Connect with us

បច្ចេកវិទ្យា

ឡូយកប់! រថយន្តនីសាន់ Navara 2021 បំពាក់បច្ចេកវិទ្យាដ៏ទំនើប បើកសម្ពោធលក់នៅកម្ពុជាហើយ

បានផុស

នៅ

កាលពីរាត្រីថ្ងៃសុក្រ​ទី ៥ ខែមីនា ឆ្នាំ២០២១ ក្រុមហ៊ុន តាន់ចុងម៉ូធ័រ ខេមបូឌា ភីធីវ៉ាយអិលធីឌី ដែលជាអ្នកចែកចាយផ្តាច់មុខនូវរថយន្តនីសាន់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន តាន់ចុងម៉ូធ័រប៊ឺហេត នៃប្រទេសម៉ាឡេស៊ីមានមោទកភាពក្នុងការបើកសម្ពោធដាក់លក់ជាផ្លូវការនូវរថយន្ត​ Nissan NAVARA ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាតាមប្រព័ន្ធអនឡាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រថយន្ត នីសាន់ ណាវ៉ារ៉ា ត្រូវបានទទួលស្គាល់ជាង ៨០ ឆ្នាំមកហើយ ជាប្រភេទរថយន្ដ Pick Up ដែលមានសមត្ថភាពខ្លាំងក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវ ហើយក៏មានកេរ្តិ៍ឈ្មោះយ៉ាងល្បីរន្ទឺនៅតំបន់ Dunes នៃវាលខ្សាច់សាហារ៉ា និងតំបន់ព្រៃនៃប្រទេសថៃ រហូតដល់តំបន់ជីករ៉ែប្រទេស ឈីលី នៅទ្វីបអាមេរិកខាងត្បូងនៃរយៈកម្ពស់ ៤០០០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រផងដែរ។

រថយន្តនីសាន់ Navara បានឈ្នះពានរង្វាន់ជារថយន្តដែលសក្ដិសមជាមួយអាជីវកម្ម ដំណើរកម្សាន្ត ឬការផ្សងព្រេងដោយសារតែបានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើបៗជាច្រើនដូចជា ប្រព័ន្ធតាមដានទិដ្ឋភាពជុំវិញរថយន្ត និងប្រព័ន្ធសុវត្ថិភាពដទៃជាច្រើនទៀតដែលបានធ្វើឱ្យរថយន្ត នីសាន់ Navara ស៊េរីថ្មីនេះរឹតតែល្អឥតខ្ចោះ។

លោក ហួត គឹមម៉េង នាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុន តាន់ចុងម៉ូធ័រ ខេមបូឌា ប្រចាំប្រទេសកម្ពុជា បានថ្លែងសុន្ទរកថាក្នុងកម្មវិធីសម្ពោធដាក់លក់ជាផ្លូវការនូវរថយន្តនីសាន់ Navara ស៊េរីថ្មីតាមប្រព័ន្ធអនឡាញថា “រថយន្តនីសាន់ Navara ស៊េរីថ្មីនេះបានធ្វើការដាក់លក់ដំបូងបង្អស់នៅក្នុងប្រទេសថៃកាលពី ខែវិច្ឆិកា ឆ្នាំ២០២០  ហើយក៏ត្រូវបានណែនាំចែកចាយបន្តទៅកាន់ប្រទេសឡាវ។​ លោកមានប្រសាសន៍បន្តថា ខ្ញុំមានមោទកភាពក្នុងការប្រកាសផងដែរថា ព្រះរាជាណាចក្រកម្ពុជាជាប្រទេសទី៣នៅក្នុងតំបន់អាស៊ីដែលបើកសម្ពោធដាក់លក់ជាផ្លូវការនូវរថយន្តនីសាន់ Navara ស៊េរីថ្មីនេះ ។

រថយន្តនីសាន់ Navara ស៊េរីថ្មីត្រូវបានបំពាក់មកជាមួយនូវប៉ាណាមុខ (interlock) ថ្មីដែលមានរូបរាងធំក្រាស់រួមជាមួយនិងចង្កៀងមុខបំភ្លឺពេលថ្ងៃ រចនារាងជាអក្សរ C ជាមួយអំពូល LED ប្រភេទ Quad-LED ដែលបង្កើនកម្រិតពន្លឺភ្លឺច្បាស់ជាងមុន និងបន្ថែមការរចនាឱ្យកាន់តែទំនើប។

ដើម្បីឱ្យកាន់តែមានភាពងាយស្រួលបន្ថែមទៀតរថយន្ត Pick Up នេះបានបំពាក់មកជាមួយនិងប្រព័ន្ធជំនួយទ្វារក្រោយ Tailgate assist ដើម្បីបន្ថយទម្ងន់ទ្វារក្រោយឱ្យមានភាពងាយស្រួលក្នុងពេលពេលបើក ឬបិទ។ កាងក្រោយភ្ជាប់មកជាមួយឈ្នាន់ជាន់ថ្មីដើម្បីបង្កើនភាពងាយស្រួលពេល ចុះទ្បើង។ មុខងារ New Nissan Genuine Part side step កាត់បន្ថយសំឡេងរំខាននៃសម្ពាធខ្យល់ និងសន្សំសំចៃប្រេងឥន្ធនៈ។ រថយន្តនីសាន់ Navara ស៊េរីថ្មីនេះក៏បានភ្ជាប់មកជាមួយនិងប្រព័ន្ធជើងក្រោម Multilink ប្រើប្រាស់រឺស័រ rear dual-rate coil springs ធ្វើឱ្យប្រសើរទ្បើងនៅពេលបើកបរលើដងផ្លូវធ្វើឱ្យរថយន្តមានលំនឹង និងមានផាសុកភាព ។

នៅផ្នែកខាងក្នុងរបស់រថយន្តនីសាន់ NAVARA ស៊េរីថ្មីនេះត្រូវបានធ្វើឱ្យប្រសើរឡើងនូវមុខងារកាត់បន្ថយសំឡេងរំខាននៅក្នុងរថយន្តដោយបានបំពាក់មកជាមួយកញ្ចក់ Laminated Glass  ខាងមុខនិងកញ្ចក់សងខាង ហើយចំណុចនេះក៏បានកាត់បន្ថយនូវភាពតានតឹងសម្រាប់អ្នកបើកបរនិងអ្នកដំណើរផងដែរ។

ដើម្បីឆ្លើយតបទៅនឹងការរស់នៅតាមបែបទំនើបស៊ីវីល័យ រថយន្តនីសាន់ NAVARA ស៊េរីថ្មីបានភ្ជាប់មកជាមួយនិងអេក្រង់ថ្មីទំហំ ៨ អ៊ីញដែលអាចភ្ជាប់ជាមួយនិងកម្មវិធី “ Apple Car Play & Android Auto ក៏ដូចជាអាចភ្ជាប់ជាមួយនិងប្រព័ន្ធកម្សាន្តអារម្មណ៌តាម Bluetooth និងប្រព័ន្ធបញ្ជាដោយសំឡេងផងដែរ។

ប្រព័ន្ធតាមដានទិដ្ឋភាពជុំវិញរថយន្ត (I-AVM) ប្រព័ន្ធសុវត្ថិភាពពីរផ្សេងទៀតគឺ ប្រព័ន្ធផ្តល់សញ្ញាពេលមានវត្ថុមានចលនានៅក្បែររថយន្ត (I-MOD) ដែលប្រព័ន្ធនេះនឹងបន្លឺជាសំឡេង និងលោតភ្លើងពណ៌លឿងជាសញ្ញាព្រមានពេលមានវត្ថុមានចលនានៅក្បែររថយន្ត ប្រព័ន្ធកាបពីតាសជាមួយនិងអេក្រង់ Off-Road នៅពេលដែលអ្នកកាច់ប៊ូតុងទៅ 4LO អេក្រង់ Off-Road នឹងដំណើរការដោយស្វ័យប្រវត្តិ។

កៅអីផ្នែកខាងក្រោយត្រូវបានកែប្រែថ្មីដើម្បីផ្ដល់នូវផាសុកភាពជាងមុនសម្រាប់អ្នកដំណើរដោយបំពាក់មកជាមួយនូវកៅអីដែលមានមុខងារជំនួយដល់ផ្នែកភ្លៅ និងផ្នែកខ្នងដែលជួយសម្រួលដល់ចលនាឆ្អឹងខ្នង។ លើសពីនេះទៅទៀតដើម្បីបង្កើននូវភាពងាយស្រួលដល់អ្នកដំណើរផ្នែកខាងក្រោយយើងក៏បានបន្ថែមមកជាមួយនូវកន្លែងដាក់ដៃ និងភេសជ្ជៈ ហើយអាចដាក់ទូរស័ព្ទដៃបានផងដែរ

រថយន្ត Pick up នេះក៏មានប្រព័ន្ធសុវត្ថិភាពស្វ័យប្រវត្តិ និងមុខងារទំនើបៗដូចជា សេនស័រផ្លិតទឹកបក់ទឹកភ្លៀងដោយស្វ័យប្រវត្តិ ប្រព័ន្ធចាក់សោទ្វាររថយន្តដោយស្វ័យប្រវត្តិក្នុងល្បឿនចាប់ពី 25 km/h ឡើងទៅ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ចាប់តាំងពីរថយន្តនីសាន់ NAVARA ត្រូវបាននាំចូលមកកាន់ទីផ្សារប្រទេសកម្ពុជា ។ រថយន្តនីសាន់ NAVARA ក៏នៅបន្តជាដៃគូរដ៏មានសមត្ថភាពខ្ពស់ដែលបានជួយសម្រួលដល់អតិថិជនក្នុងការងារក៏ដូចជាជីវិតរស់នៅប្រចាំថ្ងៃ។

ការបំពាក់បន្ថែម  ទ្រុងក្រោយបានបំពាក់បន្ថែមនូវទំពក់ (C-Channel) សម្រាប់ចងរឹតអីវ៉ាន់ តូច ធំ ធ្វើឱ្យមានងាយស្រួលក្នុងការផ្ទុកទំនិញ និងគ្មានការរំខាន។

ម៉ាស៊ីនកម្លាំង 2.5L និងកម្លាំងបញ្ជូនពីប្រភេទផ្សេងគ្នាគឺ កម្លាំងបញ្ជូនខ្លាំង និងកម្លាំងបញ្ជូនមធ្យម។​​

បច្ចេកវិទ្យាថ្មីៗរបស់រថយន្តនីសាន់ Navara ស៊េរីថ្មីនេះមានដូចជាប្រព័ន្ធជំនួយក្នុងការសណ្តោងរ៉ឺម៉ក (TSA) មានសមត្ថភាពខ្លាំងធ្វើឱ្យរថយន្តមានលំនឹងនៅពេលសណ្តោងរ៉ឺម៉ក។ បន្ថែមមកជាមួយនូវបច្ចេកវិទ្យាថ្មីៗដទៃទៀតដូចជា ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព (ABLS) ប្រព័ន្ធគ្រប់គ្រងលំនឹង (VDC) ប្រព័ន្ធទប់ស្កាត់ការគាំងហ្វ្រាំង (ABS) ប្រព័ន្ធជំនួយពីហ្វ្រាំងសុវត្ថិភាព (EBD) និងប្រព័ន្ធគ្រប់គ្រងទំនាញ (TCS) ។ អ្នកបើកបរបច្ចុប្បន្ននឹងមានទំនុកចិត្ត ជាមួយអារម្មណ៍សុវត្ថិភាពជាងមុននៅពេលដែលសណ្តោងរ៉ឺម៉កដែលផ្ទុកទម្ងន់ធ្ងន់ៗ និងការបើកបរឆ្លងកាត់ដីភក់ដោយប្រើល្បឿនយឺតៗ និងប្រព័ន្ធហ្វ្រាំងជំនួយ។

សូមធ្វើការសាកសួរព័ត៌មាននៅសាលតាំងបង្ហាញរថយន្តនីសាន់ដែលនៅជិតលោកអ្នកបំផុត ​ឬធ្វើការសាកសួរតាមលេខទូរស័ព្ទទំនាក់ទំនងដូចខាងក្រោម:

ទទួលសិទ្ធក្នុងការតាំងបង្ហាញ និងលក់ដោយ

សាខាភ្នំពេញផ្លូវលេខ 271 លេខទូរស័ព្ទ 023 993 338

សាខាភ្នំពេញផ្លូវលេខ 598 លេខទូរស័ព្ទ 061 556 690   

សាខាភ្នំពេញផ្លូវលេខ 857 លេខទូរស័ព្ទ 023 900 271

សាខាសៀមរាប លេខទូរស័ព្ទ 063 966 588

សាខាបាត់ដំបង លេខទូរស័ព្ទ 053 953 688

ឬសម្រាប់ពណ៌មានបន្ថែមទាក់ទងទៅនិងរថយន្តនីសាន់គ្រប់ម៉ូដែលនៅក្នុងប្រទេសកម្ពុជាអាចចូលទៅកាន់គេហទំព័រផ្លូវការរបស់ក្រុមហ៊ុននីសាន់ www.nissan.com.kh/ ឬតាមដាននៅលើហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុននីសាន់ fb.com/CambodiaNissan/

អត្ថបទផ្សាយពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១១ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១១ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម