Connect with us

បច្ចេកវិទ្យា

ម៉ូតូលំដាប់ថ្នាក់លេខ១ ក្នុងទីផ្សារកម្ពុជា ចូលមកអង្រួនបេះដូងអ្នកប្រើប្រាស់ ឲ្យនៅមិនស្ងប់ទៀតហើយ

បានផុស

នៅ

ក្រុមហ៊ុន NCX ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទ ដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជន នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ប្រកបដោយ​គុណភាព​ខ្ពស់ និង​បច្ចេកវិទ្យា​ឈានមុខ​គេ​រួមមាន​ដូចជា​៖

-​​ម៉ូតូ​ម៉ាក Honda

-​​រថយន្ត Honda

-​​និង​ម៉ាស៊ីន​កសិឧស្សាហកម្ម Honda

​ដោយមាន​ការទន្ទឹងរង់ចាំ ​ពី​សំណាក់​អតិថិជន​ជាច្រើន​នៅ​ទូទាំងប្រទេស និង​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង ក្រុមហ៊ុន​បានធ្វើការ​ដាក់លក់​ជា​ផ្លូវការ​នូវ​ម៉ូតូ​ម៉ាក Honda DREAM “F O R E V E R G L O R Y” ស៊េរី​ថ្មី ជា​ម៉ូតូ​ល្បី​លំដាប់ថ្នាក់​លេខ​១​ក្នុង​ទីផ្សារ​កម្ពុជា ដែលមាន​គុណភាព​ខ្ពស់ និង​ប្រណិត​ភាព​ឥត​ទាស់​។

​ឆ្នាំនេះ Honda DREAM “F O R E V E R G L O R Y” នាំមក​នូវ​ស​និយម​ថ្មី នៃ​ប្រណិត​ភាព សុះសាយ​នូវ​កិត្យានុភាព និង​ឧត្តមភាព​លើសលុប ប្រណិត​ឥតខ្ចោះ ទាន់សម័យ​គ្រប់​ជ្រុងជ្រោយ ហ៊ុំព័ទ្ធ​ដោយ​បន្ទះ​មាស​ឆ្អិនឆ្អៅ រំលេច​នូវ​ចំណិត​ពេជ្រ​ដ៏​មានតម្លៃ​ឆ្លុះ​បញ្ចាំ​ង​នូវ​គុណ​តម្លៃ​ដែល​មិនអាច​ប្រៀបបាន នាំ​អ្នក​ឆ្ពោះទៅកាន់​យុគសម័យ​ថ្មី​ដ៏​ត្រចះត្រចង់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្វីដែល​ពិសេស​បំផុត ហើយ​កោតសរសើរ​មិន​ដាច់​ពី​មាត់​នោះ​ គឺ​ការ​រចនា​ថ្មី​ទាំងស្រុង​ដោយ

​តែម​សងខាង​នៃ​ផ្នែក​ខាងមុខ រចនា​ឡើង​ដោយ​បន្ទះ​មាស​ប្រណិត​បំផុត​រំលេច​ដោយ​ផ្ទៃ​រចនា​ដោយ​ចំណិត​ពេជ្រ​ដ៏​មានតម្លៃ និមិត្តសញ្ញា NCX ពណ៌​មាស សម្រិតសម្រាំង​នូវ​គុណ​តម្លៃ​ថ្មី កាន់តែ​ស្ទួយ​កិត្តិយស ភាពថ្លៃថ្នូរ​ដ៏​ឧ​ត្ត​ម និង​កិត្យានុភាព​លើសគេ​សម្រាប់​អ្នក​។​

​និង​តែម​ថ្មី​នៅលើ​តួ​ម៉ូតូ រចនា​ដោយ​បន្ទះ​មាស​ប្រណិត​បំផុត និង​ចំណិត​ពេជ្រ​ល្អឥតខ្ចោះ ផុស​ឡើង​យ៉ាង​ត្រដែត ស្រស់ស្អាត​ទាន់សម័យ ព្រមទាំង​និមិត្តសញ្ញា Honda DREAM រូបរាង​ថ្មី ពណ៌​មាស​ក្រូម៉េ​រលើបរលោង​ភ្លឺ​ចែងចាំង រចនា​ម៉ូត​បែប​ចំណិត​ពេជ្រ​ផ្គុំ​បញ្ចូល​គ្នា​បង្កើតបានជា​គុណ​តម្លៃ​ថ្មី​ដ៏​មាន​សក្ដានុពល​លើសលុប​។​

​ហើយ​គុណសម្បត្តិ​ពិសេស​របស់ Honda DREAM នៅតែ​រក្សាបាន​ជាមួយ​ក​ម្លាំ​ង​ម៉ាស៊ីន​ខ្លាំង​ល្អ ប្រើប្រាស់​ធន និង​យូរអង្វែង ផ្សំ​ជាមួយ​កុង​ទ័​រ​ថ្មី​! រចនា​ម៉ូត​យ៉ាង​សម្រិតសម្រាំង ពី​បន្ទះ​មាសឆ្អិន​ឆ្អៅ រំលេច​យ៉ាង​វិសេស​ដោយ​ចំណិត​ពេជ្រ​ក្នុង​ផ្ទៃ​កុង​ទ័​រ​។​

បញ្ជាក់បន្ថែម​៖

​អតិថិជន​ទាំងអស់​អាច​រក​ទិញ​បាន​នៅ​គ្រប់​បណ្ដា​ហាង​លក់​ម៉ូតូ​ហុងដា​ទាំងអស់​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២១ នេះ​តទៅ​។​

សម្រាប់​ព័ត៌មាន​បន្ថែម ចូលទៅ​កាន់​គេហទំព័រ​: Honda NCX

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

កូវីដបំប្លែងខ្លួនឆ្លងលឿន កំពុងវាយលុកប្រទេសជិតខាងកម្ពុជា ដល់ថ្នាក់មានអ្នកស្លាប់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

តើវិបត្តិនៅសមុទ្រក្រហម បង្កឱ្យមានផលប៉ះពាល់អ្វីខ្លះដល់សហភាពអ៊ឺរ៉ុប?

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី​វិធាន​ការរួម​ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​ក្នុង​វិស័យ​កម្ម​មន្ត​សាល និង​ឧស្សាហកម្ម​ទេសចរណ៍

ចរាចរណ៍៩ ម៉ោង មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ជប៉ុន កាត់ទោសប្រហារជីវិតបុរសម្នាក់ ក្នុងករណីដុតស្ទូឌីយូគំនូរជីវចល KyoAni សម្លាប់មនុស្សជាង ៣០នាក់

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម