លេង​ហ្គេម និង​ផ្សេងៗ​ទៀត​។ នៅ​ទូទាំង​ពិភពលោក អ្នកប្រើប្រាស់​សេវា Spotify Free ចំណាយពេល​ជា​មធ្យម ២​ម៉ោង​កន្លះ​ក្នុង​មួយថ្ងៃ ដើម្បី​ស្តាប់​តន្ត្រី​នៅលើ​ផ្លែ​ត​ហ្វ​ម​របស់​ក្រុមហ៊ុន​តាមរយៈ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ផ្សេងៗ​។​

​សូមបញ្ជាក់ថា ក្រុមហ៊ុន Httpool គឺជា​ក្រុមហ៊ុន​មួយ​របស់​ក្រុមហ៊ុន Aleph Holding ដែល​វិនិយោគ​លើ​ផ្លែ​ត​ហ្វ​ម​ផ្សព្វផ្សាយ​ឌីជីថល​ឈានមុខ​ជា​គេ​ច្រើន​នៅ​ទូទាំង​តំបន់​អឺរ៉ុប និង​អាស៊ី​។ ក្រុមហ៊ុន​គាំទ្រ​ដល់​កំណើន​របស់​ផ្លែ​ត​ហ្វ​ម​ទាំងនេះ និង​ជំរុញឱ្យមាន​លទ្ធផល​អាជីវកម្ម​សម្រាប់​អ្នក​ផ្សាយពាណិជ្ជកម្ម​បែប​ប្រពៃណី និង​អ្នក​ផ្សាយពាណិជ្ជកម្ម​បង់​ប្រាក់​នៅ​ទូទាំង​ទីផ្សារ​ជាង ៣០​។ ដោយ​ផ្អែកលើ​បណ្តុំ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នៃ​បច្ចេកវិទ្យា​និង​ដំណោះស្រាយ​លទ្ធផល​ការងារ ក្រុមការងារ​ដែលមាន​បទពិសោធន៍ និង​បទពិសោធ​ទីផ្សារ​ដ៏​ទូលំទូលាយ ក្រុមហ៊ុន Httpool អាចជួយ​ឱ្យ​អ្នក​ផ្សាយពាណិជ្ជកម្ម​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អតិថិជន​របស់​ពួកគេ​បាន​តាមរយៈ​មធ្យោបាយ​ផ្សេងៗ​ប្រកបដោយ​ប្រសិទ្ធភាព​បំផុត ដែល​បង្កើន​ផលចំណេញ​ពី​ការវិនិយោគ​ឥតឈប់ឈរ​។​

​ផ្លែ​ត​ហ្វ​ម​ផ្សព្វផ្សាយ​ឈានមុខ​គេ​នានា​ដូចជា Twitter, Facebook, Spotify, LinkedIn, Snapchat, Warner Music, Outbrain និង Brainly បានតែងតាំង​ក្រុមហ៊ុន Httpool ឱ្យធ្វើជា​ដៃគូ​លក់​ផ្តាច់មុខ​របស់​ពួកគេ​នៅ​ទូទាំង​ទីផ្សារ​អឺរ៉ុប និង​អាស៊ី​មួយចំនួន​។ ក្រុមហ៊ុន Httpool មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស ដោយមាន​ការិយាល័យ​ជាច្រើន​កន្លែង​នៅ​ទូទាំង​តំបន់​អឺរ៉ុប​កណ្តាល តំបន់​ណូ​ឌិ​ក (Nordics) តំបន់​បាល់​ទិច​និង​បាល់​កាន ប្រទេស​រុស្ស៊ី តំបន់ CIS និង​អាស៊ី​ប៉ាស៊ីហ្វិក​។ ក្រុមហ៊ុន Aleph ក្តោប​ក្តាប់​ផ្លែ​ត​ហ្វ​ម​លំដាប់​ពិ​ភ​លោកធំៗ​ជាង ២០ ក្នុង​ទីផ្សារ​ជាង ៥០ នៅ​ទូទាំង​ពិភពលោក​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម