អាថ៌កំបាំង​ធំ​បួន​យ៉ាង​របស់​បណ្ដាញwifiដែល​មិន​ងាយ​មាន​អ្នក​ណា​ដឹង – Kampuchea Thmey Daily
Connect with us

បច្ចេកវិទ្យា

អាថ៌កំបាំង​ធំ​បួន​យ៉ាង​របស់​បណ្ដាញwifiដែល​មិន​ងាយ​មាន​អ្នក​ណា​ដឹង

Published

on

១ អាថ៌កំបាំងទី១ អ្នក​ផ្ដល់​សេវា​អ៊ីនធឺណិត​អាច​តាមដាន​យើង​បាន

នេះ​ជា​ការ​ពិត បើ​មិន​ចង់​យើង​អាច​បង្កើត Wifi ខ្លួនឯង​ប្រើ​ទៅ! និយាយ​លេង​សើច​ទេ។ ជា​ការ​ពិត​ណាស់ អាសយដ្ឋាន IP ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ទាំង​នោះ​រក​ឃើញ​បាន​យ៉ាង​ស្រួល ថា​យើង​កំពុង​ទស្សនា​អ្វី ប្រសិន​បើ​យើង​មិនencrypted។ ការencryptedគឺ​ជា​ការ​បម្លែង​ព័ត៌មាន​ទៅ​ជា An cryptographic encoding (ទិន្នន័យ​ដែល​មិន​អាច​អាន​បើ​គ្មានpassword)។

២ ទោះ​វា​មិន​មាន​សុវត្ថិភាព​តែ​មាន​វិធី​ការពារ

ការ​ប្រើ​បណ្ដាញ​ Wifi ងាយ​នឹង​រង​ការ​ជ្រៀតជ្រែក​បំផុត ប៉ុន្តែ​មាន​អាថ៌កំបាំង​ដ៏​អស្ចារ្យ​មួយ​សម្រាប់​អ្នក​និយម Wifi សម្រាប់​ទុក​ការពារ​ខ្លួន​គឺ ធាតុ​ទឹក​អាច​ជួយ​ការពារ​អំពើ​ជ្រៀត​ចូល បាន​ដល់​ទៅ៧៥%។ ប្រសិន​បើ​យើង​អង្គុយ​នៅ​ចន្លោះរ៉ោតទ័រនិង​កុំព្យូទ័រ វា​អាច​កាត់​បន្ថយ​កម្លាំង​នៃ​សញ្ញា​វ៉ាយហ្វាយ​បាន ដូចគ្នា​នេះ ការ​អង្គុយ​ក្បែរ​ចរន្តទឹក ធ្វើ​ឲ្យ​ការ​ជ្រៀត​ចូល​ពិបាក​ធ្វើ​ទៅ​បាន​ណាស់។ យោង​តាម airtame.com ហ្វ្រេកង់ 2.4GHz ឬ 5GHz របស់WiFi ខ្ពស់​ជាង​បណ្ដាញ​ចល័ត​នានា​ដែល​អាច​ជួយ​ឲ្យ​ផ្ទុក​ទិន្នន័យ​បានច្រើន។

៣ WiFi តាមពិត​ទៅ​អាច​មាន​វ័យ​ច្រើន​ជាង​អ្នក​អាន​យើង!

អ្នកណា​ដឹង​ខ្លះ ថា​ក្រុមហ៊ុន​ដែល​បាន​បង្កើត​ប្រព័ន្ធWiFiមុនគេ ឈ្មោះថា  IEEE 802.11 បាន​ជួប​ប្រជុំ​គ្នា​ដើម្បី​ពិភាក្សា អំពី​ការ​បង្កើត​នេះ​តាំង​ពី​ខែ​កញ្ញា​ឆ្នាំ ១៩៩០ មក​ម្ល៉េះ។ បណ្ដាញ​មូលដ្ឋាន​ឥត​ត្រូវការ​ខ្សែ​មួយ​នេះ សំដៅ​ទៅ​លើ​វិធីសាស្ត្រ​ធ្វើ​យ៉ាងណា អាច​បញ្ជូន​ព័ត៌មាន​តាម​បណ្ដាញ ដោយ​មិន​អាក់​ឬ​រងការ​រំខាន​ណាមួយ។ ពួក​អ្នក​ប្រាជ្ញ​ឌីជី​ទាំង​នោះ​បាន​សម្រេច​ថា គេ​នឹង​ប្រើ​រលក​វិទ្យុ​ដើម្បី​ផ្ទេរ​ព័ត៌មាន​ពី​ឧបករណ៍​អេឡិចត្រូនិក​មួយ​ទៅ​ឧបករណ៍​មួយទៀត។ ឥឡូវនេះ មាន​ឧបករណ៍​ដែល​កើតឡើង​ក្រោយ ជាង ៩ ពាន់​លាន​នៅ​លើ​ពិភពលោក អាច​ប្រើ​បាន​ជាមួយWiFi ។  ចំនួន​នេះ​ទំនង​នេះ​ជាតួលេខកាលពីចុងឆ្នាំ២០១៨ ដែល​ទំនង​ជា​កើន​ឡើង​ក្នុង​ពេលបច្ចុប្បន្ន។

៤ WiFi មិនមែន​ជា​ម៉ាក​សញ្ញា​តែ​ជា សេវាកម្ម​បែប​វិញ្ញាបនបត្រ

សម្ព័ន្ធWi-Fi Alliance ជា​ម្ចាស់​និង​មាន​សិទ្ធិ​ត្រួតពិនិត្យ​ពាណិជ្ជ​សញ្ញា​ចុះ​បញ្ជី​ណា​ខ្លះ​ដែល​ត្រូវ​បាន​អនុញ្ញាត​បង្កើត​ជា​ឧបករណ៍​ប្រើWiFi។ ទាំងនេះ​ស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន IEEE 802.11 បាន​ន័យ​ថា​អ្នកណា​ដែល​ចង់​បង្កើត WiFi-enabled device ត្រូវ​រចនា​តាម​ស្តង់ដារ​របស់​ពួកគេ។

closeup of a wireless router and a man using smartphone on living room at home ofiice

ប្រវត្តិ

WiFi មាន​ប្រភព​កំណ​កំណើត​ដើម​នៅ​កោះ​ហាវ៉ៃ ដោយ​វា​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៧១ ហើយ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា ALOHAnet ។ នេះ​ជា​ប្រព័ន្ធ​ទាក់ទង​ឈាន​មុខ​គេ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​សាកលវិទ្យាល័យ​ហាវ៉ៃ។

ពីរ​ទសវត្សរ៍​ក្រោយមក​សាជីវកម្ម AT&T Corporation បាន​បង្កើតWaveLANដែល​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​អ្នក​ឈាន​មុខ​គេ​ពិត​ប្រាកដ​នៃ​ប្រព័ន្ធWiFi៕

ប្រែសម្រួល៖ ស្រស់

ចុចអាន៖ប្រវត្តិ​នៃ​ការ​បង្កើត​បណ្ដាញ instagram ដំបូង

ចុចអាន៖​ធ្វើ​ដូចម្ដេច​ដណ្ដើម​បាន follower លើ​បណ្ដាញ​សង្គម IG និង​Fecebook

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម