Connect with us

ព័ត៌មានជាតិ

បើ​មិន​ចង់មាន​ការវាយ​ប្រហារ អ្នក​ត្រូវ​ប្រើ​បច្ចុប្បន្នភាព​កម្មវិធី Chrome 88 ជាបន្ទាន់

បានផុស

នៅ

​មុខងារ​សម្រាប់ធ្វើ​បច្ចុប្បន្នភាព​ដោយ​ស្វ័យប្រវត្តិ​របស់​កម្មវិធី Chrome បានធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​ ដែល​អ្នកប្រើប្រាស់​មិនចាំបាច់​ចំណាយ​ពេល​វេលា​និង​តាមដាន​ក្ នុង​ការធ្វើ​បច្ចុប្បន្នភាព​ដោយ​ខ្លួនឯង ប៉ុន្តែ​ពេលនេះ​ក្រុម​អ្នកស្រាវជ្រាវ​បាន​ស្នើឲ្យ​អ្នកប្រើប្រាស់​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី Chrome ជាបន្ទាន់​ដើម្បី​ចៀសវាង​ពី​ការវាយប្រហារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការធ្វើ​បច្ចុប្បន្នភាព​កែសម្រួល​នេះ ​គឺ​មាន​ការប៉ះពាល់​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ​ទាំងបី​ធំៗ Windows, Mac និង Linux​។ ក្រុមហ៊ុន Google ពុំបាន​ផ្ដល់​ព័ត៌មាន​ល​ម្អិ​ត​ទាក់ទង​នឹង​បញ្ហា​នេះ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​ទទួលស្គាល់ថា ជនខិលខូច​កំពុងតែ​ប្រើ​ភាព​ចន្លោះប្រហោង​នេះ​ ដើម្បី​ធ្វើការ​វាយប្រហារ ដូច្នេះ​អ្នកប្រើប្រាស់​គួរតែ​ធ្វើ​បច្ចុប្បន្នភាព​ជាបន្ទាន់​។ ជាងនេះទៅទៀត​ក្រុមហ៊ុន Google ក៏បាន​បញ្ជាក់​ផង​ដែរ​ថា គេ​នឹង​បង្ហាញ​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ការវាយប្រហារ​នៅពេលដែល​អ្នកប្រើប្រាស់​ភា​គ​ច្រើន​បាន​ធ្វើ​បច្ចុប្បន្នភាព​រួចហើយនោះ​។ ដូច្នេះ​ដើម្បី​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់​កុំព្យូទ័រ​របស់លោក​អ្នក នាយកដ្ឋាន​សូម​ឲ្យ​លោកអ្នក​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី Chrome ជាបន្ទាន់​ដើម្បី​ចៀសវាង​ពី​ការវាយប្រហារ​៕

​ប្រភព​៖ នាយកដ្ឋាន ប្រឆាំង​បទល្មើស បច្ចេកវិទ្យា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម