Connect with us

បច្ចេកវិទ្យា

អ្នកជំនាញផ្នែកបណ្ដាញទូរស័ព្ទចល័ត ណែនាំមិនឲ្យប្រើប្រាស់ឧបករណ៍ «ពង្រីកសេវាទូរស័ព្ទ» ទេ

បានផុស

នៅ

អ្នកជំនាញផ្នែកបណ្ដាញទូរ​ស័ព្ទចល័ត បានទទូចឲ្យប្រជាជនកុំនាំគ្នាប្រើ​ឧបករណ៍​ចាប់ ឬ​ពង្រីក សេវា​ទូរ​ស័ព្ទ​(repeater ឬ signal booster) ដើម្បី​ដោះស្រាយ​បញ្ហា សេវា​ទូរ​ស័ព្ទ​ចល័តខ្សោយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកជំនាញ​បាន​និយាយថា ឧបករណ៍​ចាប់​សេវា​ទូរ​ស័ព្ទ​ដែល​គ្មាន​ការអនុញ្ញាត​ពី​ក្រសួង​ពាក់ព័ន្ធ គឺ​មិនបាន​ជួយ​ដោះស្រាយ​បញ្ហា​ខ្សោយ​សេវា​ទូរ​ស័ព្ទ​នោះទេ ប៉ុន្តែ​ផ្ទុយទៅវិញ ឧបករណ៍​ទាំងនោះ​បង្ក​ការរំខាន​ដល់​ស្ថានីយ​ផ្សាយ​សេវា​របស់​ក្រុមហ៊ុន​បណ្ដាញ​ទូរ​សព្ទ​ចល័ត​ទៅវិញ​ទេ ។ ជាងនេះទៅទៀត ការទិញ លក់ ដំឡើង និង​ប្រើប្រាស់​ឧបករណ៍​ទាំងនេះ​ដោយ​គ្មាន​អាជ្ញា​ប័ណ្ណ គឺជា​ទង្វើ​ខុសច្បាប់ ដែល​អាច​នឹងត្រូវ​ប្រឈម​មុខ​នឹង​ច្បាប់​ស្ដីពី​ទូរគមនាគមន៍​កម្ពុជា។

​បច្ចុប្បន្ន គេ​ឃើញ​មានការ​ត្អូញត្អែរ​មួយចំនួន​នៅលើ​បណ្ដាញ​ព័ត៌មាន​សង្គម​អំពី​ការ​ខ្សោយ ឬ​គ្មាន​សេវា​ទូរ​ស័ព្ទ​ដៃ​នៅតាម​តំបន់​មួយចំនួន ដែល​ជួនកាល សេវា​ខ្សោយ ឬ​គ្មាន​សេវា​តែម្ដង ។

​អ្នកជំនាញ​បាន​ពន្យល់ថា អ្នក​ដែល​បាន​ទិញ​ឧបករណ៍​ចាប់​សេវា​ទូរ​ស័ព្ទ (​ឬ​ហៅថា mobile wave amplifiers) បាន​ដំឡើង​ប្រើប្រាស់​ឧបករណ៍​នេះ​ ដោយ​គ្មាន​ការ​អនុញ្ញាតិ​ ដែល​នាំ​ឲ្យ​បង្ក​ការរំខាន​ធ្ងន់ធ្ងរ​ទៅលើ​ស្ថានីយ​ផ្សាយ​របស់​ក្រុមហ៊ុន​បណ្ដាញ​ទូរ​ស័ព្ទ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​គុណភាព​សេវា​ដែល​ផ្ដល់​ដល់​អតិថិជន។ អ្នកជំនាញ​បាន​បន្តថា ឧបករណ៍​ចាប់​សេវា​ទូរ​ស័ព្ទ​នេះ​ ត្រូវបាន​គេ​រកឃើញថា មានប្រើ​ក្នុង​ចំនួន​ដ៏​ច្រើន​គួរសម នៅក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល។

​យោងតាម​អ្នកជំនាញ ឧបករណ៍​ចាប់​សេវា​ទូរ​ស័ព្ទ​នេះ​វា​រំខាន​ទៅដល់​ស្ថានីយ​ផ្សាយ​សេវា ដែល​នាំ​ឲ្យ​ប៉ះពាល់​ទៅដល់​គុណភាព​សេវា​។ ឧបករណ៍​ទាំងនេះ​រំខាន​ដល់​សេវា​ទូរ​សព្ទ​ដៃ ឆ្លង​សេវា ធ្វើ​ឲ្យ​គេ​មិនអាច​កំណត់​ហ្វ្រេ​កង់​បាន និង​បណ្ដាល​ឲ្យ​អ្នកប្រើប្រាស់​ដែល​រស់នៅ​តំបន់​ជុំវិញ​មិនអាច​ធ្វើ​ការហៅ​ចេញ ឬ​ទទួល​ទូរ​ស័ព្ទ ឬ​ប្រើប្រាស់​អ៊ីនធើណិត​បាន។ បើ​យោងតាម​ច្បាប់ មានតែ​សហគ្រាស ​ឬ​ក្រុមហ៊ុន ​ដែល​ផ្ដល់​សេវា​ទូរ​ស័ព្ទ​ចល័ត​ប៉ុណ្ណោះ ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ឧបករណ៍​បញ្ជូន​សេវា​ទូរ​ស័ព្ទ​ចល័ត​សម្រាប់​ការដំឡើង​នៅតាម​តំបន់​នានា​ ដែលមាន​សេវា​ខ្សោយ ដើម្បី​ធ្វើ​ឲ្យ​គុណភាព​សេវា​ទូរ​ស័ព្ទ​មាន​ភាពល្អប្រសើរ និង​មិន​បង្ក​ផល​រំខាន​ទៅដល់​បណ្ដាញ​ទូរគមនាគមន៍​ចល័ត​ដទៃទៀត។

​ក្នុងករណី​ដែល​សេវា​ទូរ​ស័ព្ទ​នៅក្នុង​តំបន់​ណាមួយ​មិន​ឆ្លើយតប​ទៅតាម​តម្រូវការ​ប្រើប្រាស់​ដោយសា​រ​តែ​សេវា​ខ្សោយ​ពេក អ្នកប្រើប្រាស់​ត្រូវធ្វើ​ការ​ទំនាក់ទំនង​ដោយផ្ទាល់ និង​ចូលរួម​រាយការណ៍​អំពី​បញ្ហា​នេះ​ទៅកាន់​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរ​ស័ព្ទ ដើម្បី​សុំ​ការណែនាំ និង​ការធានា​ផលប្រយោជន៍​របស់​អ្នកប្រើប្រាស់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា២ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម