PANASONIC CAMBODIA អបអរសាទរ​ខួប​អនុស្សាវរីយ៍ ១០​ឆ្នាំ ក្នុង​បេសកកម្ម​ដ៏​មោះមុត ដើម្បី​ប្រជាជន​កម្ពុជា ក្រោម​ទស្សនវិស័យ “A Better Life, A Better World”
Connect with us
Helistar Cambodia - Helicopter Charter Services

បច្ចេកវិទ្យា

PANASONIC CAMBODIA អបអរសាទរ​ខួប​អនុស្សាវរីយ៍ ១០​ឆ្នាំ ក្នុង​បេសកកម្ម​ដ៏​មោះមុត ដើម្បី​ប្រជាជន​កម្ពុជា ក្រោម​ទស្សនវិស័យ “A Better Life, A Better World”

បានផុស

នៅ

​Panasonic Cambodia រៀបចំ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍ គម្រប់​ខួប​១០​ឆ្នាំ នៃ​ការ​បើក​ដំណើរការ Panasonic Cambodia ជា​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា តាំងពី​ឆ្នាំ ២០១០ ជាមួយនឹង​ការអបអរសាទរ​នូវ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ ក្នុងការ​រួមចំណែក​ជួយ​ប្រជាជន​កម្ពុជា ក្រោម​ទស្សនវិស័យ​របស់​ខ្លួន​គឺ “A Better Life, A Better World” ដែល​មាន​អត្ថន័យ​ជា​ភាសា​ខ្មែរ​ថា “​ជីវិត​រស់នៅ​កាន់តែ​ល្អប្រសើរ ពិភពលោក​កាន់តែ​ស្រស់ថ្លា​” ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​រយៈពេល​១០​ឆ្នាំនេះ ក្រុមហ៊ុន Panasonic បាន​បំពេញបេសកកម្ម​របស់​ខ្លួន​យ៉ាងខ្លាំង​ក្លា ដើម្បី​ចូលរួម​លើកកម្ពស់​គុណភាព​នៃ​ការរស់នៅ​របស់​ប្រជាជន​កម្ពុជា​ឲ្យ​កាន់តែ​ល្អ​ប្រសើរ និង​បានធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​កាន់តែ​គាំទ្រ និង​ទទួលស្គាល់​រាល់​ផលិតផល​របស់ Panasonic គឺមាន​គុណភាព​ខ្ពស់​។​

​ទស្សនវិស័យ “A Better Life, A Better World” របស់​យើង​នេះហើយ ដែល​ជំរុញ​ដល់​ការប្តេជ្ញាចិត្ត​ដ៏​ខ្លាំងក្លា ក្នុងការ​ប្រឹងប្រែង​សិក្សា​ស្រាវជ្រាវ កែច្នៃ​និង​បង្កើត​នូវ​ផលិតផល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ទាន់សម័យ ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​អតិថិជន រួម​ជាមួយនឹង​ផលិតផល​ ដែលមាន​គុណភាព​ខ្ពស់​។ ជា​មួយ​នឹង​គោលបំណង​របស់​យើង ដែល​ចង់បាន​ជីវិត​រស់នៅ​កាន់តែ​ល្អ​ប្រសើរ និង​ពិភពលោក​កាន់តែ​ស្រស់ថ្លា​នោះ គឺ​យើង​បាន​ធ្វើ​ឲ្យ​អតិថិជន​របស់​យើង​ទទួល​បាន​ការរស់នៅ​កាន់តែ​ល្អ​ប្រសើរ​ នៅ​តាម​គេហដ្ឋាន ក៏ដូចជា​នៅ​ក្នុង​សហគមន៍ និង​អាជីវកម្ម​កាន់តែ​រីកចម្រើន​។​

​ដើម្បី​សម្រេចបាន “A Better Life” ជា​ភាសា​ខ្មែរ​មានន័យថា “​ជីវិត​រស់នៅ​កាន់តែ​ល្អប្រសើរ​” ក្រុមហ៊ុន Panasonic បាន​ប្តេជ្ញាចិត្ត​ក្នុងការ​រួមចំណែក​លើក​កម្ពស់​ការរស់នៅ​រប​ស់​ប្រជាជន​កម្ពុជា ដោយ​ធ្វើ​ឲ្យ​ការរស់នៅ​កាន់​តែ​មាន​ភាពងាយស្រួល​ជាង​មុន មាន​ពេលវេលា​ច្រើន​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ផ្សេងៗ និង​កាត់បន្ថយ​ភាព​នឿយហត់​ក្នុង​ការធ្វើការងារ​ផ្ទះ ជាមួយនឹង​គ្រឿង​បរិក្ខារ​អេឡិចត្រូនិក​ជាច្រើន​ប្រភេទ​របស់ Panasonic ដែលមាន​ការច្នៃប្រឌិត​ខ្ពស់ និង​បច្ចេកវិទ្យា​ទំនើប​។ ក្នុងពេល​បច្ចុប្បន្ននេះ​ យើង​ក៏បាន​សង្កេតឃើញថា Panasonic ទទួលបាន​ការគាំទ្រ​ពី​អតិថិជន​ប្រើប្រាស់​នៅ​គ្រប់​ទីកន្លែង ដែល​ឆ្លើយតប​ទៅនឹង​ទស្សនៈ​របស់​យើង ក្នុងការ​ផ្តល់នូវ​ការរស់នៅ​ដ៏​ល្អប្រសើរ​ដល់​អតិថិជន​គ្រប់រូប​។​

​ជាមួយនឹង​គោលបំណង​ដើម្បី​ធ្វើ​ឲ្យ “A Better World” ដែល​អត្ថន័យ​ជា​ភាសា​ខ្មែរ​គឺ “​ពិភពលោក​កាន់តែ​ស្រស់ថ្លា​” Panasonic បានផ្តល់​នូវ​ដំណោះស្រាយ​បច្ចេកវិទ្យា និង​ជំនាញ​ពិតប្រាកដ​ដល់​អាជីវកម្ម ដោយ​ផ្តល់នូវ​ផលិតផល​ ដែលមាន​គុណភាព​ខ្ពស់ សេវាកម្ម​ល្អ និង​រក្សា​ទំនាក់ទំនង​ល្អ​យូរអង្វែង​ជាមួយ​អតិថិជន​។ មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ​យើង​សង្កេតឃើញថា វិស័យ​ឧស្សាហកម្ម​សំណង់​កម្ពុ​ជាមាន​ការរីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ទៅលើ​គម្រោង​សាងសង់​លំនៅឋាន អគារ​ពាណិជ្ជកម្ម​ខ្ពស់ៗ​ជាច្រើន ដែល​ក្រុមហ៊ុន Panasonic ក៏បាន​និង​កំពុង​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​លើ​វិស័យនេះ និង​ត្រូវបាន​ទទួលស្គាល់ថា Panasonic ជា​អ្នកផ្តល់​ដំណោះស្រាយ​ម៉ាស៊ីនត្រជាក់​លេខ​១ និង​ឈានមុខ​គេ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​សំខាន់ៗ​នៅក្នុង​ទីក្រុង​។​

​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លងមកនេះ ក្រុមហ៊ុន Panasonic បាន​ខិតខំ​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​សង្គម និង​ការលើកកម្ពស់​ជីវិតរ​ស់​នៅ​របស់​ប្រជាជន តាមរយៈ​សកម្មភាព​ជំនួញ និង​សកម្មភាព​ចូលរួម​ជួយ​សង្គម ក្រោម​ទស្សនវិស័យ “A Better Life, A Better World” របស់​យើង​។ តាមរយៈ​សកម្មភាព​ដ៏​មោះមុត​ក្នុងអំឡុងពេល ១០​ឆ្នាំនេះ ក្នុងនាម​ជា​ពលរដ្ឋ​សាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា Panasonic បាន​ជឿជាក់ថា ការអប់រំ​គឺជា​គ្រឹះ​សំខាន់​បំផុត​ សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ឲ្យ​កាន់តែ​ជឿនលឿន​។ ផ្អែកលើ​ជំនឿ​នេះ Panasonic បានចាប់ផ្តើម​បង្កើត​នូវ​កម្មវិធី​ផ្តល់​អាហារូបករណ៍​សម្រាប់​និស្សិត​សាកលវិទ្យាល័យ​នៅ​កម្ពុជា កាលពី​ឆ្នាំមុន ដែល​បាន​ជួយ​ផ្គត់ផ្គង់​ទាំង​ថ្លៃ​សិក្សា និង​ការរស់នៅ សម្រាប់​សិស្ស ៦​នាក់​ជា​រៀងរាល់ឆ្នាំ​។ យើង​ក៏បាន​ផ្គត់ផ្គង់​អំពូល​ភ្លើង​សូ​ឡា (​ប្រើប្រាស់​ពន្លឺព្រះអាទិត្យ​) ចំនួន ១៣,០០០ អំពូល ដល់​ប្រជាជន​នៅ​ទីជនបទ​ ដែល​គ្មាន​អគ្គិសនី​ប្រើប្រាស់ ដើម្បី​ជួយ​ក្មេងៗ​អាច​សិក្សា​សូម្បីតែ​ពេលយប់​។​

​លោក Maresuke Nagatoshi នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Panasonic Cambodia មាន​គោលបំណង​ដឹកនាំ​ចក្ខុវិស័យ របស់ Panasonic ឆ្ពោះទៅមុខ​ដោយ​ភាព​មោះមុត​ជា​និរន្តរ​។​

​លោក Maresuke Nagatoshi បន្តទៀតថា ក្រុមហ៊ុន Panasonic បាន​បង្កើត​ឡើង​ជាមួយ​នឹង​ការប្តេជ្ញាចិត្ត​ដ៏​មុតមាំ​ ក្នុង​ការ​ធ្វើ​អាជីវកម្ម​របស់​ខ្លួន រួមចំណែក​ជា​មួយ​នឹង​ការអភិវឌ្ឍ​សង្គម និង​សុខុមាលភាព​របស់​ប្រជាជន​។ ហើយ ក្រុមហ៊ុន Panasonic នៅតែ​រក្សា​នូវ​គោលជំហរ​របស់ខ្លួន ក្នុង​ការ​ផ្តល់នូវ​ការរស់នៅ​ដ៏​ល្អប្រសើរ​ តាម​គេហដ្ឋាន​ជា​មួយ​នឹង​របៀប​រស់នៅ​កម្រិតស្តង់ដារ និង​ផលិតផល​ ដែល​មាន​គុណភាព​ខ្ពស់ ដើម្បី​ធ្វើ​ឲ្យ​ការរស់នៅ​កាន់តែ​ល្អប្រសើរ​។

​យើង​ជឿជាក់​ថា “​ក្រុមហ៊ុន គឺជា​ស្ថាប័ន​សាធារណៈ​របស់​សង្គម​” ដោយសារតែ​ជំនឿ​នេះ យើង​ប្តេជ្ញាចិត្ត​ថា​ នឹង​បំពេញ​នូវ​ទំនួល​ខុសត្រូវ​ក្នុង​សង្គម ដោយ​ដើរតួនាទី​យ៉ាងសកម្ម​ក្នុងការ​អភិវឌ្ឍ​ពេញ​មួយជីវិត​ដល់​សហគម​ន៍ តាមរយៈ​សកម្មភាព​ស​ង្គ​ម​របស់​យើង​។ យើង​នឹង​បន្ត​ទំនាក់ទំនង​អាជីវកម្ម​ឆ្ពោះទៅរក​ភាពជោគជ័យ​រួមគ្នា ដោយ​ផ្តល់នូវ​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ ដើម្បី​ជួយ​ដល់​ការធ្វើ​អាជីវកម្ម​ នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​រីកចម្រើន និង​តាមរយៈ​ការរីកលូតលាស់​របស់​យើង​ក៏​ជា​ការ​រួមចំណែក​ផ្តល់​នូវ​ឱកាស​មាន​ការងារ​ធ្វើ​កាន់តែច្រើន ហើយ​យើង​ជឿជាក់​ថា ប្រទេស​កម្ពុជា គឺជា​ទីផ្សារ​សក្ដានុពល​ដ៏​ធំ​មួយ​។​

​ជាមួយនឹង​ការប្តេជ្ញាចិត្ត​របស់ខ្លួន ដើម្បី​បំពេញ​នូវ​តម្រូវការ​ទីផ្សារ​របស់​ប្រទេស​កម្ពុជា Panasonic Cambodia នឹង​បន្ត​បេសកកម្ម​របស់​ខ្លួន ក្នុង​ការ​ផ្តល់នូវ​បរិយាកាស​រស់​នៅ​ក្នុង​សង្គម​ដែល​កាន់តែ​ល្អប្រសើរ​។ បេសកកម្ម​នេះ ក៏​រួមចំណែក​បង្កើន​ឱកាស​មានការ​ងារ​ធ្វើ ហើយ​បន្ត​ជួយ​ប្រជាជន​ក្រីក្រ ក៏ដូចជា​គាំទ្រ​ក្នុង​សកម្មភាព​បណ្តុះបណ្តាល​ធនធានមនុស្ស តាមរយៈ​កម្មវិធី​អាហារូបករណ៍​របស់ Panasonic ។ Panasonic Cambodia នឹង​ខិតខំ​បំពេញ​នូវ​តម្រូវការ​នៃ​អាជីវកម្ម​ធំៗ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ពាណិជ្ជកម្ម ក៏ដូចជា​តម្រូវការ​រ​បស់​ប្រជាជន​កម្ពុជា​។ ទន្ទឹមនឹងនេះ យើង​ក៏មាន​ផលិតផល​ជាច្រើន​សម្រាប់​ប្រតិបត្តិការ​អាជីវកម្ម​មា​ន​ភាព​រីកចម្រើន ដូចជា ប្រព័ន្ធ និង​ដំណោះស្រាយ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កន្លែង​អាជីវកម្ម​ឲ្យ​ល្អប្រសើរ​។​

​ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ ក្រុមហ៊ុន Panasonic រៀបចំ​កម្មវិធី​ប្រូ​ម៉ូ​សិន​គម្រប់​ខួប​អនុស្សាវរីយ៍ ១០​ឆ្នាំ ដែល​ផ្តល់នូវ​រង្វាន់​ធំ​ដ៏​ច្រើនសន្ធឹក​សន្ធាប់ ដើម្បី​ជាការ​ថ្លែងអំណរគុណ ក៏ដូចជា​ការលើកទឹកចិត្ត​ដល់​អតិថិជន​បាន​គាំទ្រ​ផលិតផល Panasonic ហើយ​កម្មវិធី​នេះ​ផ្តល់ជូន​ចាប់ពី​ថ្ងៃទី​១០ ខែធ្នូ​នេះ ដល់​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២១ ។​

​អំពី Panasonic

Panasonic Corporation គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅ​ទូទាំង​ពិភពលោក​ ក្នុង​ការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​អេឡិចត្រូនិក និង​ដំណោះស្រាយ​ផ្សេងៗ​សម្រាប់​អតិថិជន​ នៅ​ក្នុង​វិស័យ​ឧបករណ៍​អេឡិចត្រូនិក​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន លំនៅឋាន រថយន្ត និង អាជីវកម្ម​។ Panasonic បាន​ប្រារព្ធ​ខួប 100 ឆ្នាំ​របស់ខ្លួន​នៅក្នុង​ឆ្នាំ 2018 ហើយ​បាន​ពង្រីក​ជាស​កល និង​កំពុង​ប្រតិបត្តិ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន 528 និង​ក្រុមហ៊ុន​ដែល​ជាប់ទាក់ទង​ចំនួន​72 នៅ​ទូទាំង​ពិភពលោក ហើយ​មាន​ចំណូល​ពី​ការលក់​សរុប​ចំនួន 7,49 ទ្រី​លាន​យ៉េន គិត​ត្រឹម​ថ្ងៃទី 31 ខែមីនា​ឆ្នាំ 2020 ។ ក្រុមហ៊ុន​ប្តេជ្ញា​បន្ត​ស្វែងរក​គុណ​តម្លៃ​តាមរយៈ​ការច្នៃប្រឌិត​ថ្មីៗ​ នៅតាម​ខ្សែស្រឡាយ​ផលិតផល ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​ខ្លួន ដើម្បី​ធ្វើ​ឲ្យ​ជីវិត​រស់នៅ​កាន់តែ​ប្រសើរ និង​ពិភពលោក​កាន់តែ​ស្រស់ថ្លា សម្រាប់​អតិថិជន​របស់​ខ្លួន​។​

Panasonic កម្ពុជា បង្កើតឡើង​នៅក្នុង​ឆ្នាំ​2010 គឺជា​ការិយាល័យ​តំណាង​ចែកចាយ​ផ្លូវការ​របស់ Panasonic Singapore មកកាន់​ប្រទេស​កម្ពុជា ដែល​ទទួលខុសត្រូវ​ក្នុង​ការលក់​ផលិតផល / លក់​គ្រឿងបន្លាស់ ផ្សព្វផ្សាយ​ទីផ្សារ និង​ចែកចាយ​ផលិតផល Panasonic ទាំង​ផ្នែក B2B និង B2C ។ Panasonic កម្ពុជា មាន​តួនាទី​យ៉ាងសកម្ម​ក្នុងការ​បង្កើត​បរិយាកាស​ល្អប្រសើរ និង​យូរអង្វែង​ដល់​សង្គម និង​សហគមន៍​។

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​គេហទំព័រ​៖ www.panasonic.com/kh.

អត្ថបទ​ពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

សមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់ខ្លួន​មនុស្ស​៧​នាក់​ ករណី​ល្មើស​បម្រាម​កូ​វីដ១៩​និង​ប្រើប្រាស់​សារធាតុ​ញៀន

នយោបាយ៨ ម៉ោង មុន

ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ នរោត្តម ម៉ា​រី បដិសេធ​មិន​ពាក់ព័ន្ធ​ជាមួយ​ការយក​ត្រា​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុម​ឆក់​យ៉ាងសកម្ម​ជាច្រើនលើក ចំនួន​៧​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត​កែប សហការ​បង្ក្រាប​និង​ឃាត់ខ្លួន

កូវីដ-១៩៩ ម៉ោង មុន

បិទ​ខ្ទប់​វត្ត​ពោធិ​លង្ការ ក្រុង​សៀមរាប ដោយសារ​ផ្ទុះ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​មន្ត្រី​សង្ឃ​វត្ត​

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្អែកនេះ​ ​កម្ពុជា នឹង​ផ្តល់​វ៉ាក់សាំង​ Sinovac ២០​ម៉ឺនដូស ដល់ប្រទេសឡាវ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services