Connect with us

បច្ចេកវិទ្យា

Meta ឈ្មោះថ្មីរបស់ក្រុមហ៊ុន Facebook មានន័យថាម៉េច?

បានផុស

នៅ

ក្រុមហ៊ុន Facebook បានផ្លាស់ប្តូរឈ្មោះសាជីវកម្មរបស់ខ្លួនទៅជា Meta។ ក្រុមហ៊ុននិយាយថា វានឹងកាន់តែប្រសើរឡើងក្នុងការរួមបញ្ចូលនូវអ្វីដែលខ្លួនធ្វើ ព្រោះវានឹងពង្រីកលើសពីប្រព័ន្ធផ្សព្វផ្សាយសង្គម ទៅជាវិស័យនានាដូចជា Virtual Reality (VR) ជាដើម។

ទោះបីជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរឈ្មោះនេះមិនប៉ះពាល់ដល់ App ដូចជា Facebook, Instagram និង Whatsapp ទេ ពោលគឺប្តូរឈ្មោះសម្រាប់តែក្រុមហ៊ុនមេ ដែលជាម្ចាស់ពួកគេប៉ុណ្ណោះ។

មេ Facebook លោក Mark Zuckerberg បានប្រកាសឈ្មោះថ្មីនេះ ខណៈដែលលោកបានបង្ហាញពីផែនការបង្កើត “Metaverse” ជាពិភពអនឡាញដែលមនុស្សអាចលេងហ្គេម ធ្វើការ និងទំនាក់ទំនងក្នុងបរិយាកាសនិម្មិត ដែលជារឿយៗគឺប្រើឧបករណ៍ VR។

ក្រុមហ៊ុនក៏បានដាក់បង្ហាញសញ្ញាថ្មីនៅទីស្នាក់ការកណ្តាលរបស់ខ្លួនក្នុងទីក្រុង Menlo Park រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃព្រហស្បតិ៍ផងដែរ ដោយបានជំនួសរូបសញ្ញាមេដៃ “Like” ជាមួយនឹងសញ្ញាអានន្តពណ៌ខៀវ។

ពាក្យ “Meta” មកពីពាក្យជាភាសាក្រិក ដែលមានន័យថា “លើសពី”។

សម្រាប់​អ្នក​ខាងក្រៅ Metaverse ​អាច​មើល​ទៅ​ដូច​ជា​កំណែ VR ប៉ុន្តែ​អ្នក​ខ្លះ​ជឿ​ថា ​វា​អាច​ជា​អនាគត​នៃ​អ៊ីនធើណិត។

ជំនួសឲ្យការប្រើកុំព្យូទ័រ មនុស្សនៅក្នុង Metaverse អាចប្រើឧបករណ៍ VR ដើម្បីចូលទៅក្នុងពិភពនិម្មិតដែលតភ្ជាប់គ្រប់ប្រភេទនៃបរិស្ថានឌីជីថល។

គេសង្ឃឹមថា ពិភពនិម្មិតនេះ អាចត្រូវបានប្រើប្រាស់សម្រាប់អនុវត្តអ្វីៗទាំងអស់ចាប់ពីការងារ ការលេង និងការប្រគុំតន្ត្រី រហូតដល់ការជួបជុំមិត្តភក្តិ និងក្រុមគ្រួសារ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ក្រុមហ៊ុន Facebook ប្តូរឈ្មោះទៅជា Meta

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម