Connect with us

បច្ចេកវិទ្យា

ពី Instagram ដល់ Tik Tok៖ ស្វែងយល់​ការ​វិវត្ត​របស់បណ្ដាញ​សង្គម​ក្នុង ១ទសវត្សរ៍ចុងក្រោយ

បានផុស

នៅ

នៅខែតុលាឆ្នាំ ២០១០ កម្មវិធីថ្មីមួយត្រូវបានបង្កើតឡើង ហើយបានផ្សាយលើ App Store របស់ Apple ដែលមានឈ្មោះថា Instagram ។ Instagram បានប្រមូលអ្នកប្រើប្រាស់ជាង ១០ ម៉ឺននាក់ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ ដែលធ្វើឲ្យកម្មវិធីនេះក្លាយជាបណ្ដាញមួយដែលរីកលូតលាស់លឿនបំផុតមិនធ្លាប់មាននៅពេលនោះ។ លុះនៅខែធ្នូ ឆ្នាំដដែល វារកបានអ្នកប្រើប្រាស់ចំនួន ១ លាននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅចុងទសវត្សនេះ Instagram មានអ្នកប្រើប្រាស់ជាង ១ ប៊ីលាននាក់ ហើយវាក៏បានក្លាយជាផ្នែកមួយនៃក្រុមហ៊ុនបច្ចេកវិទ្យាដែលមានតម្លៃបំផុតនៅលើពិភពលោក។ ប៉ុន្តែក្រុមហ៊ុនត្រូវធ្វើការខ្លាំងក្លាបំផុតដើម្បីផ្តួលគូប្រជែងថ្មីមួយគឺ TikTok ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដូចគ្នានឹង Instagram បានធ្វើនៅដើមឆ្នាំ ២០១០ ដែរ ។

ការវិវឌ្ឍន៍របស់ Instagram ពេញមួយទសវត្សរ៍ឆ្លុះបញ្ចាំងពីការវិវឌ្ឍន៍នៃបណ្តាញផ្សព្វផ្សាយសង្គមដ៏ទូលំទូលាយនាសម័យកាលឌីជីថល។ បណ្ដាញនេះបានចាប់ផ្តើមជោគជ័យនៅលើ App Store ប៉ុន្តែក្នុងឆ្នាំ ២០១២ វាត្រូវបានទិញដោយហ្វេសប៊ុក ក្នុងតម្លៃ ១ ប៊ីលានដុល្លារដែលជាសញ្ញានៃការច្របាច់បញ្ចូលគ្នាក្នុងឧស្សាហកម្មបច្ចេកវិទ្យាដ៏ធំបំផុតមួយ។

ខាងក្រោមនេះជាថេរវេលាដែលប្រព័ន្ធផ្សព្វផ្សាយសង្គមមានការវិវត្តចាប់ពីឆ្នាំ ២០១០ មកទល់ត្រឹមឆ្នាំ ២០១៩នេះ៖

ឆ្នាំ ២០១០៖ Instagram ចាប់ផ្តើមដំណើរការនៅក្នុងខែតុលា ជាឆ្នាំដែលវាចាប់យកបានអ្នកប្រើប្រាស់មួយលាននាក់យ៉ាងឆាប់រហ័ស។

ឆ្នាំ ២០១១៖ ការបើកដំណើរការ Snapchat និង Google Plus ។ ប៉ុន្តែមានតែមួយក្នុងចំណោមវាប៉ុណ្ណោះដែលអាចបន្តបានមួយទសវត្សរ៍។

ឆ្នាំ ២០១២៖ ក្រុមហ៊ុន Facebook យល់ព្រមទិញយក Instagram ក្នុងតម្លៃ ១ ប៊ីលានដុល្លារដែលជាការបូកបន្ថែមគួរឱ្យភ្ញាក់ផ្អើលនៅពេលនោះ។ ហ្វេសប៊ុកវាយលុកអ្នកប្រើសកម្មប្រចាំខែចំនួន១ពាន់លាននាក់ ជាតួលេខដ៏សំខាន់មួយដែលបង្ហាញពីការឈានដល់ចំណុចកំពូលរប់សបណ្ដាញយក្ខនេះ។ នៅចុងទសវត្សហ្វេសប៊ុកអាចនឹងមានអ្នកប្រើប្រាស់សកម្មជាង ២ ប៊ីលាននាក់។

ឆ្នាំ ២០១៣៖ Twitter ត្រូវបានផ្សព្វផ្សាយជាសាធារណៈ ប៉ុន្តែមានការប៉ះទង្គិចយ៉ាងខ្លាំងនៅលើ Wall Street ខណៈដែលវិនិយោគិនដឹងថាទំហំនៃទស្សនិកជននឹងមិនអាចប្រៀបធៀបទៅនឹងហ្វេសប៊ុកបាន។

សារព័ត៌មាន Wall Street Journal បានរាយការណ៍ថា Snapchat បានបដិសេធសំណើរទិញយកតម្លៃ ៣ ប៊ីលានដុល្លារពីក្រុមហ៊ុន Facebook ។

ឆ្នាំ ២០១៤៖ ហ្វេសប៊ុកទិញ WhatsApp ក្នុងតម្លៃ ២២ ប៊ីលានដុល្លារដោយពង្រឹងអំណាចរបស់ខ្លួនលើទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម។

ឆ្នាំ ២០១៥៖ បណ្តាញសង្គម Friendster បានបិទដោយដកស្រង់សម្ដីថា ការវិវត្តនៅក្នុងឧស្សាហកម្មអនឡាញប្រឈមនឹងបញ្ហា ព្រោះគ្មានការចូលរួមពីអ្នកប្រើប្រាស់ច្រើនដូចអ្វីដែលខ្លួនបានសង្ឃឹម។

ឆ្នាំ ២០១៦៖ ហ្វេសប៊ុក Twitter និង Google ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែតួនាទីក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិតក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៦ ។

ឆ្នាំ ២០១៧៖ Twitter បិទ Vine ដែលជាកម្មវិធីសម្រាប់ចែករំលែកវីដេអូឃ្លីបចំនួន ៦ វិនាទី។

ក្រុមហ៊ុន Bytedance ដែលជាក្រុមហ៊ុនរបស់ប្រទេសចិនចាប់ផ្តើមអាជីវកម្មទិញ Musical.ly និងក្រោយមកបានប្ដូរទៅជា Tik Tok។

ឆ្នាំ ២០១៨៖ Facebook, Twitter និង Google ប្រឈមនឹងការឃ្លាំមើលភាពឯកជនកាន់តែខ្លាំងឡើងបន្ទាប់ពីមានរឿងអាស្រូវលួចទិន្នន័យរបស់អ្នកប្រើប្រាស់ ។

ឆ្នាំ ២០១៩៖ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក Elizabeth Warren​ អំពាវនាវឱ្យបំបែកក្រុមហ៊ុន Facebook, Instagram និង WhatsApp ដាច់ដោយឡែក ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ របៀប​បញ្ជូន​ឯកសារ​តាម Zoom មិន​ថា File ស្ថិត​ក្នុង​ម៉ាស៊ីន​ឬ​ក្នុង​ពពក

ចុចអាន៖ twitter, facebook ឬ instagram មួយ​ណា​ល្អ​បំផុត​សម្រាប់​ផ្សព្វផ្សាយ​អំពី​អាជីវកម្ម?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម