Connect with us

បច្ចេកវិទ្យា

Facebook បង្កើតកម្មវិធីសប្បាយៗអបអរពិធីបុណ្យចូលឆ្នាំខ្មែរដោយរក្សាសុវត្ថិភាព

បានផុស

នៅ

ក្រុមហ៊ុន Facebook អបអរពិធីបុណ្យចូលឆ្នាំខ្មែរជាមួយកម្មវិធីសប្បាយៗដើម្បីឱ្យពលរដ្ឋកម្ពុជា រក្សាសុវត្ថិភាព និងរីករាយពិធីបុណ្យចូលឆ្នាំខ្មែរជាមួយការដាក់ដំណើរការកម្មវិធី AR filters ស៊ុមរូបថតប្រូហ្វាលលើក Faebook និងស្ទីគឃ័រថ្មីៗក្នុង Facebook និង Instagram។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាពិធីអបអរដ៏សំខាន់មួយក្នុងប្រទេសកម្ពុជា ពោលគឺជាពេលវេលាដ៏ស្រស់ស្រាយដែលសមាជិកក្រុមគ្រួសារ និងមិត្តភក្តិមកជួបជុំគ្នាដើម្បីចូលរួមអបអរសាទរឆ្នាំថ្មី បានធ្វើបុណ្យ ធ្វើល្អ និងជូនពរគ្នាទៅវិញទៅមក។

បេសកកម្មរបស់ក្រុមហ៊ុន Facebook គឺភ្ជាប់ទំនាក់ទំនងមនុស្សក្នុងពិភពលោកឱ្យកាន់តែជិតស្និទ្ធ ដើម្បីជួយឱ្យមនុស្សមានទំនាក់ទំនងជាមួយញាតិមិត្តនៅគ្រប់ទីកន្លែង។ ជំងឺកូវីដ-១៩ បន្តបង្កផលប៉ះពាល់ដល់មនុស្សគ្រប់គ្នា ក្នុងនោះប្រទេសកម្ពុជា នៅតែបន្តអនុវត្តតាមវិធានការរក្សាគម្លាតសុវត្ថិភាព  និងការរឹតត្បិតការធ្វើដំណើរ។ ប៉ុន្តែប្រជាពលរដ្ឋកម្ពុជានៅតែអាចអបអរពិធីបុណ្យចូលឆ្នាំខ្មែរ ជាមួយគ្នាបានដដែល តាមរយៈអនឡាញ។

ក្រុមហ៊ុន Facebook ផ្តល់ការគាំទ្ររបស់ខ្លួនតាមរយៈ ការជួយមនុស្សឱ្យភ្ជាប់ទំនាក់ទំនងជាមួយ មនុស្សជាទីស្រលាញ់របស់ពួកគេ និងរីករាយតាមរយៈការដាក់ដំណើរការកម្មវិធី (Features) សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរតាមអនឡាញ #អបអរពិធីបុណ្យចូលឆ្នាំខ្មែរ (#HappyKhmerNewYear) ដោយសហការជាមួយអ្នករចនាគំនូរល្បីឈ្មោះអន្តរជាតិគឺ លោក Kantapon ‘Gongkan’ Metheekul  ដែលប្រែក្លាយសិល្បៈ teleport ដ៏ល្បីឈ្មោះរបស់គាត់ទៅជាកម្មវិធីសប្បាយៗនៅលើ Facebook និង Instagram សម្រាប់ការអបអរពិធីបុណ្យចូលឆ្នាំថ្មីក្នុងប្រទេសកម្ពុជា។

នេះគឺជាវិធី ដែលអាចបង្កើតភាពសប្បាយរីករាយថ្មីមួយចំនួន ដើម្បី​អបអរពិធីបុណ្យចូលឆ្នាំខ្មែរ​​នៅលើ Facebook និង Instagram នៅឆ្នាំនេះ ដោយការភ្ជាប់ទំនាក់ទំនងពីចម្ងាយជាមួយមិត្តភក្តិ និងមនុស្សជាទីស្រលាញ់កាន់តែប្រសើរ។

របៀបបង្កើតមាតិកាបុណ្យចូលឆ្នាំខ្មែរដ៏រីករាយជាមួយនឹងកម្មវិធី (Features) សប្បាយៗពីបណ្តាញទំនាក់ទំនងសង្គម Facebook៖

ទី១, ដើម្បីប្តូរស៊ុមប្រូហ្វាល Facebook របស់អ្នក សូមចុចលើរូបថតប្រូហ្វាលរបស់អ្នក ហើយជ្រើសយក “Add Frame” រកមើលឃ្លា ឬវាយឃ្លា “Khmer New Year by Gongkan” ដើម្បីប្តូរស៊ុមរូបថត។

ទី២, សម្រាប់ AR effects/ស្ទីគឃ័រ សូមចូលទៅកាន់ Effect Gallery នៅលើ Stories របស់ Instagram ឬ Stories giphy tray ហើយស្វែងរកឈ្មោះអ្នករចនាគំនូរ “Gongkan”។

ទី៣,​ Or simply click Link: https://www.instagram.com/ar/2981494935459809

ទី៤, ​ឬគ្រាន់តែចុចលើលីងនេះ៖ ttps://www.instagram.com/ar/2981494935459809

ទី៥, ​ជ្រើសរើស Effect ដែលអ្នកចូលចិត្ត ឬបន្ថែមស្ទីគឃ័រ ដែលអ្នកចង់បានទៅកាន់រូបភាព ឬវីដេអូ។

សូមកុំភ្លេចបន្ថែម (Add) #អបអរពិធីបុណ្យចូលឆ្នាំខ្មែរ (#HappyKhmerNewYear) និងភ្ជាប់ (Tag) ទៅកាន់មិត្តភក្តិ គ្រួសារ និងមនុស្សជាទីស្រលាញ់របស់អ្នក និងរីករាយរួមគ្នា ខណៈដែលរក្សាខ្លួនឱ្យមានសុវត្ថិភាពក្នុងឆ្នាំថ្មីនេះ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម