Connect with us

បច្ចេកវិទ្យា

20 ចំណុចដែល Ford EcoSport អាចផ្តួលគូប្រកួតប្រជែងបាន

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗ​នេះ​យើង​សង្កេតឃើញថា​ទីផ្សារ​រថយន្ត Mini SUV ឬ Compact SUV កាន់តែ​មាន​ភាព​ប្រកួតប្រជែង​ឡើង ហើយក៏​មាន​ម៉ូ​ឌែ​ល​រថយន្ត Mini SUV មួយចំនួន​ទើបតែ​លេច​វត្ត​មានមក​ប្រទេស​កម្ពុជា​ដែរ ប៉ុន្តែ Ford EcoSport នៅតែ​ជា​រថយន្ត Mini SUV ដែល​ទទួលបាន​ការគាំទ្រ​ខ្លាំងជាងគេ​ដដែល ដោយសារតែ​រថយន្ត Ford EcoSport មាន​រូបរាង​ដ៍​រឹងមាំ ផាសុកភាព ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​លើសពី​ដៃគូ​ប្រកួតប្រជែង​ដែលមាន​តម្លៃ​ប្រហាក់ប្រហែល​។

ពោលគឺ Ford EcoSport នៅ​ជា​រថយន្ត Mini SUV ដែល​អាចឈរជើង​យ៉ាងរឹងមាំ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ដែល​ទទួលបាន​ការទទួល​ស្គាល់ និង​ពេញនិយម​ពី​អតិថិជន​គ្រប់​វ័យ​តែម្តង​។ សម្រាប់​អត្ថបទ​នេះដែរ​យើងខ្ញុំ​នឹង​លើកយកចំណុចពិសេសទាំង 20 នៃរថយន្ត Ford EcoSport ដែលអាចយកឈ្នះដៃគូប្រកួតប្រជែងបានមកចែកជូនប្រិយមិត្តទាំងអស់គ្នា។

1.​ ​ទំហំ​នៃ​រថយន្ត មាន​ប្រិយមិត្ត​មួយចំនួន​បាន​និយាយថា រថយន្ដ​នេះ​មើល​ពី​ក្រៅ​ទៅ​ឃើញ​ដូចជា​តូច មិនសូវ​ខ្ពស់​នោះទេ​។ តែ​តាមពិតទៅ​មិន​ដូច្នោះ​ទេ សម្រាប់​ទទឹង​រថយន្ត​មាន​ប្រវែង 1765mm ដែល​ប្រវែង​នេះ​ គឺ​លើសពី​ដៃគូ​ប្រកួតប្រជែង​បាត់ទៅហើយ រីឯ​បណ្តោយ​នៃ​រថយន្ត​វិញ​គឺមាន​ប្រវែង​រហូតដល់​ទៅ 4325mm ឯណោះ ប៉ុន្តែ​អ្វីដែល​អាច​ទាក់ចិត្ត​អតិថិជន​ខ្លាំង​បំផុត​នោះ​ គឺ កម្ពស់​ខ្ពស់​ពី​ដី​នៃ​រថយន្ត​នេះ​រហូតដល់​ទៅ 209mm វា​ពិតជា​ខ្ពស់ជាង​រថយន្ដ Mini SUV ដទៃ​ដែល​តែងតែ​និយាយថា​ខ្ពស់ជាង Ford Ecosport ប៉ុន្តែ​តាមពិត​រថយន្ដ​ដទៃទៀត​ មាន​កម្ពស់​ពី​ដី​ត្រឹ​ម​តែ 200mm ឬក៏​ទាប​ជាង​នេះ​ប៉ុណ្ណោះ ហើយ​វា​ក៏​ជា​ចំណុច​មួយ​ល្អ​ខ្លាំង​ក្នុង​ការបើក​បរទាំង​ផ្លូវ​ខេត្ត​ គឺ​ខ្ពស់ស្រឡះ​ងាយស្រួល​មើលផ្លូវ​ខាងមុខ និង​នៅក្នុង​ក្រុង​វិញ​ក៏​ស្រួល​ក្នុង​ការចូល​ចត ឬ​ឡើង​ចំណោត​ខ្ពស់ៗ​ផងដែរ​។

2.​ ​ជា​ចំណុច​សំខាន់​ដែល​លោកអ្នក​មិនគួរ​មើលរំលង​នោះ​គឺ កម្លាំង​ម៉ាស៊ីន Ford Ecosport មាន​កម្លាំង​ម៉ាស៊ីន 1.0L ក៏ពិតមែន ប៉ុន្តែ​រថយន្ដ​នេះ​បំពាក់​ជាមួយ​ម៉ាស៊ីន​សាំង​ប្រភេទ EcoBoost ដែលជា​ម៉ាស៊ីន​តែមួយគត់​របស់​ក្រុមហ៊ុន Ford ដែល​ផ្ដល់​កម្លាំង​ខ្លាំង​មែនទែន​ គឺអាច​ផលិត​កម្លាំង​សេស​រហូត​ទៅដល់ 125PS និង​កម្លាំង​រមួល 170Nm បើ​ធៀប​ទៅនឹង​ក្រុមហ៊ុន​រថយន្ត​មួយចំនួន​បាន​អះអាងថា ​ម៉ាស៊ីន 1.0L របស់​ពួកគាត់​មាន​សភាព​ស្ទុះ​ប៉ុន្តែ​ជាក់ស្តែង​កម្លាំង​សេះ ​គឺ​មិនទាន់​ដល់ 100 PS នៅឡើយ​ទេ ហើយ​សម្រាប់​រថយន្ដ​ក្រុមហ៊ុន​ដទៃ​ទម្រាំ​តែ​បាន​កម្លាំង​125PS យ៉ាងហោចណាស់​ក៏​ម៉ាស៊ីន​2.0L 4 ស៊ីឡាំង​ដែរ​។ ដូច្នេះ​ការបើកបរ​ក្នុង​ល្បឿន​លឿន​គឺមាន​ភាព​ស្ទុះ និង​រលូន​ប៉ុន្តែ​ចំពោះ​រថយន្ដ​របស់​ក្រុមហ៊ុន​ដទៃ​ដែលមាន​កម្លាំង​ម៉ាស៊ីន​1.0L​ដូចគ្នានេះ គឺថា​ពេលដែល​ជាន់​ហ្គ៊ែ​រ​ទៅ​គឺ​ស្ទក់ មិន​smooth​ដូច Ford Ecosport​នោះទេ ហើយ​ថែមទាំង​មាន​សំឡេង​រំខាន​ពី​ម៉ាស៊ីន​ទៀត​។ មិនតែប៉ុណ្ណោះ Ford EcoSport ថែមទាំង​គិតគូរ​ដល់​បរិស្ថាន​ផងដែរ​ ដែល​បាន​បំពាក់​មក​ជាមួយនឹង​ប្រព័ន្ធ​កាត់បន្ថយ​ផ្សែង​ពុល (Emissions System) ដែល​វា​ជា​បំពង់​ចម្រោះ​នៅ​លើក​ស៊ី​មុំាង​ ដែល​អាច​កាត់បន្ថយ​ផ្សែង​ពុល​ចេញពី​រថយន្ត​ទៅ​បរិស្ថាន​។

3.​ ​ជា​ចំណុច​ដ៏​សាមញ្ញ​មួយ​ប៉ុន្តែ​បែរជា​រថយន្ត​ដៃគូ​ប្រកួតប្រជែង​មិនមាន​បំពាក់​ទៅវិញ នោះ​គឺ ផ្លិត​ទឹកអូ​តូ ដែល​វា​នឹង​ដំណើរការ​ពេល​មានទឹក​សាច ឬ​ភ្លៀង​។

4.​ ​ចូលមក​ដល់​ការ​រចនា​រូបរាង​ផ្នែក​ខាងក្នុង​ដ៏​មាន​ផាសុកភាព អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ​ដំបូល​ផ្នែក​ខាងលើ​ស្រលះ ធំ បើ​ប្រៀបធៀប​ជាមួយ​រថយន្ដ​ដទៃ​ពេល​យើង​ចូល​មកដល់​ផ្នែក​ខាងក្នុង​ គឺ​មិនធំ​ស្រលះ​ដូច​ទៅ​រថយន្ដ Ford Ecosport ទេ គឺ​ដំបូល​ផ្នែក​ខាងលើ​របស់ Ford EcoSport មាន​លក្ខណៈ​ទូលាយ​ស្រឡះ​ល្អ ដែល​ងាយស្រួល​ក្នុងការ​ចេញចូល​រថយន្ត ការបើកបរ​ផ្លូវ​ជិត​ផ្លូវ​ឆ្ងាយ បូករួម​ជាមួយនឹង​តាប​ឡូ​ស្បែក​ធំ​ទូលាយ ធ្វើ​ឲ្យ​អ្នកបើកបរ និង​អ្នក​អមដំណើរ​មាន​ផាសុកភាព និង​មិន​ងាយ​ពុល​ឡាន​នោះទេ​។

5.​ ​ការប្រើប្រាស់​ស្បែក​ទន់​បែប​ប្រណិត​នៅលើ​កៅអី ដែលមាន​ជម្រើស 2 ពណ៌​ដូចជា​ពណ៌​ទឹកដោះគោ និង​ពណ៌​ខ្មៅ​។ កៅអី​របស់​រថយន្ដ​នេះ​ គឺ​ប្រណិត និង​មាន​ផាសុកភាព​មែនទែន​។ ចំពោះ​រថយន្ដ​មួយចំនួន​ គឺ​កៅអី​របស់គេ​មិន​ធ្វើ​អំពី​ស្បែក​នោះទេ គឺ​ធ្វើ​អំពី​ក្រណាត់​ពូក​ធម្មតា​ដែល​ងាយ​នឹង​ជក់ទឹក ឬ​បែកញើស​ពេល​យើង​បើកបរ​យូរ ហើយ​ធ្វើ​ឲ្យ​មាន​ក្លិន​មិនល្អ​ថែម​ទៀតផង តែ​ដោយឡែក Ford EcoSport កៅអី​ធ្វើឡើង​ពី​ស្បែក​សុទ្ធ​ដែល​ធ្វើ​ឲ្យ​ការបើក​បរមាន​ផាសុកភាព​។​

6.​ ​តាប​ឡូ​ស្បែក​ដែល​ខុសពី​រថយន្ដ​ដទៃ​ដែល​តាប​ឡូ​ធ្វើឡើង​ពី​ជ័រ​ ដែល​ងាយ​នឹង​ប្រេះ​ពេល​ត្រូវ​ថ្ងៃ​ក្ដៅ​ខ្លាំង ដូច្នេះ​ចំពោះ​តាប​ឡូ​ស្បែក​របស់​រថយន្ដ​មួយ​នេះ​លោកអ្នក​អស់​បារ​ម្ភ​ជាមួយនឹង​បញ្ហា​ដូច​រថយន្ដ SUV ដទៃ​ដែលមាន​តម្លៃ​ប្រហាក់ប្រហែល​ហើយ​។

7.​ ​កញ្ចក់​មើល​ក្រោយ គឺ​ពិសេស​អាច​កាត់​ចំណាំងផ្លាត​បាន ដូច្នេះ​វា​ពិតជា​ជួយ​សម្រួល​ដល់​ការបើកបរ​លោកអ្នក​បាន​ច្រើន​មែនទែន​ គឺ​មិន​ចាំង​ភ្នែក​ខ្លាំង​ទោះបីជា​រថយន្ត​ក្រោយ​បើកភ្លើង​ខ្លាំង ឬ​បើកភ្លើង​ហ្វា​ក៏ដោយ ចង់​បញ្ជាក់ថា​ចំណុច​នេះ​ក៏​រថយន្ត​ដៃគូ​ប្រកួតប្រជែង​មិនមាន​បំពាក់​ជូន​ដែរ​

8.​ ​ចង្កូត​បូម​អេ​ឡិច​ត្រូ​និ​ក (EPAS) លោកអ្នក​ច្បាស់​ជា​ធ្លាប់​បើកបរ​រថយន្ដ​ ដែលមាន​ដៃចង្កូត​តឹង និង​ប្រើ​កម្លាំង​ខ្លាំង​ពេល​លោកអ្នក​បើកបរ ប៉ុន្តែ​ដោយសារ Ford Ecosport បំពាក់​ជាមួយ​ចង្កូត​បូម​អេ​ឡិច​ត្រូ​និ​ក ដែល​ផ្ដល់​ភាពងាយស្រួល​ក្នុងការ​បើកបរ​ដែល​ស​ម្រា​ប់​ផ្លូវ​ក្នុង​ក្រុង​វា​មាន​លក្ខណៈ​ងាយស្រួល​បត់បែន ជាពិសេស​សម្រាប់​មិត្តៗ​នារី​តែម្តង រីឯ​ផ្លូវ​ខេត្ត ឬ​បើកបរ​ល្បឿន​លឿន​វា​នឹង​ជួយ​បន្តឹង​ដើម្បី​ឲ្យ​រថយន្ត​មាន​លំនឹង​បន្ថែមទៀត។

9.​ ​អេក្រង់ Touch Screen ទំហំ 8 អ៊ី​ញ​ដែល​ផ្តល់នូវ​រូប​ភាពរស់រវើក​ច្បាស់​ល្អ និង​ងាយស្រួល​ចុច​ គឺ​គ្រាន់តែ​យក​ម្រាម​ទៅ​ចុច​អូស ដូច​ទូរស័ព្ទ Smart Phone យើង​អញ្ចឹង ដែល​ខុសពី​រថយន្ត​ដៃគូ​ប្រកួតប្រជែង​គឺ Touch Screen ផ្តល់​រូបភាព​មិន​ច្បាស់ ព្រិលៗ ហើយ​ទាល់តែ​យកដៃ​ទៅ​សង្កត់​ទើប​អាច​ចាប់យក​ចំណុច​ដែល​យើង​ចង់បាន និយាយ​រួម​គឺ​ដូច Touch Screen ទូរស័ព្ទ​ចាស់ៗ​ជំនាន់​មុន​អញ្ចឹង​។ ជាពិសេស​នោះ ​គឺមាន​បំពាក់​មកជា​មួយ SYNC 3 ជំនាន់​ថ្មី ដែលមាន​មុខងារ Apple CarPlay, Android Auto និង Google Map ហើយ​ងាយស្រួល​ភ្ជាប់​ខ្លាំង​មែនទែន​គ្រាន់តែ​យក​ខ្សែ​សាក​ទូរស័ព្ទ​មក​ដោត​ជាមួយនឹង​រថយន្ត USB នេះ​វា​នឹង​ស្គាល់​ភ្លាម​តែម្តង​។​

10.​ ​បំពាក់​មកជា​មួយ​កាមេរ៉ា​ដែលមាន​ខ្សែ​គំនូស ពណ៌​ស​រេ​តាម​ចង្កូត និង​អាច​ពង្រីក​បង្រួម​បាន ដែល​ផ្តល់ជូន​នូវ​រូបភាព​ច្បាស់​ត្រជាក់​ភ្នែក ដែល​ខុសពី​រថយន្ត​ដៃគូ​ប្រ​កូត​ប្រជែង​ដែល​មិនមាន​ខ្សែ​គំនូស​រេ​តាម​ចង្កូត និង​មិនអាច Zoom បាន​ទៀត រីឯ​រូបភាព​ក៏​មិនសូវ​ច្បាស់​ដែរ។

11.​ ​សេន​សឺ​ជុំវិញ​រហូតដល់​ទៅ 8 គ្រាប់​ឯណោះ គឺ 4 ផ្នែក​ខាងមុខ និង 4 ផ្នែក​ខាងក្រោយ ដែល​ក្រុមហ៊ុន​រថយន្ដ​មួយចំនួន​មាន​ត្រឹមតែ 4 គ្រាប់​ប៉ុណ្ណោះ​។ ជាពិសេស​នោះ​គឺ​វា​លោត​បង្ហាញ​នៅលើ​អេក្រង់ Touch Screen នេះ​ផ្ទាល់​តែម្តង ដែល​វា​លោត​ចេញ​ជា 3 ពណ៌​គឺ​ពណ៌​បៃតង ទឹកក្រូច និង​ពណ៌​ក្រហម​នៅពេលដែល​ឧបសគ្គ​កាន់តែ​កៀក ដែល​នេះ​ប្រៀបដូចជា​វិញ្ញាណ​អញ្ចឹង គឺ​ខុសពី​រថយន្ត​ដៃគូ​ប្រកួតប្រជែង​គឺ​បាន​ត្រឹម​លោត​នៅលើ​កុង​ទ័​រ ហើយ​ចាប់យក​ឧបសគ្គ និង​បង្ហាញ​ទិន្នន័យ​មិនល្អ​ដូច Ford EcoSport ទេ​។

12.​ ​មាន​កន្លែង​ផ្ទុក​សម្ភារៈ​រហូត 25 កន្លែង ដែល​យើង​ឃើញ​សូម្បីតែ​នៅក្រោម​តាប​ឡូ​នេះ​ក៏​អាចដាក់​បាន និង​កន្លែង​ដែល​អតិថិជន​មួយចំនួន​មិនបាន​ដឹង​នោះ​គឺ ក្រោម​កៅអី​អ្នក​អង្គុយ​ផ្នែក​ខាងមុខ​ក៏​អាចដាក់​អីវ៉ាន់​បានដែរ​។

13.​ ​ឃ្លុប​ខាងក្រោយ​ធំ​ទូលាយ​អាច​ផ្ទុក​អីវ៉ាន់​បាន​ច្រើន លើសពីនេះទៅទៀត កៅអី​ជួរ​ទី​ពីរ​អាច​បត់​បាន​ផងដែរ ងាយស្រួល​ផ្ទុក​សម្ភារៈ​បាន​កាន់តែច្រើន ដែល​រថយន្ដ​ដទៃ​មាន​ទំហំ​ប៉ុនគ្នា​មិនអាច​បត់​បាន​នោះទេ ម្យ៉ាងទៀត​កន្លែង​ដាក់​សម្ភារៈ​ក៏​មិនធំ​ទូលាយ​ដូច Ford EcoSport ដែរ។

14.​ ​ទម្រ​ដាក់​អីវ៉ាន់​ផ្នែក​ខាងក្រោយ​ មាន​ភាពរឹងមាំ​អាច​ផ្ទុក​អីវ៉ាន់​បាន​ច្រើន មិន​ដូច​រថយន្ត​ដៃគូ​ប្រកួតប្រជែង​នោះទេ ​ដែល​ប្រើប្រាស់​ជា​ប្រភេទ​សាច់​ក្រណាត់​ធម្មតា និង​ទន់​ខ្លាំង មិនអាច​ផ្ទុក​អីវ៉ាន់​បាន​។

15.​ ​បំពាក់​ជូន​នូវ​ពោង​សុវត្ថិភាព​ចំនួន 6 គ្រាប់​ដែល​សងខាង​ជា​ប្រភេទ​វាំងនន​វែង​ពីមុខ​ដល់​ក្រោយ ជាក់ស្តែង​វា​មាន​ដល់​ទៅ 8 គ្រាប់​ឯណោះ​តែ​សម្រាប់​ភាសា​បច្ចេកទេស​ គឺ​រាប់​តែ 6 ទេ ដែល​សងខាង​ជា​ប្រភេទ​វាំងនន​នេះ​គឺ​រាប់​តែ​ម្ខាង 1 តែ​ដៃគូ​ប្រកួតប្រជែង​រាប់​ម្ខាង 2​។

16.​ ​កាន់តែ​ផ្តល់​សុវត្ថិភាព​បន្ថែម​ជូន​ដល់​អតិថិជន​នោះ​ គឺ​ស្ទើរ​គ្រប់​ម៉ូ​ឌែ​ល​នៃ​រថយន្ត Ford សុទ្ធតែ​បាន​បំពាក់​មក​ជាមួយនឹង​ដែកថែប​ដែល​បង្កប់​ក្នុង​ទា្វរ (Side Impact Beam Bar) ដែល​អាច​ការពារ​លោក​អ្នក​ពី​ការប៉ះទង្គិច​ផ្សេងៗ​បាន​យ៉ាង​ល្អ​។

17.​ ​ល្បឿន​នៃ​រថយន្ត​នេះ​វិញ​ គឺថា​រថយន្ដ​នេះ​ពិតជា​ស្ទុះ​មែនទែន ដោយ​គ្រាន់តែ​យក​ជើង​គង​ទៅលើ​ហ្គ៊ែ​រ​បន្តិច​ទេ មិនចាំបាច់​ខំ​ជាន់​បង្ខំ​។ ដូច្នេះ​វា​ពិតជា​ងាយស្រួល​សម្រាប់​លោកអ្នក​ក្នុងការ​បើកបរ​ផ្លូវ​លាត ជាពិសេស​សម្រាប់​ការ​ជែង ដោយសារ​រថយន្ដ​នេះ​ពិត​ជាមាន​លំនឹង និង​ស្ងាត់​ល្អ​។

18.​ ​បន្ថែម​ពីនេះ​ទៅទៀត​ រថយន្ដ​នេះ​ក៏មាន​នូវ​ប្រព័ន្ធគ្រប់គ្រង​សីតុណ្ហភាព​ដោយ​ស្វ័យប្រវត្ត ដែល​លោត​ចេញ​ជា​សីតុណ្ហភាព​អង់​ហ្សា​សេ (OC) ច្បាស់ៗ​ងាយស្រួល​សា​រេ​ដែល​ធ្វើ​ឲ្យ​កាន់​តែមាន​ផាសុកភាព​ពេល​បើកបរ។

19.​ ​ប្រព័ន្ធ​ហ្វ្រាំង ABS, EBD និង​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ដ​ពេល​បើកបរ​លើផ្លូវ​កោង​រអិល និង​បញ្ចៀស​ការ​ក្រឡាប់។

20.​ ​ប្រព័ន្ធ​ទប់​លំនឹង​ពេល​ឡើង​ចំណោត ដែល​ជួយ​ទប់​លំនឹង​រថយន្ត​លោកអ្នក​កុំ​ឲ្យ​រអិល​ថយក្រោយ​ពេល​ឈប់​នៅ​ទី​ខ្ពស់ និង​ចោត ដែល​ទាំងនេះ​សុទ្ធសឹងតែ​ជា​បច្ចេកវិទ្យា​ទំនើប​ ដែល​អាចជួយ​សម្រួល​ដល់​ការបើកបរ​របស់លោក​អ្នក​។​

​ជា​សរុប​មកវិញ​រថ​យន្ត Ford EcoSport នៅតែ​នាំមុខគេ​ក្នុង​ទីផ្សារ​រថយន្ត Mini SUV ក្នុងប្រទេស​កម្ពុជា​ដោយសារតែ​វា​មាន​ចំណុច​ពិសេស​ទាំង 20 នេះ​លើសពី​រថយន្ត​ដែលជា​ដៃគូ​ប្រកួតប្រជែង ដូច្នេះ​លោកអ្នក​គួរ​ពិចារណា​ជាមួយនឹង​រថយន្ត Ford EcoSport នេះ​ដែលមាន​សមត្ថភាព​លើសគេ ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ដែល​អាចជួយ​សម្រួល​ដល់​ការប្រើប្រាស់​ប្រចាំថ្ងៃ​បាន​យ៉ាង​ល្អ​។ សម្រាប់​តម្លៃ​វិញ​ត្រឹមតែ​ជាង 2​ម៉ឺន​ដុល្លារ​តែប៉ុណ្ណោះ សម្រាប់​ការបង់ប្រាក់​អាច​ធ្វើបាន​តាមរយៈ​សាច់ប្រាក់ ឬ​ការបង់​រំលស់​ ដែលមាន​អត្រា​ការប្រាក់​ទាប​ជាងគេ​ គឺ​លោកអ្នក​អាច​បង់​ប្រចាំខែ​ត្រឹមតែ $197 ក្នុង​មួយខែ ឬ​បង់ប្រាក់​កក់​ដំបូង​ត្រឹមតែ $5,580 តែប៉ុណ្ណោះ​ជាមួយនឹង​លក្ខខណ្ឌ​នៃ​ការបង់​រំលស់​ងាយៗ និង​ការអនុម័ត​ឆាប់រហ័ស​ត្រឹមតែ 2-3 ថ្ងៃ​លោកអ្នក​អាច​យក​រថយន្ត​ថ្មី​ទៅប្រើ​ប្រាស់​បាន តាម​តម្រូវការ​។

ជាពិសេស​នោះ ​គឺ​រថយន្ត​មាននៅ​ក្នុង​ស្តុក​ស្រាប់ ទិញ​ភ្លាម​ទទួលបាន​រថយន្ត​ភ្លាម មិនចាំបាច់​រង់ចាំ​យូរ​ដូច​ក្រុមហ៊ុន​ដទៃ​ដែល​ចាំ​រហូតដល់​ទៅ​ជាង​កន្លះ​ឆ្នាំ ឬមួយ​ឆ្នាំ​នោះទេ​។ ជាមួយនឹង​ជម្រើស 7​ពណ៌​ដូចជា​៖ ស ខ្មៅ ខៀវ ក្រហម ទឹកប្រាក់ ទឹកក្រូច​ក្រមៅ និង​ប្រផេះ​។ រថយន្ត Ford EcoSport ត្រូវ​បានដាក់​តាំងនៅ​គ្រប់​អគារ​តាំង​បង្ហាញ​រថយន្ត Ford ដូច្នេះ​បើ​លោកអ្នក​ចង់​ជ្រាប​ច្បាស់​បន្ថែម​សូម​អញ្ជើញ​មក​សាកសួរ​ព័ត៌មាន​ក៏ដូចជា បើកបរ​សាកល្បង​ជាមួយ​រថយន្ត​នេះ​នៅតាម​បណ្តា​អគារ​តាំង​បង្ហាញ​រថយន្ត Ford គ្រប់​សាខា​ដូចជា​៖

•​ ​អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា​ព្រះមុនីវង្ស ដែល​ស្ថិតនៅ​អគារ​លេខ 444 ផ្លូវ​ព្រះមុនីវង្ស ជាប់​ទូត​វៀតណាម លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 078 999 773

•​ ​អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា​ទឹកថ្លា ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ទៅ​ព្រលានយន្តហោះ លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 095 939 939​ ​

•​ ​អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា​ទួល​សង្កែ ដែល​ស្ថិតនៅ​លើផ្លូវ 105 ជិត​ផ្សារ​សាំ​ហាន់ លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 078 935 935

•​ ​អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា​ខេត្តសៀមរាប ដែល​ស្ថិតនៅ​អគារ​លេខ 593 តាម​បណ្តោយ​ផ្លូវជាតិ​លេខ 6A លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 077 666 357

•​ ​អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា​ខេត្តកំពង់ចាម ដែល​ស្ថិតនៅ​អគារ​លេខ 940 តាម​បណ្តោយ​ផ្លូវជាតិ​លេខ 7 ភូមិ​បឹង​ស្នាយ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 078 999 883​។​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម