កុំបាច់ឆ្ងល់​…! មកមើលចំណុចពិសេសបំផុត គ្មានគូប្រៀបរបស់កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold3 5G និង Galaxy Z Flip3 5G
Connect with us
Helistar Cambodia - Helicopter Charter Services

បច្ចេកវិទ្យា

កុំបាច់ឆ្ងល់​…! មកមើលចំណុចពិសេសបំផុត គ្មានគូប្រៀបរបស់កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold3 5G និង Galaxy Z Flip3 5G

បានផុស

នៅ

ក្រុមហ៊ុន សាមសុង គឺពិតជាមិនធ្វើឱ្យអ្នកនិយម​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ទាំងអស់​ទូទាំង​ពិភពលោក​ជាពិសេស​ក្នុងប្រទេស​កម្ពុ​ជាមាន​អារម្មណ៍​ថា​ស្មា​ត​ហ្វូ​ន​គ្មានអ្វី​ប្លែក​…​ដដែលៗ ឬ​ញុំា​សម្ល​ដដែលៗ​…​រសជាតិ​ដដែលៗ​នោះទេ​…! និយាយ​រួម​ទៅ​ គឺ​តែងតែ​ផ្តល់នូវ​កំពូល​បទពិសោធន៍​ថ្មី ល្អផ្តាច់គេ ថ្មី​ជានិច្ច​…!

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាក់ស្តែង​ដូច​តារា 2 ដួង​នេះ​ចឹ​ង Galaxy Z Fold3 5G និង Galaxy Z Flip3 5G បន្ទាប់ពី​រះ​ហើយ​គឺ​ធ្វើ​ឲ្យ​អតិថិជន និង​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ទាំងអស់​មានចិត្ត អន្ទះសា​ចង់បាន​មកកាន់ និង​ប្រើប្រាស់​ផ្ទាល់​ព្រោះ​ដោយសារតែ​លង់​ជាមួយ​សម្រស់ និង​លក្ខណៈពិសេសៗ​អស្ចារ្យ​ជាច្រើន​ ដែល​បាន​បំពាក់​នៅលើ​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​ទាំង 2 នេះ​។​ដោយសារ​ហេតុនេះហើយ​ទើប​ធ្វើ​ឲ្យ​ការលក់​មានការ​គាំទ្រ​លើសលុប​ហួស​ពី​ការរំពឹងទុក​…!

​ឥឡូវនេះ​ក្រុមហ៊ុន​នឹង​ធ្វើការ​បង្ហាញជូន​នូវ​លក្ខណៈពិសេស​មួយចំនួន​ដែល​ធ្វើឱ្យ​អតិថិជន​ទាំងអស់​ពេញចិត្ត ពេញ​ថ្លើម និង​ហ៊ាន​ប្រគល់​បេះដូង​ដល់ កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold3 5G និង Galaxy Z Flip3 5G នឹងធ្វើឱ្យតារាទាំង2 ដួងនេះលក់ដាច់ខ្លាំងយ៉ាងកក្រើកលើទីផ្សារស្មាតហ្វូនអេក្រង់បត់ ក្នុងពិភពលោក ក៏ដូចជា​ប្រទេស​កម្ពុជា​ពេលនេះ​តែម្តង​…!

* Galaxy Z Fold3 5G

– បំពាក់​នូវ​កំពូល​អាវ​ក្រោះ​ការពារ​ទឹក (Water proof) IPX8 ដំបូង​គេ​បំផុត​ក្នុង​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​…!

– កាមេរ៉ា​បង្កប់​ក្រោម​អេក្រង់​ឡូយ​បំផុត (Under Display Camera) ងាយស្រួល​ក្នុងការ​ទស្សនា​មិនមាន​ការរំខាន​ភ្នែក

– អាច​ប្រើ​ជាមួយ​ប៊ិក​វេទមន្ត​បាន (S Pen Fold Edition)

– កំពូល​អេក្រង់​ភ្លឺ​ត្រជាក់​ភ្នែក​ទាំង​ក្នុង (Unfold) ទាំង​ក្រៅ (Cover Screen) Dynamic AMOLED 2X Display, ដែល​អម​មកជា​មួយកម្រិត Refresh Rate 120 Hz ធ្វើ​ឲ្យ​ការ​អូស​ចុះឡើង និង​លេង Game មាន​ភាពរលូន​ឥត​ទាក់​…!

– អាចបែងចែក​អេក្រង់​ចេញ​ជា 3 ក្នុងពេល​តែមួយ (Multi-tasking with split screen) សម្រាប់​បំពេញ​តម្រូវ​គ្រប់​ទម្រង់​របស់​អ្នកប្រើប្រាស់

– ការពង្រឹង​ភាព​ជាប់​ធន់​តួខ្លួន​បាន​យ៉ាង​ល្អ​បំផុត (Armor Aluminum)

​រីឯ Galaxy Z Flip3 5G វិញ​ក៏​អស្ចារ្យ​មិនធម្មតា​ដែរ​ដូចជា​៖

– បំពាក់​នូវ​កំពូល​អាវ​ក្រោះ​ការពារ​ទឹក (Water proof) IPX8 ដំបូង​គេ​បំផុត​ក្នុង​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​…!

– អេក្រង់​ខាងក្រៅ​ធំ​ជាង​មុន 4 ដង (Bigger cover screen) និង​ច្បាស់​ជាង​មុន​៖ អាចឱ្យ​យើង​រីករាយ​ក្នុង​ការថត Selfie យ៉ាង​ស្រស់ស្អាត​ជាមួយ​កាមេរ៉ា​ក្រោយ (​ថត Selfie ក៏​ស្អាត​…​ថត​វីដេអូ​ក៏​ឡូយ​…)

– កម្រិត Refresh Rate 120 Hz (Main Screen), Infinity-Flex Display, Dynamic SUPER AMOLED 2X + Dual speakers (​ធ្វើ​ឲ្យ​ការ​ទស្សនា​ភាពយន្ត ការកម្សាន្ត​ហ្គេម រីករាយ​បំផុត​) ជាមួយនឹង Stereo Sound​។

– កាមេរ៉ា​មុខ​៖ Single take, Dual recording, Director’s view អាចធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ទទួលបាន​នូវ​រូបភាព ក៏ដូចជា​វីដេអូ​ឡូយៗ​…​ពេញចិត្ត​…!

​នៅមាន​លក្ខណៈពិសេស​ច្រើន​ទៀត​ដែល​ធ្វើឱ្យ​កំពូល​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់ Galaxy Z Fold3 5G និង Galaxy Z Flip3 5G អង្រួន​ចិត្ត​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​ប្រចាំ​សករាជ​ថ្មី​ឆ្នាំ 2021 នេះ​…!​ចឹ​ង​រង់​ចាំមើល ​នូវ​ការបង្ហាញ​ជា​បន្ទាប់​ទៀត​ណា៎​..! អូ​ហ៎​…​នៅមាន​រឿង​មួយ​ភ្លេច​ប្រាប់​អ្នក​ទាំងអស់គ្នា បើ​លោកអ្នក​ចង់បាន​តារា​ទាំង 2 ដួង​នេះ​មកប្រើប្រាស់​ ប៉ុន្តែ​លោកអ្នក​ពុំទាន់​មាន​ថវិកា​គ្រប់គ្រាន់​នោះ​ ឥឡូវ​ឈប់​កង្វល់​ទៀត​ទៅ​ព្រោះថា សាម​សុង តែងតែ​យល់ចិត្ត​អ្នកប្រើប្រាស់​ក៏ដូចជា​អតិថិជន​របស់ខ្លួន​ជានិច្ច គឺ​ក្រុមហ៊ុន​បាន​ផ្តល់ជូន​នូវ​កម្មវិធី​បង់​រំលស់​មិនមាន​ការប្រាក់ 0% រយៈពេល 9 ខែ​…​ចឹ​ង​ឈប់​បារម្ភ​ទៅណា៎​…!

Galaxy Z Fold3 5G និង Galaxy Z Flip3 5G ផ្តល់នូវ​កំពូល​បទពិសោធន៍​មិន​ធ្លាប់មាន (Experience like no other) នៃ​កំពូល​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​ដ៏​លេចធ្លោ​ទាក់ទាញ និង​ទាន់សម័យ​បំផុត​…! Galaxy Z Fold3 5G និង Galaxy Z Flip3 5G បង្ហាញឱ្យឃើញ​នូវ​ពិភព​ដ៏​អស្ចារ្យ​បំផុត​របស់​អ្នក (Unfold Your World) សាម​សុង​…​ជាទី​ទុកចិត្ត​បំផុត​…!!

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អញ្ជើញ​មក​សាកសួរ ឬ​ធ្វើតេស្ត​ដោយផ្ទាល់​នៅតាម​ដេប៉ូ​ចែកចាយ​របស់ សាម​សុង ទាំងអស់ ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬក៏​អាច​ទំនាក់ទំនង​សេវា​បម្រើ​អតិថិជន​ឥតគិតថ្លៃ​តាមរយៈ​លេខ​ទូរស័ព្ទ​៖ 1800-203232 !

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៦ ម៉ោង មុន

រថយន្ត​កុងតឺន័រ​បុក​រថយន្ត​ស៊េរី​ទំនើប​ត្រង់​ផ្លូវបំបែក​ជា​បួន​បណ្តាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ​

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្នងការនគរបាលរាជធានី ស្រាយបំភ្លឺព័ត៌មានផ្សាយថា សមត្ថកិច្ចមិនបង្ក្រាបទីតាំងជល់មាន់

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋសភា​នៅ​ថ្ងៃទី​២៥​ខែតុលា ២០២១

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រី ក​.​ប​.​ប​. មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ចុះ​ដកហូត​អ្នកលក់​ទំនិញ ខូចគុណភាព ហួស​កាលបរិច្ឆេទ​បាន​ចំនួន​សរុប​ចំនួន ១៤,៣៦៣ គីឡូក្រាម

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកអគ្គរាជទូត​ជប៉ុន នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា តំណាងឱ្យ​អង្គទូត​ទាំងអស់ នៅក្នុង​ខួប​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services