ព័ត៌មានជាតិ
អាហារូបករណ៍ទេពកោសល្យ ឌីជីថលតេជោចាប់ផ្ដើមទទួលពាក្យប្រឡងហើយ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចផ្តល់ “អាហា រូបករណ៍ទេពកោសល្យឌីជីថលតេជោ Techo Digital Talent Scholarship” ចំនួន ១០០ កន្លែង ដែលមានតម្លៃ ១៧.០០០ ដុល្លារក្នុងនិស្សិតម្នាក់សម្រាប់សិក្សាថ្នាក់ បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភា បច្ចេកវិទ្យាឌីថលកម្ពុជា (អតីតវិទ្យាស្ថានជាតិ NIPTICT)។
នេះគឺជាដំណឹងល្អមួយសម្រាប់សិស្សានុសិស្ស ដែលបានជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ផ្នែកវិទ្យាសាស្ត្រ ដែលមានបំណងសិក្សាជំនាញបច្ចេកវិទ្យា។
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានប្រសាសន៍ថា៖ «សិស្សានុសិស្សដែលបានជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ផ្នែកវិទ្យាសាស្ត្រ ដែលមានបំណងសិក្សាជំនាញបច្ចេកវិទ្យា តែមិនទាន់បានដាក់ពាក្យប្រឡង សូមរួសរាន់មកដាក់ពាក្យ នៅបណ្ឌិត្យសភាបច្ចេក វិទ្យាឌីជីថល (អតីតវិទ្យាស្ថានជាតិ NIPTICT) ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១២ខែកុម្ភៈ ឆ្នាំ២០២១។»
បេក្ខជនជ័យលាភី “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ” ម្នាក់ៗនឹងទទួលបានអាហារូបករណ៍ដែលមានតម្លៃសរុបប្រមាណ ១៧.០០០ ដុល្លារ សម្រាប់ការសិក្សា ៤ ឆ្នាំ ក្នុងនោះមានប្រាក់ឧបត្ថម្ភ ១២០ដុល្លារក្នុងមួយខែ ព្រមទាំងផ្តល់កុំព្យូទ័រយួរដៃ មួយគ្រឿងសម្រាប់ការសិក្សាផងដែរ។
អាហារូបករណ៍នេះនឹងផ្តល់ជូនដល់និស្សិតឆ្នើមដើម្បីមកសិក្សានៅបណ្ឌិត្យសភា បច្ចេកវិទ្យាឌីថលកម្ពុជា (អតីតវិទ្យាស្ថានជាតិ NIPTICT) ដែលជាគ្រឹះស្ថានអប់រំស្រាវជ្រាវរដ្ឋឈានមុខគេក្នុងការបណ្តុះបណ្តាល ជំនាញបច្ចេកវិទ្យាឌីជី ថលនៅកម្ពុជា លើជំនាញបរិញ្ញាបត្រ (១) ទូរគមនាគមន៍និងបណ្ដាញ Telecoms & Networking (២) វិទ្យាសាស្ត្រកុំព្យូទ័រ Computer Science និង (៣) ពាណិជ្ជកម្មអេឡិចត្រូនិក e-Commerce ។
នេះគឺជាលើកទី១ហើយនៅកម្ពុជា ដែលគ្រឹះស្ថានអប់រំស្រាវជ្រាវសាធារណៈបានផ្តល់នូវអាហារូបករណ៍ដ៏ពិសេសមួយក្នុងបំណងលើកស្ទួយធនធានមនុស្សក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ក្រោមការគិតគូរយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីលើកទឹកចិត្តដល់យុវជនយុវនារីឆ្នើមកម្ពុជាឲ្យសិក្សាជំនាញឌីជីថលហើយក្លាយខ្លួនជាអ្នកដឹកនាំលើវិស័យនេះនាពេលអនាគត ក្នុងខណៈដែលប្រទេសយើងកំពុងតែកសាងខឿនសេដ្ឋកិច្ចឌីជីថល និងឈានទៅអភិវឌ្ឍឧស្សាហកម្មជំនាន់ទី៤។
បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាស្ថាប័នឧត្តមសិក្សាមួយដែលមានកម្មវិធីសិក្សា និងវិធីសាស្រ្តបង្រៀនយ៉ាងសម្បូរបែប ដោយមានបញ្ចូលជំនាញបច្ចេកទេស (Technical Skill) ជំនាញទុន (Soft Skill) សហគ្រិនភាព (Entrepreneurship) ភាពជាអ្នកដឹកនាំ(Leadership) និងថែមទាំងមានដាក់បញ្ចូលនូវកម្មសិក្សាចំនួនពីរដងនៅក្រុមហ៊ុន ដើម្បីឲ្យនិស្សិតរបស់យើងចាប់បាននូវចំណេះដឹង ចំណេះធ្វើ និងជំនាញយ៉ាងពិតប្រាកដក្លាយខ្លួនជាអ្នកដឹកនាំលើវិស័យបច្ចេកវិទ្យាឌីជីថល ស្របតាមបំណងប្រាថ្នារបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលចង់បានធនធានមនុស្សដ៏ឆ្នើមដើម្បីចូលរួមកសាងប្រទេសជាតិ។
បេក្ខជនដែលមានបំណងសុំអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ សូមចុះឈ្មោះប្រឡងប្រជែងតាមរយៈគេហ ទំព័រ www.niptict.edu.kh/apply ។ សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងបណ្ឌិត្យសភាឌីជីថលកម្ពុជា (អតីតវិទ្យាស្ថានជាតិ NIPTICT) តាមទូរស័ព្ទលេខ 010 340000 ឬអ៊ីម៉ែល [email protected] ។
អត្ថបទ៖ វ៉ាត វិន
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង