Connect with us

បច្ចេកវិទ្យា

ចេះតិកនិចងាយៗទាំងនេះ ធានាថា ថ្មទូរស័ព្ទមិនងាយខូច ឬប៉ោងផ្ទុះនោះទេ

បានផុស

នៅ

អ្នកប្រើស្មាតហ្វូនក្នុងសម័យនេះ តែងត្រូវការថ្មកាន់បានយូរ និងមិនងាយខូច។ ទោះជាយ៉ាងណា ថ្មមានអាយុកាលកំណត់ ហើយនឹងខូច​​ទៅ​តាម​ពេល​វេលា។

មានកត្តាជាច្រើន​ ដែលអាចប៉ះពាល់ដល់អាយុជីវិតរបស់ថ្មទូរស័ព្ទ រួមទាំង​ទម្លាប់​នៃការសាកថ្ម ផងដែរ។ ដើម្បីជួយ​ឲ្យ​ថ្មស្មាតហ្វូន​ប្រើប្រាស់បានយូរ សូម​អនុវត្ត​នូវ​គន្លឹះ​ខាងក្រោម៖

១ កុំ​ដំណើរការ​ស្មាតហ្វូន ​រហូត​ដល់​ថ្ម​អស់​ពី​ទូរស័ព្ទ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កុំ​ទម្លាប់​ប្រើ​ទូរស័ព្ទ​អស់​ថ្ម​គ្មាន​សល់​មួយ​កាំ​ ឬ​ឲ្យ​ទូរស័ព្ទ​បញ្ចេញ​ថាមពល​រហូត​ដល់​ចំណុច​ក្រហម។ ជាការល្អបំផុតមិនត្រូវឲ្យទូសព្ទរសល់ថ្មទាបជាង ២០ភាគរយ មុនពេលបញ្ចូលថ្ម។ មិន​ចឹង​ថ្ម​មិន​ងាយ​កាន់​បាន​យូរ ​ឬ​អាច​ថា​ឆាប់​ខូច ​ប្រើ​មិន​បាន​យូរ។

២ ចៀសវាង​សាកចោល ដោយទុកទូរសព្ធឲ្យថ្មក្ដៅ ឬក្នុងកម្រិតត្រជាក់ពេក

កម្ដៅ​ ខ្លាំង​នឹង​បណ្តាល​ឲ្យ​ថ្ម​ផ្ទុះ ​ឬ​ប៉ោង ជា​ពិសេស​អាចកាត់​បន្ថយ​សមត្ថភាព​របស់​វា។ ដូច្នេះកុំ​ទុក​ទូរស័ព្ទ​ដោយ​សាក​ពេញ ១០០ភាគរយយូរ​ពេក។ ការ​សាក​ថ្ម​ក្រោម​សីតុណ្ហភាព​ត្រជាក់​ ក៏​មិន​មែន​ជា​គំនិត​ល្អ​ដែរ​ ព្រោះ​ភាព​ត្រជាក់​អាច​បណ្ដាលឲ្យមាន​ការ​ដាក់​លោហធាតុ Lithium ប៉ះពាល់​ដល់​អាយុកាល​ថ្ម​ដូចគ្នា។

៣ សាក​ពេញ​មួយ​យប់​ដោយ​ប្រុងប្រយ័ត្ន

មាន​ការ​ជជែក​គ្នា​ជា​ច្រើន​ អំពី​បញ្ហា​នេះ​ ដោយ​សារ​តែ​ការ​ភ័យ​ខ្លាច​នៃ​ការ​ផ្ទុក​លើស​ចំណុះ។ ទោះជា​យ៉ាងណា​ក៏ដោយ ស្មាតហ្វូន​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​មាន​ភាព​ឆ្លាតវៃ​គ្រប់គ្រាន់ ដោយ​មិន​អនុញ្ញាត​ឲ្យ​ពេញ​ហួស​កម្រិត​ថ្ម​ ឬ​ផ្ទុះ​ឡើយ។ អ្នក​អាច​សាក​ថ្ម​ទូរស័ព្ទ​របស់​អ្នក​ពេញ​មួយ​យប់ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ កត្តា​ផ្សេង​ទៀត​នឹង​មិន​ធ្វើ​ឲ្យ​វា​ឡើង​កម្ដៅ​ ខ្លាំង​នោះ​ទេ។ ឧទាហរណ៍ កុំ​ដាក់​ទូរស័ព្ទ​នៅ​ក្រោម​ខ្នើយ។

៤ ចៀសវាង​ការ​សាក​ថ្ម​លឿន

ការ​សាក​ថ្ម​លឿន ​អាច​មាន​ប្រយោជន៍ ប្រសិន​បើ​អ្នក​ត្រូវ​ការ​ទូរស័ព្ទ​ភ្លាមៗ ប៉ុន្តែ​កុំ​ធ្វើ​វា​ញឹកញាប់។ ដូច្នេះ​ត្រូវ​យក​ឆ្នាំង​សាក​ ពេល​ចេញ​ក្រៅ ឬ​ប្រើ​ Power bank ដើម្បី​ទប់ទល់ ជា​ជាង​ប្រើ​ឧបករណ៍​រហ័ស ​តែ​ងាយ​ខូច។

៥ ប្រើ​ឆ្នាំង​សាក​ដែល​ភ្ជាប់​មក​ជាមួយ​ទូរស័ព្ទ​ ឬ​របស់​មាន​ការ​ធានា

កុំ​ប្រើ​ឆ្នាំង​សាក​ថោកៗ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ខូច​ទូរស័ព្ទ​​​ រហូត​ដល់​ឆេះ​ ឬ​ផ្ទុះ​ក៏​មាន។ ខណៈ​ពេល​ដែល​ថ្ម​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កាន់​តែ​យ៉ាប់យ៉ឺន​តាម​ពេលវេលា ទម្លាប់​នៃ​ការ​សាក​ថ្ម​ដ៏​ល្អ​ អាច​ជួយ​ឲ្យ​អាយុកាល​របស់ថ្ម​មាន​អតិបរមា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តិចនិកតូចៗ ៥ យ៉ាងជួយឱ្យសាកថ្មទូរសព្ទបានរហ័សនិងសុវត្ថិភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម