Connect with us

បច្ចេកវិទ្យា

លក្ខណៈពិសេសរបស់រថយន្ត Toyota Rush, Maxus G50 និង Mitsubishi Xpander ដែលកំពុងពេញនិយមនៅកម្ពុជា

បានផុស

នៅ

រថយន្តប្រភេទ MPV នៅតែបន្តការគាំទ្រពីមួយថ្ងៃទៅមួយថ្ងៃ នៅក្នុងលក្ខខណ្ឌនៃមុខងារប្រើប្រាស់ និងតម្លៃ។ សព្វថ្ងៃនេះ​អ្នកទិញ​ជាច្រើន​បានគិត​ទៅលើ​តម្លៃ​ជា​ចម្បង​, ដំណើរ​ការល្អ​, ស៊ីប្រេង​ឥន្ធនៈ​ទាប និង​ភាព​ធំ​ទូលាយ​។ ក្រៅពី​រថយន្ត Toyota Rush, Mitsubishi Xpander, Maxus ក៏បាន​ឈានមុខ​គេ​ផងដែរ​ដោយបាន​នាំយក​នូវ​ម៉ូ​ឌែ​ល​ថ្មី​គឺ Maxus G50 ដែលជា​រថយន្ត MPV 8​កៅអី​។ ទោះបីជា​យ៉ាងណាក៏ដោយ វា​នៅតែ​មានគុណ​ភាពល្អ បូករួម​ជាមួយនឹង​មុខងារ​ប្រើប្រាស់​ជាច្រើន​ដែល​ផ្តល់នូវ​ភាពងាយស្រួល​, កន្លែង​ធំ​ទូលាយ និង​កម្លាំង​ខ្លាំង​។ ខាងក្រោម​នេះ ជា​ចំណុច​៣​សំខាន់ៗ​ដែល​អ្នកទិញ​តែងតែ​គិត មុននឹង​សម្រេចចិត្ត​ទិញ​រថយន្ត​ប្រភេទ MPV​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– កម្លាំង និង​ដំណើរការ​ម៉ាស៊ីន​: រថយន្ត Maxus G50, Toyota Rush និង Xpander បាន​បំពាក់​ជាមួយ​ម៉ាស៊ីន​សាំង​ចំណុះ 1.5L​ប៉ុន្តែ​មានតែ Maxus G50 ប៉ុណ្ណោះ​ដែល​ត្រូវបាន​បំពាក់​បន្ថែម​ដោយ​ម៉ាស៊ីន​តួ​បូ​។ រថយន្ត Mitsubishi Xpander ផ្តល់នូវ​កម្លាំង 103 hp និង​កម្លាំង​រមួល 141 Nm ដែល​គ្រប់គ្រាន់​សម្រាប់​និង​ស័ក្ដិសម​ជាមួយនឹង​ទំហំ​របស់​វា​។ ទន្ទឹមនឹងនេះ Maxus G50 បាន​បំពាក់​ម៉ាស៊ីន​តួ​បូ 1.5T ដែល​ផលិត​ថាមពល​បាន 169hp និង​កម្លាំង​រមួល 250Nm ដែល​ធ្វើឱ្យ​ការបើកបរ​មានដំណើរ​ការ​បាន​យ៉ាង​រលូន និង​ខ្លាំង​។ ចំពោះ​ប្រអប់​លេខវិញ Maxus ត្រូវបាន​ភ្ជាប់​ជាមួយនឹង​ប្រអប់លេខ​អូ​តូ DCT ៧​វគ្គ​។ ខណៈពេលដែល Mitsubishi និង Toyota Rush មាន​ទំហំ​ម៉ាស៊ីន​ដូចគ្នា​ទៅនឹង Toyota Avanza 1.5L​។ ប៉ុន្តែ​ម៉ូ​ដែល​ទាំងនេះ​ត្រូវបាន​បំពាក់​យ៉ាង​ល្អ​ជាមួយនឹង​មុខងារ​សុវត្ថិភាព​ជាច្រើន​ដែល​ធ្វើឱ្យ​វា​ល្អ​សម្រាប់​អ្នក​ដែល​ត្រូវការ​រថយន្ត​ប្រភេទ MPV ។​

– ប្រព័ន្ធ​ប្រេងឥន្ធនៈ​: ចំណុច​នេះ​ក៏​ជា​ចំណុច​សំខាន់​ផងដែរ​ជាពិសេស ​គឺ​ក្នុងអំឡុង​ពេលដែល​តម្លៃ​សាំង​កំពុង​ចាប់​ផ្តើមឡើង​ខ្ពស់​។ ដូច្នេះ​គ្រួសារ​ជាច្រើន​ត្រូវការ​សន្សំ​ថវិកា​ទៅលើ​ប្រេងឥន្ធនៈ​ដោយ​កាត់បន្ថយ​ការបើកបរ​។ ដូច្នេះ ប្រសិនបើ​លោកអ្នក​ស្ថិតក្នុង​គ្រួសារ​ ដែល​ត្រូវការ​បើកបរ​រថយន្ត​ច្រើនតែ​មិន​ចង់​ចំណាយ​ច្រើន​លើ​ប្រេងឥន្ធនៈ លោកអ្នក​ប្រហែលជា​ត្រូវ​ងាក​មក​មើល​រថយន្ត​ថ្មី​លក្ខណៈ​គ្រួសារ ដែល​ផ្តល់​ការចំណាយ​ប្រេងឥន្ធនៈ​តិច​។ បច្ចេកវិទ្យា​ថ្មី​របស់ Maxus G50, Toyota Rush និង Mitsubishi Xpander ត្រូវបាន​កែលម្អ​និង​អភិវឌ្ឍ​ន៏​ទៅជា​ជម្រើស​ដ៏​ល្អ​លើ​ការ​សន្សំសំចៃ​ប្រេងឥន្ធនៈ ដោយ​ស៊ីប្រេង​ឥន្ធនៈ​ចាប់ពី 6.5L/100km សម្រាប់ Maxus G50 និង Toyota Rush ហើយ 7L/100Km សម្រាប់ Mitsubishi Xpander​។ កម្រិត​ប្រេងឥន្ធនៈ​ទាំងនេះ​គឺ​ពិតជា​សន្សំសំចៃ​ខ្លាំង ព្រមទាំង​ផ្តល់​អត្ថប្រយោជន៍​ដ៏​ល្អ​សម្រាប់​ម្ចាស់​រថយន្ត​។​

– រូបរាង​ខាងក្រៅ និង​ផ្នែក​ខាងក្នុង​: គួរកត់សម្គាល់​ផងដែរ​ថា Maxus G50 មាន​ប្រវែង​ជាង​, ធំ​ទូលាយ និង​ខ្ពស់ជាង Mitsubishi Xpander និង Toyota Rush ។ យោងតាម​ឯកសារ Maxus G50 មាន​ប្រវែង​បណ្តោយ​4,825mm, ប្រវែង​ទទឹង 1,825mm, កម្ពស់ 1,778mm និង​គម្លាត​ពី​កង់​មុខ​ទៅ​កង់​ក្រោយ​គឺ 2,800mm​។ Mitsubishi Xpander មាន​ទំហំ​តូច​ជាង​ដោយមាន​ប្រវែង​បណ្តោយ 4,500mm, ប្រវែង​ទទឹង 1,800mm, កម្ពស់​1,750mm និង​គម្លាត​ពី​កង់​មុខ​ទៅ​កង់​ក្រោយ 2,775mm ប៉ុន្តែ​វា​ប្រហាក់ប្រហែល​ទៅនឹង Toyota Rush ដែលមាន​ប្រវែង​បណ្តោយ 4,435mm, ទទឹង​1,695mm, កម្ពស់ 1,705mm និង​គម្លាត​ពី​កង់​មុខ​ទៅ​កង់​ក្រោយ 2,685mm​។ បន្ថែម​ពីលើ​នេះ​ទៀត រថយន្ត​ទាំងបី​នេះ ​ក៏មាន​ទំហំ​ធំ​ទូលាយ​ផងដែរ ហើយ Maxus G50 អាច​បត់​កៅអី​ជួរ​ទី​ពីរ​និង​ទី​បី​បាន​ដែល​អាចឲ្យ​លោកអ្នក​ផ្ទុក​សម្ភារៈ​បាន​ធំ​ល្អ​រហូតដល់​ចំណុះ​2,000​លីត្រ​។ Mitsubishi Xpander វា​មាន​កន្លែង​ផ្ទុក​សម្ភារៈ​លើសពី​1,600​លីត្រ​បន្ទាប់ពី​បត់​កៅអី​ទាំងពីរ​ជួរ ដែលមាន​ទំហំ​តូច​ជាង Maxus G50 ប្រមាណ​ជាង​30%​។ ក្នុងពេល​ជាមួយគ្នានេះ​ផងដែរ Toyota Rush ផ្តល់​កន្លែង​ដាក់​សម្ភារៈ​បាន​ធំ​ល្អ​ដូច Xpander ដែរ​។​

​ក្នុងករណី​កៅអី​ជួរ​ទី​បី​, រថយន្ត​ទាំង​៣​ខាងលើ​ គឺ​ពិតជា​គួរឱ្យភ្ញាក់ផ្អើល​បន្តិច ដោយសារ​វា​ជា​រថយន្ត​ដែល​បំពាក់​ដោយ​កៅអី​៣​ជួរ មិនមែនជា​កៅអី​ពីរ​ជួរ​។ ហើយ​វា​ផ្តល់​កន្លែង​ដាក់​ជើងបាន​ធំ​ទូលាយ​ល្អ​សម្រាប់​អ្នករួមដំណើរ​។ លើសពីនេះ វា​ពិតជា​ពិសេស​សម្រាប់ Maxus G50 ព្រោះ​វា​បានផ្តល់​ជូន​កៅអី​ចំនួន​8 មិនមែន​7 ដូច Toyota Rush និង Mitsubishi Xpander នោះទេ​។​

​ដូចដែល​បាន​រៀបរាប់​រួចមក វា​មាន​ភាព​ខុសប្លែកគ្នា​បន្តិច​បន្តួច​រវាង​រថយន្ត​ទាំងបី​ម៉ូ​ឌែ​ល​ទាក់ទង​នឹង កម្លាំង​, ភាព​ធំ​ទូលាយ និង​ការ​ស៊ីប្រេង​ឥន្ធនៈ​។ ជាពិសេស Maxus G50, Toyota Rush និង Xpander លក់​ក្នុងតម្លៃ​ពិសេស​ចាប់ពី $35,500 តែប៉ុណ្ណោះ ដែលជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​ចង់បាន​រថយន្ត​ជា​លក្ខណៈ​គ្រួសារ​សម្រាប់​ការធ្វើដំណើរ​នានា ឬ​សម្រាប់​ផ្គត់ផ្គង់​ការងារ​អាជីវកម្ម​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម