Connect with us

បច្ចេកវិទ្យា

ពិតជាមិនធម្មតាមែន! តែប៉ុន្មានថ្ងៃសោះ KHQR Code របស់អេស៊ីលីដាមានអ្នកប្រើប្រាស់យ៉ាងច្រើនពីស្ថាប័ននានា

បានផុស

នៅ

​បន្ទាប់ពី​ធនាគារ​អេស៊ីលីដា​បានដាក់​ឱ្យ​ដំណើការ​ជា​ផ្លូវការ​នូវ​ប្រើប្រាស់​នូវ​សេវា​ទូទាត់​តាម «KHQR Code» មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែមានអតិថិជនដែលរបស់ធនាគារអេស៊ីលីដាផ្ទាល់ និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនានាបានកំពុងប្រើប្រាស់យ៉ាងផុលផុសរៀងរាល់ថ្ងៃ ខ​ណៈដែ​រទាំង​ម្ចាស់​ហាង និង​អ្នក​ស្កេ​ន​ក៏មាន​ការសប្បាយ​ចិត្ត​រីករាយ​ក្នុងការ​ប្រើប្រាស់​ដោយសារ​មិនចាំបាច់​មាន​QR ច្រើន​ស្ថាប័ន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្វីដែល​កាន់តែ​ពិសេស​នោះ​ គឺ​ហាង​មាន KHQR គឺត្រូវបាន​គេ​មើលទៅ​ហាក់ដូចជា​បាន​កំពុង​បម្រើ​អតិថិជន​គ្រប់​ធនាគារ ការពារ​ហា​នី​ភ័យ​ផ្សេងៗ ដោយ​មិន​ចាយ​ក្រដាស់ប្រាក់​ដែល​អាច​បង្ក​ហានិភ័យ​ឆ្លង​មេរោគ​ផ្សេងៗ​ឬ​បាត់បង់​ដោយ​ប្រការ​ណាមួយ​នោះ​។

​ធនាគារ អេស៊ីលីដា ភីអិលស៊ី​ គឺជា​ធនាគារពាណិជ្ជ​ទីមួយ​ក្នុងប្រទេស​កម្ពុជា​បាន​អភិវឌ្ឍ និង​បានដាក់​ឲ្យ​ប្រើប្រាស់​នូវ​សេវា​ទូទាត់​តាម​KHQR Code​ក្រោម​កិច្ច​ផ្តួចផ្តើម និង​ដឹកនាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​ថ្ងៃទី​២៥ ខែតុលា​កន្លងមកនេះ​។ ​សម្រាប់​អតិថិជន​នៅ​ធនាគារ​ឬ​ស្ថាប័ន​ណាក៏ដោយ គ្រាន់​តែមាន KHQR Code របស់​អេស៊ីលីដា ដែលជា​ស្តង់ដារ​ឃ្យូ​អរ​កូដ​តែមួយ សម្រាប់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់ ដាក់​ឲ្យ​អតិថិជន​ប្រើប្រាស់​ដើម្បី​ការទូទាត់​ថ្លៃទំនិញ និង​សេវាកម្ម​ផ្សេងៗ​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​អេស៊ីលីដា​ម៉ូ​បាល (ACLEDA Mobile) កម្មវិធី​បាគង (Bakong App) និង​អាច​ស្កែ​ន KHQR Code របស់​ធនាគារ​ផ្សេងៗ​បាន​​៕

ដើម្បី​ស្នើសុំ KHQR Code របស់​ធនាគារ អេស៊ីលីដា សម្រាប់​ទូទាត់​ទំនិញ​-​សេវាកម្ម​ផ្សេងៗ សូម​ចុច​ទីនេះ

https://www.acledabank.com.kh/kh/khm/frm_mobile

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម