Connect with us

ចរាចរណ៍

បើកបរមិនប្រកាន់ស្ដាំ ទៅបុកម៉ូតូមួយគ្រឿងទៀតរបួសធ្ងន់២នាក់ នៅក្រុងស្វាយរៀង

បានផុស

នៅ

មនុស្សប្រុស ស្រី២នាក់បានរងរបួសធ្ងន់ ខណៈដែលជួបគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កដោយអ្នកបើកបរម៉ូតូម៉ាក ហុងដាសេ១២៥ បើកបរមិនប្រកាន់ស្ដាំ ទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកស្កូបពី ដែលកំពុងធ្វើដំណើរស្របទិសដៅ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៧:២៨នាទី នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នៅលើផ្លូវលេខ៣១៤C ស្ថិតក្នុងភូមិ គយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ក្រហម ពាក់ផ្លាកលេខ ស្វាយរៀង 1C-2804 បើកបរដោយបុរសម្នាក់ឈ្មោះ វ៉ុន គង់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ រស់នៅភូមិតាមុំ ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ធ្វើដំណើរពីជើងទៅត្បូង។

ប្រភពបានបន្តទៀតថា លុះមកដល់ចំណុចកើតហេតុខាងលើក៏រ៉េចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀត ម៉ាកស្កូបពី ពណ៌ ស ពាក់ផ្លាកលេខ ស្វាយរៀង 1Q -7658 បើកបរដោយនារីម្នាក់ឈ្មោះ យិន មីនា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិបាសាក់ ឃុំបាសាក់ ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង ធ្វើដំណើរពីត្បូងទៅជើងបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យអ្នកបើកបរទាំង២រងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចជួយហៅរថយន្តសង្គ្រោះ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។

ចំពោះមធ្យោបាយទាំងង២ សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការក្រុងស្វាយរៀង រងចាំដោះស្រាយគ្នានៅពេលក្រោយ។ មូលហេតុ អ្នកបើកបរម៉ូតូម៉ាកហុងដាសេ ១២៥ មិនប្រកាន់ស្ដាំ ៕

អត្ថបទ ៖ ភក្ដី


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម