Connect with us

ព័ត៌មានអន្ដរជាតិ

ប្ដូរមិនទាន់បានប៉ុន្មានផង ឡូហ្គោ Meta របស់ក្រុមហ៊ុនមេ Facebook ត្រូវគេត្រូលថា យកស្ទាយតាម App សុខភាពមួយ

បានផុស

នៅ

កាលពីថ្ងៃសុក្រសប្ដាហ៍មុនបណ្តាញទំនាក់ទំនងសង្គមយក្ស Facebook បានប្រកាសដាក់ឈ្មោះក្រុមហ៊ុនថ្មីគឺ Meta ។ ជាមួយ​នឹង​ឈ្មោះ​ថ្មី សាជីវកម្មមួយនេះក៏​បាន​បង្ហាញនូវ​ឡូហ្គោ​ថ្មីផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈពេលដែលមានការផ្លាស់ប្តូរឈ្មោះ និងឡូហ្គោថ្មី ក្រុមហ៊ុនមួយនេះក៏ត្រូវបានគេត្រូល (Trolls) ពីអ្នកប្រើប្រាស់ និងក្រុមហ៊ុនផ្សេងទៀតផងដែរថាបានចម្លងនិមិត្តសញ្ញារបស់ពួកគេ ។

កម្មវិធី “M-sense Migräne” ជាកម្មវិធីឈឺក្បាលប្រកាំងមានមូលដ្ឋាននៅទីក្រុងប៊ែកឡាំង ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Newsenselab មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយ Meta ខណៈដែលនិមិត្តសញ្ញារបស់ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្ស Meta ហាក់ដូចជាស្រដៀងនឹងកម្មវិធីឈឺក្បាលប្រកាំងរបស់ខ្លួន ។

ឡូហ្គោ Meta និង Msense

M-sense Migräne គឺជាក្រុមហ៊ុនសុខភាពអាល្លឺម៉ង់ដែលផ្តល់សម្រាប់អ្នកជំងឺឈឺក្បាលប្រកាំង  និងឈឺក្បាលជាមួយនឹងកម្មវិធីព្យាបាលបែបឌីជីថល ។ វាត្រូវបានបង្កើតឡើងក្នុងខែកុម្ភៈ ឆ្នាំ ២០១៦ ដោយក្រុមហ៊ុន Newsenselab ហើយវាក៏មាននៅក្នុង Google Play Store និង Apple App Store ផងដែរ ។ នៅលើ Play Store វាបានទទួលការទាញយកជាង ៥,០០០ ដង ។

ទន្ទឹមនោះ ក្រុមហ៊ុនបាននិយាយនៅក្នុងបណ្ដាញ Twitter ថា “យើងមានកិត្តិយសណាស់ដែល ក្រុមហ៊ុន Facebook ត្រូវបានបំផុសគំនិតដោយនិមិត្តសញ្ញានៃកម្មវិធីឈឺក្បាលប្រកាំងរបស់យើង ហើយប្រហែលជាពួកគេនឹងទទួលបានការបំផុសគំនិតដោយនីតិវិធីឯកជនភាពទិន្នន័យរបស់យើងផងដែរ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Zeenews

ចុចអាន ៖ Meta ឈ្មោះថ្មីរបស់ក្រុមហ៊ុន Facebook មានន័យថាម៉េច?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម