Connect with us

បច្ចេកវិទ្យា

Maxus D60 និង Soueast DX7 ជារថយន្ត ដែលមានតម្លៃ​សមរម្យ និងបង្ហាញពីភាពលេចធ្លោ នៃប្រណីតភាព របស់ជីវិតលោកអ្នក

បានផុស

នៅ

​មនុស្ស​ជាច្រើន​កំពុង​ស្វែងរក​រថយន្ត​ប្រភេទ SUV សម្រាប់​ការប្រើប្រាស់​ជា​លក្ខណៈ​គ្រួសារ និង​ផ្ទាល់ខ្លួន ប៉ុន្តែ​ពួកគេ​ត្រូវការ​រថយន្ត​SUV​ ដែល​ផ្តល់ឱ្យ​ពួកគេ​នូវ​ប្រណិត​ភាព និង​ទាន់សម័យ​។

រថយន្ត SUV គឺជា​រថយន្ត​ប្រពៃណី​សម្រាប់​គ្រួសារ​នៅ​កម្ពុជា ព្រោះ​រថយន្ត​ប្រភេទ SUV ទទួលបាន​នូវ​សុវត្ថិភាព និង​ភាពងាយស្រួល​ក្នុងការ​បើកបរ​។ ភាព​ស័ក្ដិសម​សម្រាប់​គ្រួសារ​ពួកគេ​មានដូចជា​ រថយន្ត​ប្រភេទ SUV ខ្នាត​ធំ ឬ SUV ប្រាំពីរ​កៅអី​។ ដូច្នេះថ្ងៃនេះ យើងនឹងបង្ហាញអ្នកទាំងអស់គ្នា ជាមួយរថយន្ត SUV ពីរម៉ូឌែលគឺ Maxus D60 និង Soueast DX7 ដែលផ្តល់ជូននូវតម្លៃសមរម្យ និង​ភាពងាយស្រួលបូករួមជាមួយប្រព័ន្ធសុវត្ថិភាពខ្ពស់។ Soueast DX7 ជា​ប្រភេទ SUV ៥​កៅអី​ជាមួយ​តម្លៃ​លក់ ៣៨,៨០០ ដុល្លារ និង Maxus D60 ជា​ប្រភេទ SUV ៧​កៅអី​ ដែលមាន​តម្លៃ​ចាប់ពី ៤២,៩៩០​ដុល្លារ​។​

Souest DX7 ភ្ជាប់​មកជា​មួយ​ម៉ាស៊ីន​តួ​បូ​ចំណុះ 1.5T អម​នឹង​ប្រអប់លេខ​អូ​តូ​៧​វគ្គ​។ វា​មាន​ជម្រើស​ពីរ​គឺ DX7 Pro និង DX7 Prime ដែលមាន​ចំណុច​ខុសគ្នា​នៃ​មុខងារ​ប្រើប្រាស់​។ Souest DX7 មាន​ប្រវែង​តួ 4,585mm, ទទឹង 1,900mm និង​កម្ពស់ 1,718mm​។ ផ្នែក​ខាងក្នុង​របស់ Souest DX7 មាន​ពណ៌​ខ្មៅ និង​ពណ៌​ស​។ Souest DX7 បំពាក់​ដោយ​អេក្រង់​កម្សាន្ត​ទំហំ​១០​អ៊ី​ញ ដែល​អាច​ភ្ជាប់​ជាមួយ Bluetooth, USB, តាប់​ឡូ​ឌីជីថល​, ប្រព័ន្ធ​ចង្កូត​អេឡិចត្រូនិក​, សោឆ្លាត​វៃ smart key, កៅអី​អ្នកបើកបរ​អូ​តូ​, ដំបូល​លើ​បើក​បែប Panoramic Sunroof និង​ប្រព័ន្ធ​សុវត្ថិភាព​ដូចជា​កាមេរ៉ា​ខាងក្រោយ ​រួម​នឹង​ឧបករណ៍​ចាប់​សញ្ញា​ជំនួយ​ពេល​ចត​រថយន្ត​, Auto Parking, ប្រព័ន្ធ​ជំនួយ​ពេល​ចុះ​ចំណោត និង​ឡើង​ភ្នំ​, ប្រព័ន្ធ​ហ្វ្រាំង ABS និង EPB រួម​នឹង​លក្ខណៈពិសេស​ផ្សេងទៀត ​ដែល​ពិតជា​ល្អ​ សម្រាប់​ការប្រើប្រាស់​ជា​លក្ខណៈ​គ្រួសារ​។ ប្រសិនបើ​អ្នកជា​មនុស្ស​ម្នាក់​ ដែល​ត្រូវការ​រថយន្ត​សម្រា​ប់ធ្វើ​ដំណើរ​ទៅ​ និង​មកពី​ធ្វើការ​ជា​រៀងរាល់ថ្ងៃ​រថយន្ត Souest DX7 ច្បាស់​ជា​លេចធ្លោ​សម្រាប់​លោកអ្នក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​រចនា​ម៉ូដ​របស់​រថយន្ត Maxus D60 ជាមួយ​បច្ចេកវិជ្ជា​ថ្មី​នៃ​ម៉ាស៊ីន​តួ​បូ​ចំណុះ 1.5T ដែល​ផ្តល់ជូន​នូវ​កម្លាំង​ខ្លាំង 169hp និង​កម្លាំង​រមួល 250Nm និង​មាន​ប្រអប់លេខ​ពីរបែប​ គឺ​លេខ​ដៃ និង​លេខ​អូ​តូ​។ ប្រវែង​តួ​វា​គឺ 4,720mm, ទទឹង 1,860mm និង​កម្ពស់ 1,736mm ដែល​ល្អ​សម្រាប់​ការបើកបរ​ស្ថានភាព​ផ្លូវ​លេច​ទឹក​។ Maxus D60 ធ្វើឱ្យ​អ្នកប្រើប្រាស់​កាន់តែ​មា​នភា​ព​ប្រណីត និង​លេចធ្លោ​ ជាមួយ​លក្ខណៈពិសេស​ដ៏​អស្ចារ្យ​ដូចជា ប្រព័ន្ធ​សោរ​ឆ្លាត​វៃ smart key, ប្រព័ន្ធ​សាក​ថ្ម​ទូរស័ព្ទ​ឥត​ខ្សែ​, កៅអី​អូ​តូ​, តាប់​ឡូ​ឌីជីថល​ដែល​អាច​ប្តូរ​បាន​បី​ស្ទា​យ​, ចង្កូត​ប្រើ​ថាមពលអគ្គិសនី​, ប្រព័ន្ធ​កំណត់​ល្បឿន​ថេរ​, ដំបូល​លើ​បែប Panoramic Sunroof​។ Maxus D60 ក៏​រួមបញ្ចូល​នូវ​ប្រព័ន្ធ​សុវត្ថិភាព​ដូចជា កាមេរ៉ា​និង​សេន​ស័​រ​ខាងក្រោយ​, ប្រព័ន្ធ​ផ្តល់ដំណឹង Blind Sport Detection, ដែក​គ្រោង​តួ​រថយន្ត​២​ជាន់​, ប្រព័ន្ធ​ហ្វ្រាំង ABS និង EPB រួម​និង​ចំណុច​ពិសេស​ជាច្រើន​ ដើម្បី​ផ្តល់​ភាពងាយស្រួល និង​សុវត្ថិភាព​ដល់​អ្នកប្រើប្រាស់​។ Maxus D60 រចនា​ផ្ទៃ​ខាងក្នុង​ដ៏​ប្រណិត ​គឺ​ពណ៌​ឆើ​រី​cherry លាយ​ខ្មៅ ដែល​ពិតជា​អស្ចារ្យ​សម្រាប់​ការរស់នៅ​បែប​ទាន់សម័យ​។​

​រថយន្ត​ទាំងពីរ​ខាងលើ ​រួមបញ្ចូល​ទាំង​ការធានា​រយៈពេល​៥​ឆ្នាំ​ ដែល​ផ្តល់ឱ្យ​លោកអ្នក​នូវ​ទំនុកចិត្ត​ខ្ពស់ និង​ផាសុកភាព​។ ប្រសិនបើ​អ្នក​ កំពុង​ស្វែងរក​រថយន្ត​ប្រភេទ SUV ដែលមាន​លក្ខណៈពិសេស​ល្អៗ និង​សន្សំសំចៃ គឺ​អ្នក​អាច​ក្រឡេកមើល​រថយន្ត​ម៉ូ​ដែល​ទាំងពីរ​ខាងលើ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម