Connect with us

បច្ចេកវិទ្យា

ហេតុផលទាំងនេះហើយទើប Galaxy Z Fold3 5G និង Galaxy Z Flip3 5G លក់ដាច់ស្តុកគ្មានសល់ និងក្លាយជាកំពូលស្មាតហ្វូនអេក្រង់បត់ដ៏ល្អឯកគ្មានពីរប្រចាំឆ្នាំ 2021 នេះ

បានផុស

នៅ

កាលពី Galaxy Z Fold និង Galaxy Z Flip ជំនាន់​មុនដំបូង​ចេញមក​អតិថិជន​ជាច្រើន​ថា ​ចង់បាន​បែបនេះ​បន្ថែម​…​ចង់បាន​មុខងារ​នេះ​…​មុខងារ​នោះ​បន្ថែម​…​បើ​មាន​បច្ចេកវិទ្យា​បែបនេះ​ថែមទៀត​មិនដឹង​អស្ចារ្យ​យ៉ាងណាទេ​ហ្ន៎​…!

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឥឡូវនេះ​ក្រុមហ៊ុន សាម​សុង ក៏បាន​ស្តាប់ និង​យក​មតិយោបល់​របស់​អតិថិជន​ទាំងអស់​មក​សិក្សា និង​ធ្វើការ​កែខៃ​…​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី​បន្ថែម​ ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​ទាំងអស់ និង​ធ្វើយ៉ាងណា​ផលិត​ចេញ​បាន​នូវ​ស្មា​ត​ហ្វូ​ន​ដ៏​ល្អ​ឯក​សម្រាប់​អតិថិជន​របស់ខ្លួន​…!

​មកដល់ពេលនេះ​សម្រាប់ Galaxy Z Fold3 5G និង Galaxy Z Flip3 5G គឺបានបំពេញសេចក្តីត្រូវការ និងបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រនៃស្មាតហ្វូនអេក្រង់បត់ក្នុងពិភពលោកដែលលក់ដាច់បំផុត និង​មានការ​គាំទ្រ​យ៉ាងច្រើន​មហិមា​បាន​ហើយ​…! អតិថិជន​ទូទាំង​ពិភពលោក ជាពិសេស​ក្នុងប្រទេស​កម្ពុ​ជាមាន​ស្នាមញញឹម និង​ប្រើ​ដោយ​ភាពជឿជាក់​កក់ក្តៅ ពេញចិត្ត ពេញ​ថ្លើម​តែម្តង​…!

​ចង់បាន​បច្ចេកវិទ្យា​កា​រពារ​ទឹក​ហ្អី​…​បំពាក់ IPX68 ភ្លែត​…! ចង់បាន​កំពូល​អេក្រង់​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក​ហ្អី​…​បំពាក់ Dynamic AMOLED 2X ភ្លែត​…! ចង់បាន​ស៊ុម​តួខ្លួន​រឹងមាំ​ហ្អី​…​បំពាក់ Armor Aluminum ភ្លាម​…! ចង់ឱ្យ​កាមេរ៉ា​ក្នុង Main screen ប្តូរ​ទី​ទាំង ឬ​ដាក់​កន្លែង​ណា​ផ្សេង​ដែល​មិនសូវ​ទើសភ្នែក​ហ្អី​…​បំពាក់​ក្រោម​អេក្រង់​ភ្លែត (Under Display Camera)…! ហើយ​បើ​អាច​ប្រើ​ជាមួយ​ប៊ិក S Pen ទៀត​មិនដឹង​អស្ចារ្យ​យ៉ាងណាទេ​មើលទៅ​…​បំពាក់​មកជា​មួយ S Pen Fold Edition ភ្លឹប​ភ្លាម​តែម្តង​…! ប៉ុណ្ណឹង​ហើយ​ចង់បាន​អី​ទៀត​…​ប្រាប់​មក​…!

​ថ្ងៃនេះ​ក្រុមហ៊ុន សាម​សុង នឹង​លើកយក​លក្ខណៈពិសេស ក៏ដូចជា​បច្ចេកវិទ្យា​ថ្មីៗ​ចុងក្រោយ​ដែល​បំពាក់​មកលើ Galaxy Z Fold3 5G និង Galaxy Z Flip3 5G បន្ថែមទៀត​ដើម្បីឱ្យ​លោកអ្នក​កាន់តែ​មាន​ភាព​ជឿជាក់ អាច​បង្ហាញ​នូវ​ពិភព​ដ៏​អស្ចារ្យ​របស់លោក​អ្នក​បាន​…!

*Galaxy Z Fold3 5G

– Intelligent Dual Battery: បច្ចេកវិទ្យា​ថាមពល​ថ្ម​ដ៏​ឆ្លាត​វៃ​ចំនួន 2 គ្រាប់ កម្លាំង 4,400mAh ដែល​អាចឱ្យ​លោកអ្នក​បំពេញការងារ ការសន្ទនា និង​ការកម្សាន្ត​បាន​កាន់តែ​យូរ​តែម្តង​…!

– Processor: បាន​អភិវឌ្ឍ​នូវ​ល្បឿន​ដំណើរការ Snap Dragon 888 (5nm) ជាមួយនឹង​ការបន្ថែម​សមត្ថភាព CPU (13% Up), GPU (27% Up), និង NPU (60% Up) …! ដូច្នេះ​កម្លាំង​ម៉ាស៊ីន​ដើរ​បាន​លឿន មិន​ឡើងក​ម្តៅ មិន​ធ្វើឱ្យ​ម៉ាស៊ីន​ធ្លាក់ចុះ ឬ​រអាក់រអួល​ឡើយ​…!

*Galaxy Z Flip3 5G

– Intelligent Dual Battery: បច្ចេកវិទ្យា​ថាមពល​ថ្ម​ដ៏​ឆ្លាត​វៃ​ចំនួន 2 គ្រាប់​កម្លាំង 3,300mAh ដែល​អាចឱ្យ​លោកអ្នក​បំពេញការងារ ការសន្ទនា និង​ការកម្សាន្ត​បាន​កាន់តែ​យូរ​តែម្តង​…!

– Processor: បាន​អភិវឌ្ឍ​នូវ​ល្បឿន​ដំណើរការ Snap Dragon 888 (5nm) ជាមួយនឹង​ការបន្ថែម​សមត្ថភាព CPU (12% Up), GPU (25% Up), និង NPU (60% Up) …! ដូច្នេះ​កម្លាំង​ម៉ាស៊ីន​ដើរ​បាន​លឿន មិន​ឡើងក​ម្តៅ មិន​ធ្វើឱ្យ​ម៉ាស៊ីន​ធ្លាក់ចុះ ឬ​រអាក់រអួល​ឡើយ​…!

– Exclusive Color: លោកអ្នក​អាច​ពេញចិត្ត​អស់ហើយ​ទាំង​កម្លាំង​ម៉ាស៊ីន រូបរាង និង​បច្ចេកវិទ្យា​…​ប៉ុន្តែ​ជួនកាល​លោកអ្នក​អាច​នឹងត្រូវ​ការ​ពណ៌​ដែល​ខ្លួន​ចូលចិត្ត ឬ​ពណ៌​ហុងស៊ុយ​របស់លោក​អ្នក​ក៏​ថា​បាន​ដូច្នេះ​ក្រុមហ៊ុន សាម​សុង ក៏បាន​ផលិត​មក​ជាមួយនឹង​ជម្រើស 4 ពណ៌​៖ ខ្មៅ (Phantom Black), បៃតងចាស់ (Green), ពណ៌​ទឹកដោះគោ ឬ​ពណ៌​គ្រី​ម (Cream) និង​ពណ៌​ស្វាយ​ស្រាល (Lavender) ។

​នៅមាន​លក្ខណៈពិសេស​ច្រើន​ទៀត​ដែល​ធ្វើឱ្យ​កំពូល​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់ Galaxy Z Fold3 5G និង Galaxy Z Flip3 5G អង្រួន​បេះដូង​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​ប្រចាំ​សករាជ​ថ្មី​ឆ្នាំ 2021 នេះ​…! ចឹ​ង​សូមកុំ​ភ្លេច​រង់ចាំ​មើល​នូវ​ការបង្ហាញ​ជា​បន្តបន្ទាប់​ទៀត​ណា៎​..!

​បើ​លោកអ្នក​ស្រឡាញ់ Galaxy Z Fold3 5G និង Galaxy Z Flip3 5G ប៉ុន្តែ​លោកអ្នក​ពុំទាន់​មាន​ថវិកា​គ្រប់គ្រាន់​នោះ​ឥឡូវនេះ​ឈប់​បារម្ភ​ទៀ​តទៅ​ព្រោះថា សាម​សុង តែងតែ​យល់ចិត្ត​អ្នកប្រើប្រាស់​ក៏ដូចជា​អតិថិជន​របស់ខ្លួន​ជានិច្ច គឺ​ក្រុមហ៊ុន​បាន​ផ្តល់ជូន​នូវ​កម្មវិធី​បង់​រំលស់​មិនមាន​ការប្រាក់ 0% រយៈពេល 9 ខែ​…! អ៊ីចឹង​លោកអ្នក​អាច​ធ្វើតាម​បេះដូង​បាន​ហើយ​…! ម៉េច​ដែរ​ប៉ុណ្ណឹង​…!

Galaxy Z Fold3 5G និង Galaxy Z Flip3 5G ផ្តល់នូវ​កំពូល​បទពិសោធន៍​មិន​ធ្លាប់មាន (Experience like no other) នៃ​កំពូល​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​ដ៏​លេចធ្លោ​ទាក់ទាញ និង​ទាន់សម័យ​បំផុត​…! Galaxy Z Fold3 5G និង Galaxy Z Flip3 5G បង្ហាញឱ្យឃើញ​នូវ​ពិភព​ដ៏​អស្ចារ្យ​បំផុត​របស់​អ្នក (Unfold Your World) សាម​សុង​…​ជាទី​ទុកចិត្ត​បំផុត​…!!

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អញ្ជើញ​មក​សាកសួរ ឬ​ធ្វើតេស្ត​ដោយផ្ទាល់​នៅតាម​ដេប៉ូ​ចែកចាយ​របស់ សាម​សុង ទាំងអស់ ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬក៏​អាច​ទំនាក់ទំនង​សេវា​បម្រើ​អតិថិជន​ឥតគិតថ្លៃ​តាមរយៈ​លេខ​ទូរស័ព្ទ​៖ 1800-203232 !

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម