Connect with us

បច្ចេកវិទ្យា

ក្រុមហ៊ុនផលិតរថយន្ត Lamborghini បើកយុទ្ធនាការផ្សព្វផ្សាយរថយន្តស្ព័រស៊េរីថ្មី

បានផុស

នៅ

​កាលពី​ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Lamborghini អាស៊ីប៉ាស៊ីហ្វិក បានបើកយុទ្ធនាការផ្សព្វផ្សាយតាមបណ្ដាញសង្គមនូវរថយន្តស្ព័រស៊េរីថ្មី ម៉ូឌែល Huracan STO ជាមួយនឹង​ប្រធានបទ ភាព​ច្នៃប្រឌិត​នៃ​ពហុវប្បធម៌ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យុទ្ធនាការ​នេះ ផ្ដល់ឱកាស​ឱ្យ​ក្រុម​អ្នក​ថតរូប​មកពី​បណ្ដា​ប្រទេស​សំខាន់ៗ​ដូចជា តៃវ៉ាន់ ថៃ កម្ពុជា និង​សិង្ហ​បុរី ជ្រើសរើស​ប្រធានបទ​មួយ ពាក់ព័ន្ធ​នឹង​វប្បធម៌​របស់ខ្លួន រួច​ថតរូប​ជាមួយ​រថយន្ត​ម៉ូ​ឌែ​ល Huracan STO ខណៈ​គោលដៅ​ដំបូង​គេ​នៃ​ការថតរូប គឺ​នៅ​កោះ​តៃវ៉ាន់​។

​តាមរយៈ​រូបភាព​ជាច្រើន​ដែល​ផ្ដិត​បាន​ពី​អ្នក​ថត​ដ៏​ជំនាញៗ នៅ​កោះ​តៃវ៉ាន់ ធ្វើឱ្យ​អ្នកគាំទ្រ​ក្រុមហ៊ុន Lamborghini ហាក់បីដូច​ខ្លួន​កំពុង​ដើរ​កម្សាន្ត​ជាមួយ​រថយន្ត​ម៉ូ​ឌែ​ល Huracan STO ដោយផ្ទាល់​អ៊ីចឹង​។ ក្នុងនោះដែរ អ្នក​ថតរូប​មកពី​តៃប៉ិ លោក Sheng-Chih Chang បាន​ចាប់យក​រូបភាព​ដ៏​អស្ចារ្យ​នៃ​រថយន្ដ​ស្ព័​រ Huracan STO ដែល​វា​បាន​បើកបរ​តាម​ឆ្នេរសមុទ្រ Ying Yang ទៅកាន់​រមណីយដ្ឋាន Shuinandong ។

​ចំណែកឯ​អ្នក​ថតរូប​មកពី​ទីក្រុង​បាងកក លោក Ponpavis Ekphasakun ចាប់​រូបភាព​ដ៏​ស្រស់ស្អាត​នៃ​រថយន្ដ​ស្ព័​រ​ម៉ូ​ឌែ​ល Huracan STO ដែល​បាន​បរ​ទៅកាន់​តំបន់​ផ្លូវ​រថភ្លើង Land of Smiles ដែល​លាតសន្ធឹង​សរុប​ជិត ១៣,០០០ ខ្សែ និង​ឆ្លងកាត់​អគារ​ជាច្រើន រហូត​បង្កើតបានជា​រូបភាព​ដ៏​អស្ចារ្យ ប្រៀបបាន​នឹង​ស្ពាន Bhumipol នៃ​ប្រទេស​ថៃ​ដូច្នោះ​ដែរ​។​

​ដោយឡែក ប្រទេស​កម្ពុជា អ្នក​ថតរូប​នៅ​ទីក្រុង​ភ្នំពេញ លោក Alex Buntha បាន​ថតរូប​រថយន្ត Huracan STO ដោយ​បំផុសគំនិត​ពី​បេតិកភណ្ឌ​ជាតិ ជាមួយនឹង​ប្រវត្តិសាស្ត្រ​ដែលមាន​អាយុកាល​រាប់​សតវត្ស​នៃ​រាជវង្ស​ខ្មែរ គឺ​ព្រះបរមរាជវាំង​។ លោក​បាន​ផ្ដិតរូប​នៃ រថយន្ត​ដែល​ឈ្នះ​ការប្រណាំង​ គឺ​ម៉ូ​ឌែ​ល Huracan Super Trofeo EVO ហើយ​បាន​ថត​រថយន្ត​នេះ​ទល់នឹង​ព្រះបរមរាជវាំង​។

​រីឯ ដំណើរ​កម្សាន្ត​និម្មិត នៅ​ប្រទេស​សិង្ហ​បុរី អ្នក​ថតរូប​រថយន្ត​គឺ លោក Adrian Wong បាន​សិក្សា​អំពី​ប្រព័ន្ធ​ហ្វ្រាំង CCM-R ថ្មី​នៅលើ​ម៉ូ​ឌែ​ល Huracan STO និង​ជា​បច្ចេកវិទ្យា​ប្រភេទ​ប្រណាំង F1 ។ អ្នក​ថតរូប​ម្នាក់នេះ បាន​ផ្ដិត​រូបភាព​ដ៏​អស្ចារ្យ​នៃ​ម៉ូ​ឌែ​ល Huracan STO ដែល​រំកិល​ឆ្លងកាត់​អគារ​ល្បីៗ​មួយចំនួន​របស់​ប្រទេស​សិង្ហ​បុរី នៅតាម​បណ្ដោយ​ផ្លូវ Marina Bay Street Circuit​។​

​ជាមួយគ្នា​ដែរ លោក Francesco Scardaoni នាយក​ប្រចាំ​តំបន់​នៃ​ក្រុមហ៊ុន Automobili Lamborghini អាស៊ី​ប៉ាស៊ីហ្វិក បាន​អត្ថាធិប្បាយ​ថា លោក​ពិតជា​រីករាយ​ជាមួយនឹង​យុទ្ធនា​ការថតរូប​ដ៏​ជោគជ័យ​នេះ​។ តាមរយៈ​ឡេ​ន​កាមេរ៉ា​នៃ​អ្នក​ថតរូប​ដ៏​មាន​ទេពកោសល្យ​ជាច្រើនរូប បង្ហាញ​យ៉ាងច្បាស់​ថា រថយន្ត​ស្ព័​រ​ម៉ូ​ឌែ​ល Huracan STO មិន​ត្រឹមតែ​បើកបរ​លើផ្លូវ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​មាន​វិសាលភាព​ធំធេង និង​ជា​ចំណែក​ជួយ​ថែរក្សា​បរិស្ថាន​ផងដែរ​៕

Lamborghini’s UnSTOppable Traveller: See through the lens and discover the captivating charm of South East Asia with Huracan STO

South East Asia, 6 December 2021- Following the successful launch of the Huracan STO globally, Lamborghini Asia Pacific has initiated a creative social media campaign where Lamborghini enthusiasts would travel with Huracan STO virtually to discover the multi-cultural and capitivating charm of South East Asia. A regional-scale project, the campaign involved a group of selected local photographers to capture the essence of the Huracan STO through a series compelling images of iconic landmarks in Taiwan, Thailand, Cambodia and Singapore.

Through the lens of the talented photographers, Lamborghini enthusiasts would embark on an UnSTOppable trip with Huracan STO where its first destination is the beautiful island of Taiwan. Amazed by the outstanding performance of the Huracan STO through its three driving modes, Taipei photographer, Sheng-Chih Chang captured magnificent pictures of the Huracan STO conquering every road from curvy coastal route along the Ying Yang Sea to the mysterious Shuinandong Smelter.

Travel to the Land of Smiles where Bangkok photographer, Ponpavis Ekphasakun,  marvelled at the precise engineering involving 2,750 components in building a Huracan STO that is akin to the stunning double spanned Bhumipol Bridge that were constructed with a total of nearly 13,000 cables. These two engineering feats are indeed a marvel to behold.

Journey to the kingdom of Cambodia as Phnom Penh photographer, Alex Buntha, took inspiration of the rich racing heritage of the Huracan STO that  was built on the legacy of  race winning cars like the Huracan Super Trofeo EVO, and captured it against the Royal Palace which held a rich centuries-old history of the royalty.

The virtual trip made a final stop in the cosmopolitan city of Singapore, where automotive photographer, Adrian Wong, learnt about the new CCM-R braking system on Huracan STO that borrows technologies directly from F1 racing. Drawing parrallel to Singapore as F1’s first ever night race, the images brilliantly captured the essence of Huracan STO as an extraordinary race car­ inspired vehicle whizzing past some of Singapore’s most iconic buildings along Marina Bay Street Circuit.

Francesco Scardaoni, Regional Director of Automobili Lamborghini Asia-Pacific commented, “We are very pleased with how the  photography campaign has successfully turned out. Through the lens of these talented local photographers, the images showcased the essence of Huracan STO being a road-homologated super sports car that can be driven not only on track but also on day­ to-day road environment as well as manifested the captivating charm of South East Asia.”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម