Connect with us

បច្ចេកវិទ្យា

បន្ទាប់ពី​កំពូល​ស្មា​ត​ហ្វូ​ន​ក្រុមហ៊ុន សាម​សុង ធ្វើ​បច្ចុប្បន្នភាព UI 4.0 តើ​មាន​ចំណុច​ទាក់ទាញ​អ្វីខ្លះ​សម្រាប់​អ្នកប្រើប្រាស់​?

បានផុស

នៅ

​អ្នក​ប្រើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន សាម​សុង ត្រៀម​…​អាប់​ឌេ​ត ឱ្យ​ហើយ​ទៅ​…!

(​ភ្នំពេញ​) ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ ២០២១៖ លោកអ្នក​ដែលជា​អតិថិជន​របស់ សាម​សុង ទាំងអស់ ទូទាំង​ពិភពលោក​ប្រាកដជា​បានដឹង និង​កំពុង​ទន្ទឹងរង់ចាំ​នូវ​ការធ្វើ​បច្ចុប្បន្នភាព (Update) One UI 4.0 ជំនាន់​ថ្មី​ចុងក្រោយ​បំផុត​ដែលមាន​លក្ខណៈពិសេស​ប្លែក​ដែល​អាច​ផ្តល់ឱ្យ​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន សាម​សុង កាន់តែ​ទទួលបាន​នូវ​អារម្មណ៍​ប្លែក រំភើប រីករាយ និង​កាន់តែ​អស្ចារ្យ​បន្ថែមទៀត​ទៅលើ​ស្មា​ត​ហ្វូ​ន​របស់​ពួកគេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តើ​ពេលណា ហើយ ស្មា​ត​ហ្វូ​ន ឬ​កំពូល​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល​ណាខ្លះ​ដែល​នឹង​អាចធ្វើ​បច្ចុប្បន្នភាព (Update) បាន​?

​គួរបញ្ជាក់​ផងដែរ​ថា ការធ្វើ​បច្ចុប្បន្នភាព One UI 4.0 សម្រាប់​ស្មា​ត​ហ្វូ​ន សាម​សុង ទាំងអស់​ទូទាំង​ពិភពលោក​គឺ​នៅ​ចុងឆ្នាំ 2021 និង​នៅ​ដើមឆ្នាំ 2022 នេះ​តែម្តង​ទៅតាម​ប្រភេទ​ស្មា​ត​ហ្វូ​ន និង​តាម​ប្រទេស​នីមួយៗ​ដែល​បានកំណត់​។

​ចង់ដឹង​ណាស់​ថា​តើ​មាន ស្មា​ត​ហ្វូ​ន ឬ​កំពូល​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល​ណាខ្លះ​ដែល​អាច​អនុញ្ញាត​ឱ្យធ្វើ​បច្ចុប្បន្នភាព (Update) ក្នុងការ​ប្រើប្រាស់ UI 4.0 នេះ​បាន​?

​មាន​ស្មា​ត​ហ្វូ​ន​ច្រើន​ម៉ូ​ឌែ​ល​ណាស់​ដែល​ក្រុមហ៊ុន សាម​សុង បានកំណត់ និង​អនុញ្ញាតឱ្យ​ធ្វើការ​អាប់​ឌេ​ត One UI 4.0 ដូចជា​៖

– Galaxy S21 Series (Ultra, Plus, Base)

– Galaxy S20 Series (Ultra, Plus, FE, Base)

– Galaxy Note 20 Series (Ultra, Plus, Base)

– Galaxy Note 10 Series (Ultra, Plus, Base)

– Galaxy Z Fold Series

– Galaxy Z Flip Series

– Galaxy Tab Series (S7+ 5G, S7+, S7)

– Galaxy A Series (A Quantum, A42 5G, A52, A52 5G, A52s 5G, A72)

​ដូច​បានបញ្ជាក់​ជូន​ខា​ង​លើ​ហើយ​ថា​ដោយសារតែ​ស្មា​ត​ហ្វូ​ន សាម​សុង មាន​ច្រើន​ម៉ូ​ឌែ​ល ច្រើន​ស៊េរី ដូច្នេះ​កាលបរិច្ឆេទ​នៃ​ការធ្វើ​បច្ចុប្បន្នភាព One UI 4.0 គឺមាន​ភាពខុសគ្នា​តិចតួច​ទៅតាម​ប្រទេស​ដែល​ក្រុមហ៊ុន សាម​សុង បានកំណត់​ឆាប់​បំផុត​ចុង​ឆ្នាំនេះ​ដោយ​អាច​គិត​ត្រឹម ខែវិច្ឆិកា ឆ្នាំ 2021 និង​យូរ​បំផុត​ដើមឆ្នាំ 2022 នេះ​តែម្តង​!

​លោកអ្នក​ប្រាកដជា​ចង់ដឹង​ច្បាស់​ថា One UI 4.0 មាន​លក្ខណៈពិសេស​អ្វីខ្លះ​មែន​ទេ​? ពិតណាស់​…​បើ​មិន​ពិសេស​ក៏​មិន​កក្រើក​បែបនេះ​ដែរ​…! ចំពោះ One UI 4.0 ជំនាន់​ថ្មី​ចុងក្រោយ​បំផុត​នេះ​មាន​លក្ខណៈពិសេស​ខ្លាំងណាស់​…! វា​បានធ្វើការ​អាប់​ឌេ​ត​លក្ខណៈពិសេស​ជាច្រើន​ដែល​អាចឱ្យ​លោក​អ្នកមាន​អារម្មណ៍​ប្លែក​កាន់តែ​អស្ចារ្យ​ជាង​មុន​លើ​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​ដូចជា​៖

* ធ្វើការ​កំណត់ ឬ​កែប្រែ (Customize) Wallpaper ទៅតាម​ចំណង់​ចំណូលចិត្ត​របស់លោក​អ្នក​បាន​!

* អាចឱ្យ​លោកអ្នក​រៀបចំ (Organizes) កម្មវិធី (Apps) នៅលើ Home screen បាន​យ៉ាង​ងាយស្រួល និង​ស្អាត​បំផុត​!

* អាចឱ្យ​លោកអ្នក​ធ្វើការ​ភ្ជាប់​ទៅកាន់​គ្រប់ Samsung Devises (Ecosystem) ទាំងអស់​បាន​យ៉ាង​ងាយ និង​លឿន​បំផុត​!

* ប្រព័ន្ធ​សុវត្ថិភាព (​មាន​ភាពជឿជាក់​បំផុត​) មិន​ថា កាមេរ៉ា (Camera) និង ម៉ា​យ (Mic) គឺ​លុះត្រាតែ​មានការ​អនុញ្ញាត​ពី​អ្នក ឬ​អ្នកប្រើប្រាស់​ទើប​វា​អាច​ដំណើរការ​ទៅបាន​! (No more worry! with One UI 4.0, your phone will never watch you or listen to you secretly without your permission!)

​នៅមាន​លក្ខណៈពិសេសៗ​អស្ចារ្យ​ជាច្រើន​ទៀត​ដែល​មិនទាន់ ឬ​អាច​ធ្វើការ​ជម្រាបជូន​ឱ្យអស់​! ដូច្នេះ​មានតែ​លោកអ្នក​ដែលជា​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន សាម​សុង តែប៉ុណ្ណោះ​ដែល​អាច​ដឹង​ច្បាស់​អស់​…! One UI 4.0 នៅពេលនេះ​គឺជា​ការឆ្លុះបញ្ចាំង​ពី​៖ រស​និយម​របស់​អ្នក (Your Taste), ឆ្លុះបញ្ចាំង​ពី​មហិច្ឆតា ឬ​ក្តី​សុបិន​របស់​អ្នក (Your Passion), បទពិសោធន៍​ជីវិត​ដ៏​រស់​រវើក​របស់​អ្នក (Your Experience), និង ឆ្លុះបញ្ចាំង​ពី​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​បំផុត​ជាមួយ​មិត្តភក្តិ​របស់​អ្នក (Your Friends) …!

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អញ្ជើញ​មក​សាកសួរ​ដោយផ្ទាល់​នៅតាម​ដេប៉ូ​ចែកចាយ​របស់ សាម​សុង ទាំងអស់​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬក៏​អាច​ទំនាក់ទំនង​សេវា​បម្រើ​អតិថិជន​ឥតគិតថ្លៃ​តាមរយៈ​លេខ​ទូរស័ព្ទ​៖ 1800-203232 !

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៣៩ នាទី មុន

ទោះអាចទាញពេលថយក្រោយ ក៏តួ នាងវិធាវី នៅតែជ្រើសសិល្បៈបុរាណ (មានវីដេអូ)

ជីវិតកម្សាន្ដ១ ម៉ោង មុន

ផ្ទះដ៏ប្រណិតរបស់តួឯកប្រុសក្នុងរឿង “Iris” នៅអាមេរិក ត្រូវចោរចូលគាស់លួចទ្រព្យសម្បត្តិ

ព័ត៌មានជាតិ១ ម៉ោង មុន

​ស្ពានព្រែកប្រា-ចាក់អង្រែក្រោម តម្លៃ ៦០ លានដុល្លារ ​បើកការដ្ឋាននៅថ្ងៃ ១៩ កុម្ភៈខាងមុខ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ បេក្ខជនទាំងអស់ បានប្រើប្រាស់សមត្ថភាពពិតប្រាកដ​ក្នុងការប្រកួតប្រជែង

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ការប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាច នៅតែជាក្ដីបារម្ភសម្រាប់ពិភពលោក

Sokha Hotels

ព័ត៌មានពេញនិយម