ឧស្សាហកម្ម​បច្ចេកវិទ្យា ​រង​ផល​ប៉ះពាល់​អ្វីខ្លះ​កំឡុងពេល​ផ្ទុះ​ឡើង​នៃ​វីរុស​កូវីដ១៩ ?
Connect with us
Helistar Cambodia - Helicopter Charter Services

បច្ចេកវិទ្យា

ឧស្សាហកម្ម​បច្ចេកវិទ្យា ​រង​ផល​ប៉ះពាល់​អ្វីខ្លះ​កំឡុងពេល​ផ្ទុះ​ឡើង​នៃ​វីរុស​កូវីដ១៩ ?

បានផុស

នៅ

ឧស្សាហកម្ម​បច្ចេកវិទ្យា​សកល​កំពុង​ត្រូវ​បានវីរុស​កូវីដ១៩រាតត្បាត​ធ្វើ​ឲ្យ​ខាតបង់​រាប់​លាន​ដុល្លារ​នៅ​ដើម​ឆ្នាំ​នេះ។ ក្រុមហ៊ុន​ជា​ច្រើន​បាន​បិទរោងចក្រ និង​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ទាក់ទង​នឹង​ធុរកិច្ច​និង​ព្រឹត្តិការណ៍​ឧស្សាហកម្ម​ធំៗ​ផ្សេង​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន Facebook

  • លុប​ចោល​សន្និសីទ​អ្នក​អភិវឌ្ឍន៍ F8 របស់​ខ្លួន​ដែល​ជា​ព្រឹត្តិការណ៍​ធំ​បំផុត​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន ដោយ​នាយក​ប្រតិបត្តិលោក Mark Zuckerberg នឹង​រៀបចំ​ការ​ប្រជុំ​មូលដ្ឋាន​សម្រាប់​អ្នក​អភិវឌ្ឍន៍​និង​ព្រឹត្តិការណ៍​តាម​អ៊ីនធឺណិត​ជំនួស​វិញ។
  • កាត់បន្ថយ​បុគ្គលិក​ធ្វើដំណើរ​ទៅ​ប្រទេស​ចិន។
  • លុបចោល​កិច្ចប្រជុំ​កំពូល​ផ្នែក​ទីផ្សារដែលគ្រោងនឹងធ្វើ​នៅ​ដើម​ខែ​មីនា
  • កំពុងផ្តល់ការផ្សាយពាណិជ្ជកម្មឥតគិតថ្លៃដល់អង្គការសុខភាពពិភពលោក WHO ដើម្បីផ្តល់ព័ត៌មានសុខភាពដល់អ្នកប្រើប្រាស់។
  • ពន្យារពេលក្នុងការផលិតកាស Oculus VR របស់ខ្លួន។
  • ហាមឃាត់ការផ្សាយពាណិជ្ជកម្មទាំងដែលអះអាងថាអាចព្យាបាលវីរុសកូរ៉ូណា។
  • ដកខ្លួនចេញពីមហោស្រពសិល្បៈនិងកម្សាន្ត SXSW
  • បុគ្គលិកម្នាក់ក្នុងការិយាល័យរបស់ទីក្រុង Seattle បានធ្វើតេស្តរកឃើញវីរុសកូរ៉ូណា។
  • បិទការិយាល័យនៅទីក្រុង Seattle សហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ៩ ខែមីនា ដល់ថ្ងៃទី ៣១ ខែមីនា។
  • បន្តបើកប្រាក់ខែដល់បុគ្គលិកដែលមិនអាចធ្វើការងារពីចម្ងាយ។

ក្រុមហ៊ុន Apple

  • ប្រាក់ចំណូលប្រចាំត្រីមាសរងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
  • បិទហាងចំនួន ៤២ ជាបណ្តោះអាសន្ននៅចិនដីគោក ហើយក៏បានបិទការិយាល័យសាជីវកម្មនិងមជ្ឈមណ្ឌលទំនាក់ទំនងរបស់ខ្លួនដែរ។
  • បន្ទាប់ពីអ្នកផ្គត់ផ្គង់នៅអ៊ូហានបានបិទ ពេលនេះក្រុមហ៊ុនកំពុងស្វែង​រក​ប្រភព​ជំនួស​សម្រាប់​គ្រឿងបន្លាស់។
  • ព្រមានដល់ហាងលក់រាយមិនឲ្យផ្លាស់គ្រឿងបន្លាស់សម្រាប់ទូសព្ទ iPhone ដែលខូចខាត ព្រោះតែកង្វះឧបករណ៍។
  • នាយកប្រតិបត្តិលោក Tim Cook អនុញ្ញាតឲ្យបុគ្គលិកទូទាំងពិភពលោករបស់ក្រុមហ៊ុនធ្វើការពីផ្ទះ។
  • ដកខ្លួនចេញពីមហោស្រពសិល្បៈនិងកម្សាន្ត SXSW
  • គិតត្រឹមថ្ងៃទី ៦ ខែមីនា ក្រុមហ៊ុន Apple ជាច្រើនកន្លែងនៅក្នុងទីក្រុងញូវយ៉កត្រូវបានដាច់ស្តុកទូរសព្ទ iPhone 11។

ក្រុមហ៊ុន Google

  • បុគ្គលិកក្រុង Seattle សហរដ្ឋអាមេរិកអាចធ្វើការពីចម្ងាយបាន។
  • បិទការិយាល័យរបស់ខ្លួនទាំងអស់នៅចិនដីគោក ហុងកុង និងតៃវ៉ាន់។
  • បុគ្គលិកម្នាក់នៅក្រុង Zurich ប្រទេសស្វីសត្រូវបានគេធ្វើរោគវិនិច្ឆ័យថាបានឆ្លងវីរុសកូរ៉ូណា។
  • លុបចោលកិច្ចប្រជុំកំពូលរបស់ខ្លួនដែលគ្រោងធ្វើនៅចុងខែមេសានៅរដ្ឋកាលីហ្វ័រញ៉ា។
  • បន្តបើកប្រាក់ខែដល់បុគ្គលិកដែលមិនអាចធ្វើការងារពីចម្ងាយ។
  • បានលុបចោលសន្និសីទ I / O ប្រចាំឆ្នាំរបស់ខ្លួនដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២-១៤ ខែឧសភានៅ Mountain View រដ្ឋ California ។
  • រឹតត្បិតភ្ញៀវទេសចរទៅកាន់ការិយាល័យរបស់ខ្លួននៅក្នុងទីក្រុងញូវយ៉កនិងតំបន់សានហ្វ្រាន់ស៊ីស្កូដោយលុបចោលរាល់បទសម្ភាសន៍ការងារដោយផ្ទាល់។
  • នៅថ្ងៃទី ៩ និង ទី ១០ ខែមីនា ក្រុមហ៊ុនប្រកាសថា បុគ្គលិកអាមេរិកខាងជើង កូរ៉រខាងត្បូង ជប៉ុនទាំងអស់ត្រូវធ្វើការពីផ្ទះ។

ក្រុមហ៊ុន Microsoft

  • ប្រកាសកាត់បន្ថយម៉ោងធ្វើការ និងប្រាប់បុគ្គលិកឲ្យធ្វើការពីផ្ទះជាជាងទៅក្រុមហ៊ុន។ បើទោះបីកាត់ម៉ោងការងារ ប៉ុន្តែនៅតែផ្ដល់ប្រាក់ខែពេញឲ្យនិយោជិកខ្លួន។
  • វិនិយោគិនបានព្រមានថា ប្រាក់ចំណូលក្នុងប្រព័ន្ធប្រតិបត្តិការ Window និងឧបករណ៍អេក្រង់អាចនឹងខាតជាងការព្យាករណ៍ទុកពីពេលមុន។

ក្រុមហ៊ុន Amazon

  • ដកហូតបញ្ជីទំនិញជាង ១ លានមុខ ​ដែលអះអាងថាអាចព្យាបាលឬការពារប្រឆាំងនឹងវីរុសកូរ៉ូណាចេញពីបញ្ជីលក់។
  • ដកហូតទំនិញរាប់ពាន់មុខពីឈ្មួញ។
  • បុគ្គលិកម្នាក់នៅទីស្នាក់ការកណ្តាលសហរដ្ឋអាមេរិកធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណា។
  • និយោជិកនៅតំបន់ Seattle អាចធ្វើការពីផ្ទះ រហូតដល់ចុងខែមីនា។
  • ដកខ្លួនចេញពីមហោស្រពសិល្បៈនិងកម្សាន្ត SXSW។

ក្រុមហ៊ុន Twitter

  • ដកខ្លួនចេញពីមហោស្រពសិល្បៈនិងកម្សាន្ត SXSW
  • បញ្ឈប់រាល់ការធ្វើដំណើរអាជីវកម្មនិងព្រឹត្តិការណ៍មិនសំខាន់សម្រាប់និយោជិក។
  • ណែនាំនិយោជិកទាំងអស់ឱ្យចាប់ផ្តើមធ្វើការពីផ្ទះ។
  • នៅថ្ងៃទី ៦ ខែមីនាការិយាល័យនៅទីក្រុង Seattle សហរដ្ឋអាមរិកត្រូវបានបិទបន្ទាប់ពីនិយោជិកម្នាក់សង្ស័យថាឆ្លងវីរុសកូរ៉ូណា។ វាបណ្ដាលឲ្យនិយោជិកមិនបានទៅការិយាល័យអស់ពេលជាច្រើនសប្តាហ៍។ ប៉ុន្តែក្រុមហ៊ុននឹងបន្តបើកប្រាក់ខែដល់បុគ្គលិកដែលមិនអាចធ្វើការងារពីចម្ងាយ។

ក្រុមហ៊ុន TikTok

ក្រុមហ៊ុន Dell

ក្រុមហ៊ុន Foxconn

នៅដើមខែកុម្ភៈនិយោជិករបស់ខ្លួនមិនត្រូវអនុញ្ញាតឲ្យត្រលប់មកធ្វើការនៅការិយាល័យ ក្នុងប្រទេសចិនវិញទេ រហូតដល់មានការជូនដំណឹងបន្ថែម។ យោងតាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Bloomberg បានឲ្យដឹងថា ក្រុមហ៊ុនគ្រោងនឹងដំណើរការរោងចក្រធម្មតាវិញនៅចុងខែមីនានេះ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖សម័យ​មេរោគ គំនិត​ដែល​ធ្លាប់​មិន​ឲ្យ​តម្លៃ​លើ​បណ្ដាញ​បច្ចេកវិទ្យា​នឹង​ខកចិត្ត

ចុចអាន៖របៀប​បញ្ជូន​ឯកសារ​តាម Zoom មិន​ថា File ស្ថិត​ក្នុង​ម៉ាស៊ីន​ឬ​ក្នុង​ពពក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services