ចេញស្នៀតថ្មី អ្នក​ប្រើ Wing សូមប្រយ័ត្ន ជនខិលខូច​លួច​យក​ព័ត៌មានគណនីវីង តាមកម្មវិធី Telegram – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

បច្ចេកវិទ្យា

ចេញស្នៀតថ្មី អ្នក​ប្រើ Wing សូមប្រយ័ត្ន ជនខិលខូច​លួច​យក​ព័ត៌មានគណនីវីង តាមកម្មវិធី Telegram

Published

on

នាយក​ដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញមានជនខិលខូចមួយចំនួនកំពុងតែចែកចាយតំណភ្ជាប់តាមរយៈកម្មវិធី Telegram ដោយសន្យាថាលោកអ្នកនឹងទទួលបានប្រាក់កាសដោយគ្រាន់តែអញ្ជើញមិត្តភ័ក្តិឱ្យចូលរួមប្រើប្រាស់ ឬចែកចាយតំណភ្ជាប់ខាងលើ។

ប៉ុន្តែនៅពេលដែលលោកអ្នកចុចនៅលើតំណភ្ជាប់នោះ ពួកគេនឹង​ស្នើសុំយកព័ត៌មានផ្ទាល់ខ្លួនមួយចំនួនដូចជា ប័ណ្ណសម្គាល់ខ្លួន និងលេខគណនីជាដើម។ បើតាមការឆ្លើយតបរបស់ក្រុមហ៊ុន Wing តាមរយៈសារឆ្លើយឆ្លង (Comments) គឺក្រុមហ៊ុនពុំមានប្រើប្រព័ន្ធទំនាក់ទំនង Telegram ទេ ដូច្នេះសូមលោកអ្នកកុំចុចលើតំណភ្ជាប់នោះ ហើយសូមបញ្ឈប់ការចែកចាយ ព័ត៌មាននេះតាមបណ្ដាញទំនាក់ទំនងសង្គមទៀត។

នាយកដ្ឋានសូមឱ្យបងប្អូនអ្នកប្រើប្រាស់ មានការប្រុងប្រយ័ត្នជាមួយការបោកបញ្ឆោតមួយចំនួនមានដូចជា ការឈ្នះរង្វាន់ ការទទួលបានទំនិញផ្ញើពីបរទេសដែលទាមទារឱ្យលោកអ្នកបង់ប្រាក់ជាមុន ឬទាមទារយកទិន្នន័យផ្ទាល់ខ្លួននោះ ព្រោះនេះគឺជាល្បិចរបស់ជនខិលខូចដើម្បីបោកបញ្ឆោតយកប្រាក់កាសរបស់លោកអ្នក ឬយកទិន្នន័យទាំងនោះដើម្បីលួចចូលគណនី និងធ្វើការបោកបញ្ឆោតផ្សេងៗទៀតតែប៉ុណ្ណោះ៕

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services