ចរាចរណ៍
បើករថយន្ដបង្កគ្រោះថ្នាក់ហើយ បែរជារត់ទៅដេកមិនដោះស្រាយ
បុរសម្នាក់សង្ស័យស្រវឹងបើករថយន្តស៊េរីទំនើបម៉ាកFord RANGER រេចង្កូតបុករះរថយន្តហុីយ៉ាន់ដាយដឹកគ្រឿងសង្ហារឹម ដែលចតស្ងៀមនៅមុខផ្ទះ បណ្តាលឲ្យរងការខូចខាត និងបាក់បង្គោលស្លាកសញ្ញាចរាចរណ៍មួយដើមរាបដល់ដី ឯរថយន្តបង្កខូចខាតផ្នែកខាងមុខខាងស្ដាំយ៉ាងដំណំ។
ហេតុការនេះកើតឡើងកាលពីវេលាម៉ោង០៨ យប់ថ្ងៃទី១១ ខែមេសាឆ្នាំ២០២១ នៅចំណុចមុខផ្ទះលក់គ្រឿងសង្ហារឹមតាមបណ្តោយផ្លូវ ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំង បើករថយន្តស៊េរីទំនើបម៉ាកFord RANGER ពណ៌ ស មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ2BB-2270 ធ្វើដំណើរទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុ ក៏រេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកគូថរថយន្តហ៊ីយ៉ាន់ដាយពណ៌ទឹកបិចមួយគ្រឿង ពាក់ស្លាកភ្នំពេញ2AF-2450 ដឹកគ្រឿងសង្ហារឹម ដែលចតស្ងៀមនៅមុខផ្ទះពេញទំហឹងបណ្ដាលឲ្យរថយន្តហុីយ៉ាន់ដាយរងការខូចខាតផ្នែកខាងក្រោយខាងឆ្វេងបន្តិចបន្តួច ចំណែកគ្រឿងសង្ហារឹម ដូចជាទូឈើ ខូចខាតមួយចំនួន និងបាក់បង្គោលស្លាកសញ្ញាចរាចរណ៍មួយដើមរាបដល់ដី។ ចំណែករថយន្តបង្ករងការខូចខាតផ្នែកខាងមុខ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិតមួយម៉ោង តែមិនត្រូវគ្នា បែជាអ្នកបើកបររថយន្តបង្ក រត់ទៅដេកធ្វើព្រងើយ មិនខ្វល់ខ្វាយពីការខូចខាតរបស់អ្នកដទៃ ទើបសមត្ថកិច្ចមូលដ្ឋានសម្រេចចិត្តនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
អត្ថបទ ៖ សុខា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស សុំឲ្យគ្រប់គ្នាអហោសិកម្ម
-
ចរាចរណ៍៦ ថ្ងៃ ago
ករណីបុករះស្លាប់៤នាក់នៅស្ពានអាកាសឫស្សីកែវ មានម្នាក់ជានិស្សិតពូកែជំនាញស្ថាបត្យកម្ម និងនគរូបនីយវិទ្យា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន
-
ចរាចរណ៍១ ថ្ងៃ ago
ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គម្រោងទឹកស្អាតធំបំផុតចាយទុនជាង ១០០ លានដុល្លារនៅបាក់ខែង គ្រោងចាប់ផ្តើមសាងសង់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មន្រ្តីក្រសួងបកស្រាយវីដេអូរថភ្លើងបើកលើផ្លូវជាតិ ពលរដ្ឋសង្ស័យបើកខុសបច្ចេកទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើទីក្រុងណា ស្ទះចរាចរណ៍ខ្លាំងជាងគេ នៅអាស៊ីអាគ្នេយ៍?