Connect with us

ព័ត៌មានអន្ដរជាតិ

Instagram គាំងទៀតហើយ អ្នកប្រើប្រាស់មិនអាចស៊ែររូបបាន

បានផុស

នៅ

អ្នកប្រើប្រាស់កម្មវិធី Instagram បានរាយការណ៍ពីបញ្ហាក្នុងការចូលប្រើស៊ែររូបថតកាលពីថ្ងៃចន្ទ ពោលមួយសប្តាហ៍ បន្ទាប់ពីការគាំងទ្រង់ទ្រាយធំបានវាយប្រហារសេវាកម្មជាច្រើនរបស់ក្រុមហ៊ុន Facebook ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេបសាយ Downdetector ដែលតាមដានការរំខាននៅក្នុងបណ្តាញអនឡាញបានបង្ហាញថា ការត្អូញត្អែររបស់អ្នកប្រើប្រាស់បានកើនឡើងនៅប្រហែលម៉ោង ៣ និង ៣០ រសៀលថ្ងៃចន្ទ ។

បញ្ហានេះត្រូវបានរាយការណ៍នៅសហរដ្ឋអាមេរិក ហូឡង់ អាល្លឺម៉ង់ អេស្ប៉ាញ ចក្រភពអង់គ្លេស កាណាដា និងមានបញ្ហាតិចតួចផងដែរនៅក្នុងប្រទេសរុស្ស៊ី ។

ទន្ទឹមនោះ ជាង ៦០ ភាគេយនៃអ្នកដែលរងផលប៉ះពាល់ បានរាយការណ៍ពីបញ្ហាក្នុងការចូលប្រើកម្មវិធីនេះតាមរយៈស្មាតហ្វូន ដោយអ្នកខ្លះជួបប្រទះបញ្ហាការតភ្ជាប់ទៅម៉ាស៊ីនមេ (Server) និងបញ្ហាជាមួយគេហទំព័រ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ Facebook ដាក់កម្មវិធីថ្មីលើ Instagram ដើម្បីគ្រប់គ្រងអ្នកប្រើប្រាស់វ័យក្មេងអាយុក្រោម ១៣ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម