ក្រសួង​ប្រកាស​ឲ្យ​ពលរដ្ឋ​បង្កើន​ការ​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ពួកចោរ​បច្ចេកវិទ្យា​កំពុង​វាយប្រហារ​លើ​ធនាគារ​និង​ហិរញ្ញវត្ថុ
Connect with us
Helistar Cambodia - Helicopter Charter Services

បច្ចេកវិទ្យា

ក្រសួង​ប្រកាស​ឲ្យ​ពលរដ្ឋ​បង្កើន​ការ​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ពួកចោរ​បច្ចេកវិទ្យា​កំពុង​វាយប្រហារ​លើ​ធនាគារ​និង​ហិរញ្ញវត្ថុ

Published

on

ភ្នំពេញ​ ៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ប្រកាស​ឲ្យ​ម្ចាស់​គណនី ធនាគារ​ទាំងអស់​ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ពួក ពួកចោរ​បច្ចេកវិទ្យា​(Hackers)​ខណៈ​ក្រុម​នេះ​កំពុង​វាយប្រហារ​បោក​បញ្ឆោត​តាម​អឺ​ន​ធឺ​ណិ​តទៅ​លើ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​មួយចំនួន​នៅ​កម្ពុជា​មានការ​កើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ ។

យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ចុះ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១​បាន​ឲ្យ​ដឹងថា ​ចោរ​បច្ចេកវិទ្យា (Hackers) បានធ្វើការ​វាយប្រហារ​ដោយ​ផ្ញើ​សារ​ខ្លីៗ (SMS) ឬ​សារ​អី​ម៉ែ​ល​ទៅ​អ្នកប្រើប្រាស់​ដោយមាន​ខ្លឹមសារ ថា​Your bank account has been logged in through another platform, please verify again to protect your rights ហើយ​ភ្ជាប់​ជាមួយនឹង​ឈ្មោះ​ដែន (Domain Name) ស្រដៀង​នឹង​ឈ្មោះ​ធនាគារ របស់​អ្នកប្រើប្រាស់​។

​ក្រសួង​បាន​បន្ត​ថា ​នៅពេល​អ្នកប្រើប្រាស់​ចុច​លើ​ឈ្មោះ​ដែន​នោះ​នឹង​ចូលទៅ​គេហទំព័រ​ក្លែងក្លាយ​មួយ​ដែលមាន​រូបរាង​និង​ទម្រង់​ស្ទើរតែ​ដូចគ្នា​ទៅនឹង​គេហទំព័រ​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ដោយ​តម្រូវឱ្យ​អ្នកប្រើប្រាស់​បញ្ចូល​ព័ត៌មាន​សំខាន់ៗ ដូចជា​ឈ្មោះ លេខ​គណនី ពាក្យ​សំងាត់ និង​លេខ​កូដ​សំងាត់​ជាដើម​។ ប្រសិនបើ​អ្នកប្រើប្រាស់ បញ្ចូល​ព័ត៌មាន​ទាំងនោះ ចោរ​បច្ចេកវិទ្យា​អាចមាន​លទ្ធភាព​លួច​ចូលក្នុង​គណនី​ធនាគារ​របស់​អ្នកប្រើប្រាស់ ហើយ​អាច​បង្វែរ​សាច់ប្រាក់​ចេញទៅ​គណនី​ផ្សេងទៀត ដែល​បានគ្រោង​ទុកជាមុន​។ អ្នកប្រើប្រាស់​មិនគួរ​ចុច​លើ​តំណរ​ភ្ជាប់ ឬ​ចុច​លើ​ឈ្មោះ​ដែន​ដែលមាន​ភ្ជាប់​មក​តាម​សារ​ខ្លី ឬ​ម៉ី​ម៉ែ​ល​នោះទេ​។

ជា​វិធានការ​ក្រសួង​បាន​ណែនាំ​ដល់​ម្ចាស់​គណនី​យ​ធនាគារ​ឲ្យ​ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​ឈ្មោះ​គេហទំព័រ​ឱ្យបាន​ច្បាស់លាស់ ជៀសវាង​ការបញ្ចូល​ព័ត៌មាន​លើ​គេហទំព័រ​ក្លែងក្លាយ​។ អ្នកប្រើប្រាស់​មិនត្រូវ​ធ្វើការ​ឆ្លើយតប​ទូរ​សព្ទ សារ ឬ​អ៊ី​ម៉ែ​ល​ដែល​ព្យាយាម​សាកសួរ​ព័ត៌មាន​ផ្ទាល់ខ្លួន​ទេ​។ ជាទូទៅ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​មិនដែល​ស្នើ​សុំឱ្យ​អតិថិជន​ផ្តល់​លេខ​គណនី លេខ​សំងាត់ ឬ​លេខ​កូដ OTP ឡើយ​។

ក្រសួង​បាន​បន្ថែមថា​សូម​ទាក់ទង​ទង​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​របស់​អ្នក ក្នុងករណី​មានការ​សង្ស័យថា ខ្លួន​ធ្លាក់ចូល​អន្ទាក់​ចោរ​បច្ចេកវិទ្យា​ដើម្បី​អាចជួយ​ដោះស្រាយ ទាន់ពេលវេលា​។​

​សម្រាប់​ព័ត៌មាន​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ក្រសួង​ស្នើ​ឲ្យ​អ្នកប្រើប្រាស់​អាច​ស្វែងយល់​បន្ថែម​ក្នុង​គេហទំព័រ​របស់​ការិយាល័យ​ឆ្លើយតប​បញ្ហា​បន្ទាន់​នៃ​កុំព្យូទ័រ (CamCERT” នាយក​ដ្ឋា​ន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ដែលមាន​អាសយដ្ឋាន​www.camcert.gov.kh ឬ​រាយការណ៍ ឬ​សុំ​ជំនួយ​បច្ចេកទេស​បន្ថែម​លើ​ករណីនេះ តាមរយៈ​អ៊ី​ម៉ែ​ល [email protected] ឬ​ទូរ​សព្ទ​លេខ ០១៦ ៨៥១ ៦៧៨៕

ដោយ ៖ សំអឿន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services