Connect with us

បច្ចេកវិទ្យា

ការរៀនសូត្រកាន់តែមានសុវត្ថិភាពជាងមុន ជាមួយនឹងកម្មវិធីឌីជីថល

បានផុស

នៅ

​ជំងឺ​កូ​វីដ​-១៩​ ដែល​ឆ្លង​រាតត្បាត​ទូទាំង​សាកលលោក​បាន​បង្ក​ផលប៉ះពាល់​ដល់​ពិភពលោក​ទាំងមូល រួមទាំង​ប្រទេស​កម្ពុជា​ផង។ ក្នុងអំឡុងពេល​នៃ​ការផ្ទុះ​ឡើង​នូវ​ជំងឺឆ្លង​រាតត្បាត​នេះ សាលារៀន​ត្រូវបាន​បិទទ្វារ ដែល​នាំ​ឲ្យ​រំខាន​ដល់​ប្រព័ន្ធ​អប់រំ ។ ភាពប្រឈមចំពោះវិស័យអប់រំ គឺមានទំហំធំធេងណាស់។ ហើយ SIS Cambodia បានត្រូវបង្កើតឡើង ដើម្បីដើរតួជាដំណោះស្រាយមួយចំពោះភាពប្រឈមនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ញ៉ុ​ង ឌិន​ថន អគ្គនាយករង​នៃ​ក្រុមហ៊ុន មិត្ត​ហ្វូ​ន បាន​មានប្រសាសន៍ថា ប្រព័ន្ធ​ព័ត៌មានវិទ្យា​សម្រាប់​សាលារៀន (School Information System ‘SIS’) ជា​កម្មវិធី​ដ៏​មាន​សារប្រយោជន៍​ចំពោះ​ទាំង​សិស្ស និង​ទាំង​គ្រូបង្រៀន ជាពិសេស ក្នុងអំឡុងពេល​នៃ​វិបត្តិ​ជំងឺឆ្លង​នេះ។

​លោក ឌិន​ថន មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ៖ «​ជាមួយនឹង​ប្រព័ន្ធ SIS លោកគ្រូ​អ្នកគ្រូ​អាច​កំណត់​កាលវិភាគ​សម្រាប់​ថ្នាក់រៀន​ទាំង​ផ្ទាល់ ទាំង​តាម​អន​ឡាញ ក្នុងនោះ​រួមមាន​មុខងារ​ជាច្រើន ដូចជា កែ​និង​ដាក់ពិន្ទុ​លំ​ហាត់ បង្រៀន​ថ្នាក់រៀន​តាម​វីដេអូ​អន​ឡាញ ការផ្ញើ​សារ​ទៅ​សិស្ស​និង​អាណាព្យាបាល ការផ្ដល់​ចំណាត់ថ្នាក់​ប្រចាំឆ្នាំ និង​មុខងារ​ប្រឡង ជាដើម ។​»

​លោក​បាន​បន្ថែមថា ៖ «​កម្មវិធី SIS នេះ​អាចធ្វើ​ទាំង​កិច្ចការ​ជា​ប្រពៃណី​ដែល​គ្រូបង្រៀន​ធ្វើ​ទម្លាប់​ប្រចាំថ្ងៃ​បាន​ផង ហើយក៏​អាច​ធ្វើបាន​កាន់តែ​ល្អ​ថែមទៀត នៅលើ​អន​ឡាញ ទោះ​ស្ថិតនៅ​ទីកន្លែង​ណាក៏ដោយ ដោយ​គ្រាន់តែ​ប្រើប្រាស់​អ៉ីនធើណិត​ប៉ុណ្ណោះ ។​»

​មនុស្ស​ជំនាន់​សព្វថ្ងៃ​ត្រូវការ​ប្រើប្រាស់​ប្រព័ន្ធ​អប់រំ​ឌីជីថល ដែល​ធ្វើ​ទំនើប​កម្មវិធីសិក្សា​រៀនសូត្រ​របស់​សិស្សានុសិស្ស​នៅក្នុង​ប្រទេស​កម្ពុជា រាប់​តាំងពី​សាលារៀន​នៅតាម​ទីក្រុង​រហូតដល់​សាលារៀន​នៅតាម​ខេត្ត​ផងដែរ។ ដោយ​ផ្លាស់ប្ដូរ​វិធី​រៀន​របស់​សិស្សានុសិស្ស SIS Cambodia បាន​ជួយ​រួមចំណែក​ធ្វើ​ឲ្យ​វិស័យ​អប់រំ​មាន​ភាពប្រសើរឡើង ដោយ​បង្កើត​បរិយាកាស​រៀនសូត្រ​ប្រកបដោយ​សុវត្ថិភាព​សម្រាប់​ទាំង​សិស្ស ទាំង​គ្រូ ។

​ប្រព័ន្ធ​ព័ត៌មានវិទ្យា​សម្រាប់​សាលារៀន (SIS) ត្រូវបាន​អភិវឌ្ឍ​ឡើង​ដោយ​ក្រុមហ៊ុន មិត្ត​ហ្វូ​ន ដោយមាន​ការគាំទ្រ​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា។ តាម​គម្រោង​ផែនការ SIS នឹងត្រូវ​ដាក់ពង្រាយ​ទៅកាន់​សាលារៀន​ប្រមាណ ១០០០​កន្លែង នៅ​ទូទាំងប្រទេស ហើយ​ក្នុងដំណាក់កាល​ដំបូង ប្រព័ន្ធ​នេះ​បានដាក់​ពង្រាយ​រួចជាស្រេច​ហើយ ទៅដល់​សាលារៀន​ជាង ៣០០​កន្លែង ដែលមាន​សិស្សានុសិស្ស​ជាង ៣​សែន​នាក់ និង​គ្រូ​ជាង ២​ម៉ឺន​នាក់ ។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​ក្រុមហ៊ុន មិត្ត​ហ្វូ​ន ។

​មិត្ត​ហ្វូ​ន បាននិងកំពុង​នាំមុខគេ​នៅក្នុង​ការជួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ​ដើម្បី​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​ឌីជីថល​ជាតិ​របស់ខ្លួន។ កន្លងមក ក្រុមហ៊ុន​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ស្ថាប័នរដ្ឋ​សំខាន់ៗ ដើម្បី​អនុវត្ត​គម្រោង​ឌី​ជី​ថ​លរូ​ប​នីយកម្ម​នៅក្នុង​វិស័យ​ជាច្រើន ដូចជា វិស័យ​អប់រំ សុខាភិបាល និង​ដឹកជញ្ជូន។ ជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​នៅក្នុង​វិស័យ​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​ឌីជីថល មិត្ត​ហ្វូ​ន មាន​ហេដ្ឋារចនាសម្ព័ន្ធ​បណ្ដាញ​ធំជាងគេ​បំផុត ដែល​បម្រើ​សេវាកម្ម​ដល់​ប្រជាជន​កម្ពុជា​ប្រមាណ ៩​លាន​នាក់ នៅ​ទូទាំងប្រទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម