Connect with us

ចរាចរណ៍

រថយន្ត​ដឹក​កម្មករ​រោងចក្រ បើកក្រឡាប់ចាក់មនុស្ស ស្លាប់​ម្នាក់ និង​រងរបួស​៥នាក់​

បានផុស

នៅ

​ស្ត្រី​កម្មការិនី​ម្នា​ក់ បាន​ស្លាប់​និង​៥​នាក់​ផ្សេងទៀត​ បាន​រង​របួស​ស្រាល​ដោយសារ​រថយន្ត​ដឹក​កម្មករ​រោងចក្រ​បាន​ក្រឡាប់​ទាំងយប់។ ហេតុការណ៍​ខាងលើនេះ​ បាន​កើត​ឡើង​នៅ​ម៉ោង៨និង៤៥នាទីយប់​កាល​ពី​ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នៅក្នុង​ភូមិ​ត្រដក់​ពង ឃុំ​ខ្នារ​កណ្តាល ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អធិការ​នគរបាល​ស្រុក​សាមគ្គី​មានជ័យ​ លោក​វរសេនីយ៍ទោ សេង​ ចិន្តា បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​២០​មេសា​២០២១​នេះ​ថា រថយន្ត​ខាងលើនេះ​ បាន​ដឹក​កម្មករ​រោងចក្រ​ត្រឡប់​មកពី​ធ្វើការ​ហើយ​ដើរ​ដាក់​តាម​ភូមិ​លុះ​មកដល់​ចំណុច​ភូមិ​ខ្នារ​កណ្ដាល ផ្លូវ​ក្រោះ​ក្រហម​តូច​កោង​រថយន្ត​ក៏​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ក្រឡាប់ បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ ​ឈ្មោះ​ យ៉េត សុ​ខេន ភេទ​ស្រី​ អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​អ៊ុក ឃុំ​អភិវឌ្ឍ ​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង ស្លាប់​នៅ​កន្លែង​កើតហេតុ និង​មនុស្ស​៥​នាក់​ផ្សេងទៀត រងរបួស​ស្រាល​ត្រូវបា​ន​សមត្ថកិច្ច​និង​អ្នកភូមិ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ។ ចំណែក​អ្នកស្លាប់ ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​មក​លំនៅឋាន​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​ក្រោយពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​រោងចក្រ​បាន​រត់គេច​ខ្លួន​បាត់​ទាំង​យប់​ ដោយ​បន្សល់ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ។ ករណីនេះ រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ស្ទូច​នាំ​យក​មក​រក្សាទុក​រង់ចាំ​ដោះស្រាយ​តាម​នីតិ​វិធី។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​គ្រោះថ្នាក់ គឺ​សមត្ថកិច្ច​បាន​ស្គាល់​អត្តសញ្ញាណ​អស់ហើយ​ និង​កំពុង​ស្វែងរក ដើម្បីឲ្យ​មក​ឲ្យ​ទទួលខុសត្រូវ​តាម​ផ្លូវ​ច្បាប់ និង​ចំពោះ​គ្រួសារ​ជនរងគ្រោះ​៕

​អត្ថបទ៖ ឈៀង​ថា​រិ​ទ្ធ

សូមចុចអាន៖ ​អតីត​ព្រះ​ចៅអធិការ​វត្ត​២​អង្គ នៅ​ស្រុក​បសេដ្ឋ ត្រូវ​តុលាការ​កាត់ទោស​ ក្រោយ​ល្មើស​បម្រាប​រដ្ឋបាល​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម