Connect with us

បច្ចេកវិទ្យា

មាន អេប អេស៊ីលីដាម៉ូបាល អាចប្រើប្រាស់បានសព្វបែបយ៉ាង

បានផុស

នៅ

មាន អេប អេស៊ីលីដាម៉ូបាល អតិថិជនអាចប្រើប្រាស់បានសព្វគ្រប់បែបយ៉ាងទាំងអស់ រួមទាំង អ៉ីសប ដោយមិនមានការព្រួយបារម្ភ ឬការភ័យខ្លាចអ្វីឡើយ ព្រោះ​វា​មាន​ភាពងាយស្រួល​ប្រើ មាន​សុវត្ថិភាព​ខ្ពស់​ និង​មិនមាន​បញ្ហា​ ឬ​ភាពរអាក់រអួល​ដោយ​ប្រការ​ណាមួយ​ឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធនាគារ​អេស៊ីលីដា​ ជា​ធនាគារពាណិជ្ជ​ធំជាងគេ​នៅ​កម្ពុជា​ តែងតែ​គិតគូរ​ និង​យកចិត្តទុកដាក់​ខ្ពស់​ដល់​អតិថិជន​ឱ្យមាន​ភាពកក់ក្តៅ​ដោយបាន​ខិតខំ​អភិវឌ្ឍន៍​ប្រព័ន្ធ​បច្ចេកវិទ្យា​ឥតឈប់ឈរ ​ដើម្បី​ធ្វើឱ្យ​ប្រព័ន្ធ​នីមួយៗ​មាន​សុវត្ថិភាព​ និង​មាន​បច្ចេកវិទ្យា​ទំនើប​ស្របទៅតាម​ភាពជឿនលឿន​របស់​បច្ចេកវិទ្យា​ពិភពលោក​។

អ្នកស្រី ពិន ស្រី​នាង ជា​បុគ្គលិកបម្រើការងារ​នៅ​ក្រុមហ៊ុនឯកជនមួយ នៅ​រាជធានី​ភ្នំពេញ​ បាន​មានប្រសាសន៍ថា ​រាល់ថ្ងៃនេះ​ពេលដែល​អ្នកស្រីទៅណា​មក​ណា​ ប្រើប្រាស់តែ អេស៊ីលីដា​ម៉ូ​បាល ទេ ពីព្រោះ​វា​ងាយស្រួល​ប្រើប្រាស់ សម្រាប់ការទូទាត់​ប្រាក់​សព្វបែបយ៉ាង និង​មិនចាំបាច់យក កាបូបលុយតាម​ខ្លួន​ទេ។ អ្នកស្រីបាន​បន្តថា « រាល់​ការបញ្ចូល​លុយ ក្នុង​ទូរ​ស័ព្ទគ្រប់​ប្រព័ន្ធ មិន​ថា សម្រាប់​ទូរ​ស័ព្ទខ្លួនឯង ទូរ​ស័ព្ទរបស់ឪពុកម្ដាយខ្ញុំប្រើតែអេស៊ីលីដា​ម៉ូ​បាលទេ​។ មួយវិញទៀត នៅ ពេលទៅ​ផ្សា​រទិញទំនិញ ភាគច្រើនខ្ញុំមិនសូវយកកាបូបលុយទៅ​ទេ ខ្ញុំប្រើតែអេស៊ីលីដា​ម៉ូ​បាល ស្កែ​ន ឃ្យូ​រអកូដ។ លើសពីនេះ​ទៀត ខ្ញុំ​ប្រើ App អេស៊ីលីដា​ម៉ូ​បាល សម្រាប់ការផ្ទេរលុយ​ចេញចូល ងាយស្រួល ចំណេញ​ពេលវេលា​» ។ អ្នកស្រី​បាន​បន្ថែមទៀតថា ​ជាមួយគ្នានេះដែរ​ យើង​អាច​ទិញ​ទំនិញ និង​ទូទាត់​ទំនិញ និង​សេវាកម្ម ផ្សេងៗ​តាម​អ៊ី​សប​(​ផ្សារ​អន​ឡាញ​)​បាន​យ៉ាង​ឆាប់រហ័ស ងាយស្រួល ចំណេញ​ពេលវេលា និង​មាន​សុវត្ថិភាព​ខ្ពស់​ដោយ​មិនចាំបាច់​ធ្វើដំណើរ​ទៅ​ក្រៅ​ទៀតផង​។

លោកអ្នកនាង អាចទាញយក (download) កម្មវិធីអេស៊ីលីដា​ម៉ូ​បាល (Acleda Mobile) តាមរយៈ App Store, Play Store និង App Gallery រួចហើយបើកគណនីជាលេខទូរ​ស័ព្ទផ្ទាល់ខ្លួន បស់អ្នក ប្រើប្រាស់ដោយខ្លួនឯងបាន​ភ្លាមៗ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម