កម្មវិធីថ្មី “Session 26​​” គ្រប់គ្នាដើម្បីកម្ពុជា
Connect with us
Helistar Cambodia - Helicopter Charter Services

បច្ចេកវិទ្យា

កម្មវិធីថ្មី “Session 26​​” គ្រប់គ្នាដើម្បីកម្ពុជា

បានផុស

នៅ

បម្រែបម្រួលធម្មជាតិ ការអភិវឌ្ឍន៍ធនធានមនុស្ស និងជាពិសេសបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ កំពុងតែវិវឌ្ឍទៅមុខយ៉ាងលឿន ហើយពិភពលោកទាំងមូលក៏កំពុង តែប្រកួតប្រជែងគ្នាដើម្បីឧតម្តភាព និងធានាដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងការរស់រៀនរបស់មនុស្សជាតិប្រកបដោយសុខដុមរមនា។ ក្នុងបរិបទនេះ ប្រទេសកម្ពុជា ក៏ដូចជាប្រទេសដទៃទៀតសុទ្ធតែមានសក្ដានុពលលើផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ប៉ុន្តែដើម្បីជំរុញនូវកម្លាំង និងល្បឿនក្នុងការអភិវឌ្ឍកត្តាខាងលើនេះបាន រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវគោលនយោបាយជាតិស្ដីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ២០២០-២០៣០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីចង់ជ្រាបច្បាស់ ថាតើគោលនយោបាយជាតិមួយនេះនឹងជួយឱ្យសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងបន្តរហូតដល់ឆ្នាំ២០៥០ យ៉ាងដូចម្តេច?

កម្មវិធី Session 26 ជាកម្មវិធីថ្មីមួយ ត្រូវបានបង្កើតឡើងដើម្បីតាមឃ្លាំមើល ដើម្បីពិភាក្សា និងបំផុសគំនិតលើប្រធានបទ៖ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលនឹងចាក់ផ្សាយរៀងរាល់ថ្ងៃទី២៦ នៃខែនីមួយៗ។ ដូចនេះ បងប្អូនទស្សនិកជន ជាពិសេសយុវជន សូមមេត្តារង់ចាំតាមដាននូវកិច្ចពិភាក្សា និងរឿងរ៉ាវជាច្រើនជុំវិញប្រធានបទខាងលើនេះ។

ប្រធានបទដំបូងនៃកម្មវិធី Session 26 នឹងជជែកអំពី សារព័ត៌មាន៖ ឱកាស និងបញ្ហាប្រឈមក្នុងសម័យឌីជីថល ដែល​ផ្សាយ​ជា​ផ្លូវការ​លើ Facebook Page និង YouTube Channel ផ្លូវការ​របស់ “​កម្ពុ​ជាថ្មី​” នៅថ្ងៃទី២៦ ខែតុលានេះ វេលាម៉ោង៨ ដល់ ៩យប់​។

វាគ្មិន៖
១. លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា
២. លោក ពុយ គា ប្រធានអ្នកឆ្លងឆ្លើយឱ្យទីភ្នាក់ងារព័ត៌មានក្យូដូ
៣. កញ្ញា កែវ គូនីឡា អ្នកជំនាញផ្នែកសារព័ត៌មានឌីជីថល

សូម​ចូលរួម​គាំទ្រ និងទស្សនាទាំងអស់គ្នា។ “Session 26​​” គ្រប់គ្នាដើម្បីកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

រុស្ស៊ី ព្រមានបាញ់កម្ទេច ផ្កាយរណបអង្គការ ណាតូ

ព័ត៌មានជាតិ៨ នាទី មុន

ឧកញ៉ា ហីង ស៊ីផា រិះគន់មេភូមិក្នុងសង្កាត់ព្រះពន្លា ប្រកាន់បក្ខពួក មិនខ្វល់ពីប្រជាពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

លោក ពូទីន សាកល្បងវ៉ាក់សាំងបាញ់តាមច្រមុះ ៣ ថ្ងៃក្រោយចាក់ដូសជំរុញ

បច្ចេកវិទ្យា៣៤ នាទី មុន

វ៉ាវ…វ៉ាវ…! រីករាយអស់ស្ទះជាមួយមហាប្រូម៉ូសិនថែមជូនចុងឆ្នាំដ៏អស្ចារ្យ ពីទូរស័ព្ទមានតម្លៃសមរម្យបំផុត Galaxy A03s ត្រឹមតែ $149 !

ព័ត៌មានជាតិ៣៩ នាទី មុន

អ្នកនាំពាក្យក្រសួងព័ត៌មាន បញ្ជាក់អំពីលទ្ធផលនៃវេទិកាតុមូល និពន្ធនាយកសារព័ត៌មានអាស៊ី-អឺរ៉ុប លើកទី១០

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services