បច្ចេកវិទ្យា
Realme 7 seriesបានចេញលក់នៅក្នុងទីផ្សារកម្ពុជាហើយ : សាកលឿន65W + កាមេរ៉ា Sony 4គ្រាប់64MP + អេក្រង់90Hz តម្លៃចាប់ពី $289 ឡើងទៅ
នៅថ្ងៃទី30 ខែកញ្ញា realme ដែលជាម៉ាកស្មាតហ្វូន ដែលមានការរីកចម្រើនឆាប់រហ័សបំផុតបានដាក់ប្រកាសជាផ្លូវការនូវ realme 7 Pro និង realme 7 នៅក្នុងទីផ្សារប្រទេសកម្ពុជា ហើយនេះក៏ជាលើកដំបូងដែលrealme បានយកបច្ចេកវិទ្យា សាកថ្មលឿន65W និងអេក្រង់ Super AMOLED មកបំពាក់នៅក្នុង Number series របស់ខ្លួន ក៏ដូចជាពាក្យស្លោករបស់ក្រុមហ៊ុនគឺ “ Capture Sharper, Charge Faster ” នៅផ្នែកថតរូបនិងបច្ចេកវិទ្យាសាកថ្មរបស់ realme 7 series មានការវិវត្តិន៍កាន់តែប្រសើរឡើង ថែមទាំងនាំនូវបទពិសោធន៍ដ៏អស្ចារ្យនិងមានតម្លៃសមរម្យដល់អ្នកប្រើប្រាស់វ័យក្មេង។
សម្រាប់ផ្នែកគ្រឿងបំពាក់ realme 7 Pro មានបំពាក់ជាមួយនឹង Snapdragon 720 និងមានទំហំអង្គផ្ទុកធំ 8GB+128GB បច្ចេកវិទ្យាសាកលឿន 65W SuperDart អេក្រង់ Super AMOLED បាសបំពងសំឡេងពីរគ្រាប់Dolby Atmos និងកាមេរ៉ា Sony 64MP ៤គ្រាប់ ដែលមានតម្លៃ $369 ។ រីឯrealme 7 មានបំពាក់បន្ទះឈីប Gaming Helio G95 និងមានសមត្ថភាពខ្លាំងរបស់Media Tek ដែលបានប្រកាសដំបូងគេ មានទំហំអង្គផ្ទុកធំ 8GB+128GB ថាមពលថ្មធំ5000mAhជាមួយនឹងការសាកថ្មលឿន30W Dart កម្រិតអេក្រង់90Hz មានតម្លៃ $289 លោកអ្នកអាចធ្វើការកុម្ម៉ង់បានឥឡូវនេះ។
ការសាកថ្មដែលមិនត្រូវការរង់ចាំ ការសាកថ្មលឿន 65W SuperDart គឺជាដំណោះស្រាយដ៏ល្អបំផុតបច្ចេកវិទ្យាសាកថ្មលឿននាំមុខគេ realme គឺជាម៉ាកស្មាតហ្វូនដំបូងគេ ដែលបានយកបច្ចេកវិទ្យា 65W SuperDart បំពាក់ទៅលើស្មាតហ្វូនក្នុងជួរតម្លៃ $300-$400 ធ្វើឲ្យយុវវ័យកាន់តែច្រើនទទួលបានបទពិសោធន៍សាកថ្មល្បឿនលឿនដូចរន្ទះ ។ បច្ចេកវិទ្យា65W SuperDart ដែលបំពាក់នៅលើ realme 7 Pro អាចសាកបាន13%ក្នុងរយៈពេល3នាទី ហើយថាមពលថ្មនេះអាចលេងPUBG បាន 3ប្រគួត លេងInstagram 2ម៉ោង មើលYouTubeបាន2.5ម៉ោងឬទុកStandByបានរយៈពេល4ថ្ងៃ ហើយវាអាចសាកថ្មបាន100% ក្នុងរយៈពេល34នាទី ក្លាយជាស្មាតហ្វូនដែលមានការសាកលឿនក្នុងជួរតម្លៃដូចគ្នានេះ ជួយអោយអ្នកប្រើប្រាស់ចាកចេញពីការរង់ចាំនៃការសាកថ្ម។
ការប្រើប្រាស់កាន់តែមានសុវត្ថិភាព ជាស្មាតហ្វូនដំបូងគេដែលបានទទួលវិញ្ញាបនបត្របញ្ជាក់ពីគុណភាពពីស្ថាប័ន TüV Rheinland
ជាមួយគ្នានេះដែរ realme 7 series គឺជាស្មាតហ្វូនដំបូងគេ ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ពីគុណភាពពីស្ថាប័ន TüV Rheinland ដែលជាស្ថាប័ន ត្រួតពិនិត្យគុណភាពនិងសុវត្ថិភាព សីតុណ្ហភាពនៃកំឡុងពេលសាកថ្មត្រូវបានកំណត់ឲ្យនៅត្រឹមក្រោម40℃ បង្កើននូវការទុកចិត្តនៃស្មាតហ្វូនមួយកម្រិតទៀត ធ្វើឲ្យអ្នកប្រើប្រាស់ទទួលបានភាពរីករាយដែលនាំមកដោយ បច្ចេកវិទ្យាដែលពេញនិយមនិងឈានមុខគេ។
ថតរូបកាន់តែច្បាស់ កាមេរ៉ា៤គ្រាប់64MP
ដើម្បីជួយយុវវ័យចាប់យករូបភាពនៃការរស់នៅប្រចាំថ្ងៃរបស់ពួកគេអោយកាន់តែប្រសើរ realme 7 Pro បានបំពាក់នូវកាមេរ៉ាSony 64MP ៤គ្រាប់។ រាល់ពេលដែលប្រើមុខងារ64MP ដើម្បីថតរូប រូបភាពដែលបានមក គឺច្បាស់ជាងរូបដែលថតដោយមុខងារធម្មតា2ដង។
កាមេរ៉ា64MPដែលមានកម្រិតពន្លឺ 1/1.73 ជាប្រភេទកាមេរ៉ា Sony IMX 682 ហើយវាមានសមត្ថភាពខ្លាំងស្រូបយកពន្លឺនិងធ្វើឲ្យសាច់រូបភាពកាន់តែម៉ត់ល្អ ព្រមទាំងមានកាមេរ៉ាលេនទូលាយ8MP លេនម៉ាក្រូ2MPនិងលេនPortrait 2MP មិនត្រឹមតែធ្វើឲ្យអ្នកប្រើប្រាស់រីករាយនៅក្នុងពិភពម៉ាក្រូនោះទេ ថែមទាំងអាចចាប់យកនូវរូបភាពដែលមានភាពច្នៃប្រឌិតជាច្រើនផងដែរ។
ក្រៅពីនេះ realme 7 Pro មានមុខងារPro NightScape Mode , វីដេអូNightScape Mode និងមុខងារ Starry Mode ជាដើម ថែមទាំងមានNight filters ធ្វើអោយអ្នកប្រើប្រាស់អាចចាប់យករូបភាពស្រស់ស្អាតនាពេលរាត្រីបានយ៉ាងងាយស្រួល។ realme 7 Pro ថែមទាំងមានបំពាក់កាមេរ៉ា selfie 32MP មិនថាស្ថិតក្នុងទីភ្លឺឬទីងងឹត ធានាបានថានឹងទទួលបានការ Selfie ដែលស្អាតបំផុត។
បទពិសោធន៍មើលឃើញកាន់តែឥតខ្ជោះ អេក្រង់ Super AMOLED + កម្រិតអេក្រង់90Hz
សម្រាប់បទពិសោធន៍មើលឃើញ realme បានប្រើប្រាស់អេក្រង់6.4អ៊ីញFHD ដែលលាតសន្ធឹង90.8%នៃតួរខ្លួនស្មាតហ្វូន ជាមួយអេក្រង់Super AMOLED មិនថាមើលភាពយន្តឬមើលព័ត៌មាន សុទ្ធតែអាចធ្វើឲ្យអ្នកមើលឃើញចំណុចល្អិតកាន់តែច្រើន ពណ៌កាន់តែច្បាស់។ realme 7 មានកម្រិតអេក្រង់90Hz មិនថាលេងFacebook មើលវីដេអូឬក៏លេងហ្គេម អ្នកនឹងទទួលបានបទពិសោធន៍មើលឃើញយ៉ាងរលូន។
សម្រាប់រចនាបថខាងក្រៅ realme មានការរចនារូបរាងស្អាត ហើយការបំផុសគំនិតនេះ គឺទទួលបានមកពីកញ្ជក់ ម៉ូឌែលនីមួយៗ សុទ្ធតែមានពីរពណ៌សម្រាប់ជ្រើសរើស គឺ ពណ៌ប្រាក់ (Mirror Silver) និង ពណ៌ខៀវ (Mirror Blue)
ក្នុងនាម realme ជាក្រុមហ៊ុនបច្ចេកវិទ្យា ដែលមានស្មារតីហ៊ានឆ្ពោះទៅមុខ ដូច្នេះ realme 7 series បានបំពាក់បច្ចេកវិទ្យាលំដាប់Flagshipជាច្រើននៅលើវា និងជាជម្រើសស្មាតហ្វូនល្អបំផុតក្នុងជួរតម្លៃនេះ។ ចាប់ពីថ្ងៃនេះរាល់ការកម្ម៉ងrealme 7 series នៅតាមបណ្តាហាងទាំងអស់មិនត្រឹមតែអាចទទួលបានកាដូបន្ថែមនោះទេ ថែមទាំងទទួលបានកាដូកាបូបកីឡាយួរដៃថែមទៀតផង ហើយនឹងដាក់លក់ផ្លូវការនៅថ្ងៃទី9ខែតុលានេះហើយ៕
អត្ថបទពាណិជ្ជកម្ម
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ