Connect with us

បច្ចេកវិទ្យា

ក្រុមហ៊ុនW&Kនាំបច្ចេកវិទ្យា Block Chain ចូលរួមអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល នៅកម្ពុជា

បានផុស

នៅ

ក្រុមហ៊ុនW&Kដែលវិយោគដោយជនជាតិកូរ៉េបាននាំមកនូវបច្ចេកវិទ្យា Block Chain និងបច្ចេកវិទ្យា​ថ្មីៗមកកម្ពុជា ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​ឌីជីថល នៅ​ប្រទេស​កម្ពុជា​ឱ្យមាន​ភាព​រីកចម្រើន និង​ផ្សារភ្ជាប់​កម្ពុជា​ទៅកាន់​ពិភពលោក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពីពេល​ថ្មីៗ​នេះ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភូ​គី​ត្រា លោក កាង ចេ​ហូ អគ្គនាយក​ក្រុមហ៊ុន ​W&K បាន​មានប្រសាសន៍ថា ​ការបង្កើត​ក្រុមហ៊ុន​ W&K ​ក្នុង​គោលបំណង​ ដើម្បី​ផ្ដល់ជូន​នូវ​សេវាកម្ម​បែប​បច្ចេកវិទ្យា​សម័យ​ទំនើប ជាពិសេស​ គឺ​បច្ចេកវិទ្យា​ប្លុក​ឆែ​ន និង​សេវាកម្ម​ដែល​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដើម្បី​បង្កើន​ចំណេះដឹង និង​ជីវភាព​ប្រចាំថ្ងៃ​របស់គាត់​។

​លោក​អគ្គនាយក​ក្រុមហ៊ុន​បាន​បន្តថា ​ក្រុមហ៊ុន​មាន​បេសកកម្ម​ស្នូល​ចំនួន​ ៣ ​សំខាន់ៗ​គឺ ១. ផ្ដល់នូវ​ផលិតផល និង​សេវាកម្ម​ដ៏​ល្អ​បំផុត ដើម្បី​បំពេញ​តម្រូវការ​របស់​អតិថិជន​ឱ្យបាន​ទាន់ពេលវេលា​, ២. ផ្តោតលើ​ការអភិវឌ្ឍន៍​ចំណេះដឹង ដើម្បី​រួមចំណែក​អភិវឌ្ឍ​បច្ចេកវិទ្យា​ជំនាន់​ថ្មី (​ប្លុក​ឆែ​ន​) តាមរយៈ​ការសិក្សា​ស្រាវជ្រាវ ចងក្រង និង​ផ្សព្វផ្សាយ ចែករំលែក​ដល់​ប្រជាជន​កម្ពុជា សម្រាប់​​សហគមន៍​ឱ្យមាន​ជីវភាព​ប្រសើរឡើង និង​កាត់បន្ថយ​វិសមភាព​សង្គម និង​ទី​៣. សមាហរណកម្ម​បច្ចេកវិទ្យា ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​ឌីជីថល នៅ​កម្ពុជា​ឱ្យមាន​ភាព​រីកចម្រើន និង​ផ្សារភ្ជាប់​កម្ពុជា​ទៅកាន់​ពិភពលោក តាមរយៈ​ការផ្សព្វផ្សាយ និង​ការធ្វើសមាហរណកម្ម​បច្ចេកវិទ្យា​នា​យុគសម័យ​ឌីជីថល ៤.០ លើ​ឆាក​អន្ដរជាតិ​។

លោក កាង ចេ​ហូ បាន​អះអាងថា ជាងនេះទៀត ​W&K មិន​ត្រឹមតែ​ជាការ​វិនិយោគ​បែប ក្រុមហ៊ុន​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​គឺ​ចង់​ជំរុញ​វិស័យ​បច្ចេកវិទ្យា​ប្លុក​ឆែ​ន​ដល់​កម្ពុជា និង​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ឈានមុខ មាន​សេដ្ឋកិច្ច​បែប​ឌីជីថល និង​ជា​អ្នកផ្គត់ផ្គង់​ផ្នែក​បច្ចេកវិទ្យា​ដល់​បណ្ដា​ប្រទេស​នានា​ក្នុង​តំបន់ ឬក៏​ទៅដល់​ពិភពលោក​តែម្ដង​។

លោក ណា ចុង​ស៊ិ​ក ប្រធាន​សមាគម​ប្លុក​ឆែ​ន​របស់​ប្រទេស​កូរ៉េ និង​ជា​ប្រធាន​ផ្នែក​បច្ចេកវិទ្យា​នៃ​ក្រុមហ៊ុន​ W&K​ បានឱ្យដឹង​ដែរ​ថា ​ថ្វីដ្បិតតែ​កម្ពុជា កំពុងមាន​ភាពជឿនលឿន​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ព័ត៌មាន​ក៏ដោយ ​ប៉ុន្តែ​ពុំទាន់​មាន​បច្ចេកវិទ្យា ​Block Chain នៅឡើយ​នោះទេ​។

​លោក​បាន​បន្តថា​«​ហេតុនេះ ក្នុងការ​ចូលរួម​ក្នុង​ដំណើរការ​បដិវត្តន៍​ឧស្សាហកម្ម ៤.០​ នេះ ប្រសិនណាបើ​យើង​អាច​ចាប់ផ្ដើម​មុនគេ គេ​ការចាប់យក​បច្ចេកវិទ្យា​ទាំងនេះ ជាពិសេស​បច្ចេកវិទ្យា​Block Chain នោះ​យើង​នឹង​មានឱកាស​ទទួលបាន​នូវ​ចំណែក​ទីផ្សារ​ដ៏​ធំ​ចំពោះ​បច្ចេកវិទ្យា​ដ៏​ទំនើប​មួយ​នេះ​»​។

​លោក​បាន​ពន្យល់ថា បច្ចេកវិទ្យា Blockchain មិន​ត្រឹមតែ​ជា​បច្ចេកវិទ្យា​បង្កើតឡើង​ដំបូង​ដើម្បី​ដោះដូរ និង​បញ្ជាក់​ភាព​ពិតប្រាកដ​របស់​រូបិយប័ណ្ណ​ឌីជីថល Bitcoin ជា​មូលដ្ឋាន​ក្នុងការ​ធ្វើបញ្ជី​គណនេយ្យ​មួយ ដែលមាន​ទម្រង់​ជា​ប្រព័ន្ធ​សំណុំ​កុំព្យូទ័រ​មិនអាច​កែប្រែបាន​នោះទេ ប៉ុន្ដែ​ជា​ខ្សែស្រឡាយ​បណ្តុំ​ព័ត៌មាន ប្រទាក់ក្រឡា​គ្នា នៅក្នុង​សំណុំ​កុំព្យូទ័រ ដែល​អនុញ្ញាតឱ្យ​មានកា​រ​ត្រួតពិនិត្យ​បញ្ជី​ទិន្នន័យ​នៃ​កុំព្យូទ័រ ដោយ​អ្នកប្រើប្រាស់​ពី​ម្នាក់​ទៅ​ម្នាក់ ដែល​អាច​ផ្ទុក​ទិន្នន័យ​បាន​ធំ និង​មាន​សុវត្ថិភាព​ខ្ពស់​។​

​លោក​បាន​បញ្ជាក់ទៀតថា​លើសពីនេះ​ទៀត​បច្ចេកវិទ្យា Blockchain អាច​ប្រើ​ដើម្បី​បញ្ជាក់​លម្អិត​ការធ្វើ​បញ្ជី​គណនេយ្យ​នៅ​គ្រប់​ទម្រង់​ណាមួយ ដែលមាន​លើសពី​រូបិយប័ណ្ណ​ឌីជីថល​ទៅទៀត​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម