Connect with us

បច្ចេកវិទ្យា

មគ្គុទ្ទេសក៍ផ្សារ Facebook Marketplace សម្រាប់អាជីវកម្មរបស់លោកអ្នក

បានផុស

នៅ

​អ្នកនាង Archana Roche ជា Facebook Measurement Lead ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​របស់​ក្រុមហ៊ុន Httpool បាន​លើកឡើងថា Facebook Marketplace គឺជាផ្សារអនឡាញមួយដែលផ្ដល់ភាពងាយស្រួល និងសម្របតាមតម្រូវការអ្នកប្រើប្រាស់ក្នុងការទិញ និងលក់នូវផលិតផលថ្មីៗ ក៏ដូចជា​ផលិតផល​មួយ​តឹក​នៅក្នុង​ស្រុក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ផ្សារ Facebook Marketplace ដែល​ត្រូវ​បានដាក់​ដំណើរការ​នៅ​ខែតុលា ឆ្នាំ​ ២០១៦ បាន​បន្ដ​កើន​ប្រជាប្រិយភាព​ឥតឈប់ឈរ ជាមួយ​វត្ដ​មាន​អ្នកប្រើប្រាស់​ក្នុង​មួយខែ​ជាង ៨០០​ លាន​នាក់ ពី​បណ្ដា​ជាង ៧០ ​ប្រទេស​ទូទាំង​ពិភពលោក​។ វា​បាន​ក្លាយជា​ផ្លេ​ត​ហ្វ​ម​ផ្សារ​អន​ឡាញ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​មួយ​សម្រាប់​អ្នកធ្វើ​ទីផ្សារ​។ រាប់​ចាប់ពី​អ្នកលក់​រាយ​ធុន​តូច ដែល​ស្វះ​ស្វែងរក​បម្លាស់ប្តូរ និង​បង្កើន​ការលក់ រហូត​ក្លាយជា​ស្ថាប័ន​ទីផ្សារ ដែល​ជោគជ័យ ក្នុងការ​ធ្វើការ​សាកល្បង​ផលិតផល​ថ្មី ហើយ​ភាព​សាមញ្ញ នៃ​ការប្រើប្រាស់​ផ្សារ​អន​ឡាញ Facebook Marketplace ធ្វើឱ្យ​វា​ក្លាយជា​វិធីសាស្ដ្រ​ងាយស្រួល និង​សមស្រប​មួយ​ក្នុងការ​ចាប់ផ្ដើម​អាជីវកម្ម​ភ្លាមៗ ទោះបីជា​គ្មាន​វេ​ប​សាយ​យ៉ាងណាក៏ដោយ​។​

​លោកអ្នក​រឹតតែ​មិនចាំបាច់​ដោ​ន​ឡូត​កម្មវិធី​ទូរស័ព្ទ​មួយ​ផ្សេងទៀត ឬ​បង្កើត​គណនី​ថ្មី​នោះទេ​។ អ្វីដែល​លោកអ្នក​ត្រូវធ្វើ​គឺ​គ្រាន់តែ​ប​ញ្ជូ​ល​ឈ្មោះ និង​រូបភាព​ផលិតផល ហើយ​លោកអ្នក​អាចធ្វើ​ការលក់ដូរ​បាន​តែម្ដង ដោយ​ផលិតផល​ទាំងនោះ​នឹង​បាន​ទៅដល់​អតិថិជន​រាប់ពាន់នាក់​នៅក្នុង​សហគមន៍​ដោយផ្ទាល់​។ ដូច្នេះ ប្រសិនបើ​លោកអ្នក ​គឺជា​អ្នកធ្វើ​ទីផ្សារ​ដែល​មិនទាន់បាន​ចាប់ផ្តើម​ប្រើប្រាស់​ផ្សារ Facebook marketplace ឥឡូវនេះ វា​ដល់ពេល​វេលា​ដ៏​សមគួរ​ហើយ​។

ហេតុអ្វី​បានជា​ផ្សារ Facebook Marketplace ពិតជា​ស័ក្ដិសម​សម្រាប់​អាជីវកម្ម​របស់ខ្ញុំ​?

​យោងតាម​ឈ្មោះ​របស់​វា ផ្សារ Facebook Marketplace អាចឱ្យ​លោកអ្នក​ជួប​ជាមួយ​អតិថិជន​នៅលើ Facebook ដែល​ពួកគេ​កំពុង​ស្វែងរក​ផលិតផល​ស្រាប់​។ វា​បាន​កាត់បន្ថយ​ភាពស្មុគស្មាញ​ក្នុង​ការទិញ​ផលិតផល ដោយ​ការផ្ដល់​ចម្លើយ​រហ័ស​ទាន់ចិត្ដ​តាមរយៈ​ប្រព័ន្ធ​តប​សារ​ភ្លាមៗ​ពី​កម្មវិធី Messenger អត់​គិតថ្លៃ​។ ផ្សារលើ​ផ្លេ​ត​ហ្វ​មរ​បស់ Facebook នេះ​ផ្ដល់នូវ​ការចុះបញ្ជី​តាមរយៈ​ប្រតិ​ប​ត្ដិ​ការ​លើ​ទូរស័ព្ទ​ដ៏​វិសេស ដែល​ងាយស្រួល​ប្រើ និង​រហ័ស​ទាន់ចិត្ដ ដោយ​ជួយ​លោកអ្នក​ផ្ដោត​គោលដៅ​ដល់​អតិថិជន​សកម្ម និង​ផ្ដល់ព័ត៌មាន​ដ៏​មាន​សារប្រយោជន៍​ជាច្រើន​ទៀត ដូចជា តម្លៃ និង​ការ​ពិពណ៌នា​ខ្លីៗ​អំពី​ផលិតផល​យ៉ាង​ឆាប់រហ័ស​។​

​ជាមួយ​វត្ដ​មាន​អ្នកប្រើប្រាស់​សកម្ម​ប្រចាំខែ​ចំនួន ២,៨៩​ ពាន់​លាន​នាក់ ​គិត​ត្រឹម​ត្រីមាស​ទី​ពីរ​នៃ​ឆ្នាំ​២០២១ បណ្តាញ​សង្គម Facebook បង្ហាញ​ពី​ឱកាស​ទីផ្សារ​ដ៏​ធំ​សម្បើម​សម្រាប់​អាជីវកម្ម​នានា​នៅ​ជុំវិញ​ពិភពលោក​។ ជាពិសេស ជាមួយ​អត្ថប្រយោជន៍​សម្រាប់​អាជីវកម្ម​ធុន​តូច ផ្សារ Facebook Marketplace មាន​សមាជិក​សកម្ម ១​ពាន់​លាន​នាក់ ដែល​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​នានា​បាញ់​ឆ្ពោះ​គោលដៅ​ទស្សនិកជន​ថ្មីៗ​នៅ​ទូទាំង​សកលលោក​។​

តើ​ខ្ញុំ​អាច​លក់​អ្វីខ្លះ​នៅលើ​ផ្សារ Facebook Marketplace?

​ផ្សារ Facebook Marketplace គឺជា​ផ្លេ​ត​ហ្វ​ម​ពាណិជ្ជកម្ម​ដ៏​ល្អឥតខ្ចោះ​សម្រាប់​ស្ទើរតែ​គ្រប់​ប្រភេទ​ផលិតផល​ទាំងអស់ រាប់​ចាប់ពី​សំលៀកបំពាក់ និង​គ្រឿង​តុបតែង រហូតដល់​គ្រឿង​អេឡិចត្រូនិក ផលិតផល​ក្នុង​វិស័យ​កម្សាន្ត សម្ភារ​សម្រាប់​សកម្មភាព​ចំណូលចិត្ត និង​សូម្បីតែ​អចលនទ្រព្យ​។​

​ទោះជា​យ៉ាងណា មិន​សុទ្ធតែ​ផលិតផល​ទាំងអស់​ត្រូវបាន​ស្វាគមន៍​នោះទេ​។ Facebook ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​តឹងរ៉ឹង និង​ស្តង់ដារ​សហគមន៍ ដោយបាន​ហាមឃាត់​ការលក់​គ្រឿង​ស្រវឹង ផលិតផល​គ្រោះថ្នាក់ ការផ្សព្វផ្សាយ​ល្បែងស៊ីសង ក៏ដូចជា​ទម្រង់​នៃ​ការរើសអើង​ផ្សេងៗ​ទៀត (​សូម​មើល​បញ្ជី​ពេញលេញ​នៅទីនេះ​)​។​

តើ​ខ្ញុំ​អាច​ទាញយក​អត្ថប្រយោជន៍​ដ៏​ច្រើនសន្ធឹក​ពី​ផ្សារ Facebook Marketplace ដោយ​របៀប​ណា​?

​ផ្សារ Facebook Marketplace ផ្តល់ឱ្យ​ក្រុមហ៊ុន អាជីវកម្ម នូវ​លទ្ធភាព​ប្រើប្រាស់​ជម្រើស និង​ឧបករណ៍​ដ៏​មាន​សារសំខាន់​ជាច្រើន ដូចជា មុខងារ​លក់​របស់​អាជីវករ​ជាដើម​។ ក្រុមហ៊ុន​នានា​ក៏​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​ស្វ័យប្រវត្តិកម្ម​ទីផ្សារ ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​ឆ្លើយតប​ស្វ័យប្រវត្តិ​ទៅនឹង​សំណួរ​របស់​អ្នកប្រើប្រាស់ ក៏ដូចជា​កម្មវិធី​សន្ទនា (chatbots) ដើម្បី​ឆ្លើយ​សំណួរ​ដែល​សួរ​ញឹកញាប់ (FAQ) ក្នុងពេល​វេលា​ដ៏​ខ្លី​។​

ការលក់​ផលិតផល​ទៅ​ឲ្យ​អតិថិជន​ដោយផ្ទាល់​

​ក្រុមហ៊ុន​អាជីវកម្ម អាច​លក់​ផលិតផល​ដល់​អតិថិជន​ផ្ទាល់​ដោយ​ប្រើប្រាស់​កម្មវិធី Facebook Messenger តាមរយៈ​ផ្សារ Facebook Marketplace ។ អតិថិជន​ដែលមាន​បំណង​ចង់​ទិញ​ផលិតផល​ពី​លោកអ្នក​អាច​សាកសួរ​សំណួរ​ភ្លាមៗ ដែល​អនុញ្ញាតឱ្យ​អ្នក​ផ្សាយពាណិជ្ជកម្ម​ឆ្លើយតប​ក្នុងពេល​ដ៏​ខ្លី​។ លក្ខណៈពិសេស​នេះ​ផ្តល់ឱ្យ​អ្នកប្រើប្រាស់​នូវ​ព័ត៌មាន​ទាំងអស់​ដែល​ពួកគេ​ត្រូវការ មុនពេល​ពួកគេ​បាត់បង់​ចំណាប់អារម្មណ៍ ដែល​ធ្វើឱ្យ​អតិថិជន​របស់លោក​អ្នក​មាន​ភាពងាយស្រួល និង​ឆាប់​សម្រេច​ចិ​ត្ដ​ផលិតផល​។​

ជ្រើសរើស​ដំណើរការ​ទូទាត់​ប្រាក់​ទៅតាម​តម្រូវការ​

​ដំណើរការ​នៃ​ការទូទាត់​ប្រាក់ គឺជា​អ្វីដែល​លោកអ្នក​អាចធ្វើ​ខ្លួនឯង​នៅ​ផ្សារ Facebook Marketplace​។ នេះ​គឺជា​សេវាកម្ម​តែមួយគត់​ដែល Facebook មិន​ផ្តល់ជូន​ដល់​អ្នក​ផ្សាយពាណិជ្ជកម្ម​របស់ខ្លួន​។ ដូច្នេះ ក្រុមហ៊ុន​អាជីវកម្ម អាច​ប្រើ​វិធី​បង់ប្រាក់​ណាមួយ​ដែល​ពួកគេ​ចង់​ធ្វើ រួមទាំង​តាមរយៈ Paypal ការផ្ទេរ​ប្រាក់​តាម​ធនាគារ តាមរយៈ Shopify និង​ដំណើរ​ការទូទាត់ BigCommerce​។ លោកអ្នក​ក៏​អាច​ទទួលយក​សាច់ប្រាក់​សុទ្ធ ដែលជា​ជម្រើស​ដ៏​ពេញនិយម​បំផុត​សម្រាប់​អ្នកប្រើប្រាស់​ផងដែរ​។​

បង្កើន​ការលក់​តាមរយៈ​ការ​ដាក់លក់​ផលិតផល​ដោយ​ឥតគិតថ្លៃ​

​ក្រុមហ៊ុន​អាជីវកម្ម​ទាំងអស់​អាច​ប្រើប្រាស់​ផ្សារ Facebook Marketplace ដើម្បី​ដាក់លក់ និង​គ្រប់គ្រង​ផលិតផល​របស់ខ្លួន​ដោយ​ឥតគិតថ្លៃ ជាមួយ​ការ​ចំណាយពេល​រៀបចំ​ដ៏​ខ្លី ទាំង​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​សេវាកម្ម ក៏ដូចជា​ជំរុញ​កំណើន​ប្រាក់ចំណូល​ផងដែរ​។ ដូច្នេះ ប្រសិនបើ​បច្ចុប្បន្ននេះ លោកអ្នក​មាន Facebook shop សូម​ភ្ជាប់​វា​ទៅកាន់​ផ្សារ Marketplace របស់លោក​អ្នក ហើយ​រង់​ចាំមើល​ទិន្នន័យ​នៃ​ការលក់​មាន​បម្លាស់ប្តូរ​កើន​ឡើងដល់​កម្រិតណា​។​

​ផ្សារ Facebook Marketplace ពិតជា​ល្អ​ស័ក្ដិសម​សម្រាប់​ក្រុមហ៊ុន​អាជីវកម្ម​ដែលមាន​បំណង​ធ្វើ​ទីផ្សារ​ផលិតផល​របស់ខ្លួន​លើ​អន​ឡាញ​។ អ្នកប្រើប្រាស់​ផ្សារ Facebook Marketplace ជាច្រើន​បានទទួល​អតិថិជន​ថ្មីៗ​រាប់ពាន់នាក់​នៅក្នុង​សហគមន៍ ហើយ​លោកអ្នក​មិនចាំបាច់​ចំណាយ​ប្រាក់​ចាយ​លើ​ការចុះបញ្ជី​អ្វី​ឡើយ​។ អ៊ីចឹង តើ​លោកអ្នក​នៅមាន​អ្វី​ស្ទះ​ស្ទើរ​ទៀត​? កា​រៀប​ចំលក់​ផលិតផល​មាន​លក្ខណៈ​សាមញ្ញ និង​អាចជួយ​លោកអ្នក​លក់ និង​ផ្សព្វផ្សាយ​ផលិតផល​ដល់​មហាជន​កាន់តែ​ច្រើនយ៉ាង​ឆាប់រហ័ស​។

​អ្វីដែល​ធ្វើឱ្យ​វា​កាន់តែ​គួរឱ្យ​ចាប់អារម្មណ៍​នោះ គឺ​សមត្ថភាព​សម្រាប់​ក្រុមហ៊ុន​អាជីវកម្ម​ក្នុងការ​រួមបញ្ចូល​ផ្សារ Facebook Marketplace ជាមួយ​មុខងារ​ពិសេសៗ ដែល​ពួកគេ​ត្រូវការ ដូចជា CRMs និង​កម្មវិធី​ប្រព័ន្ធ​ឆ្លើយតប​ស្វ័យប្រវត្តិ (autoresponders) ជាដើម​។ វា​នឹង​បង្កើន​ឱកាស​របស់​លោកអ្នក​ក្នុងការ​ទទួលបាន​អតិថិជន​សក្ដានុពល​ថ្មីៗ រក្សា​ទំនាក់ទំនង​យូរអង្វែង ហើយ​សំខាន់បំផុត​នោះ​ គឺ​ការ​ប្រែក្លាយ​ពួកគេ​ទៅជា​អតិថិជន​របស់លោក​អ្នក​។ ដរាបណា លោកអ្នក​នៅតែមាន​ផលិតផល​ដាក់លក់ វា​តែងតែមាន​អតិថិជន​ដែល​ស្វែងរក​ទំនិញ​នៅលើ​ផ្សារ Facebook Marketplace ជានិច្ច​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម