Connect with us

ព័ត៌មានអន្ដរជាតិ

អេស្ប៉ាញនឹងស្វាគមន៍អ្នកទេសចរបរទេសមានលិខិតកូវីដចាប់ពីខែមិថុនា

បានផុស

នៅ

ប្រទេស​អេស្ប៉ាញ​គ្រោង​នឹង​បើក​​ស្វាគមន៍​អ្នក​ទេសចរបរទេស​​ដែល​មាន​លិខិត​បញ្ជាក់​សុខភាពកូវីដ-១៩​​ឌីជីថល​ចាប់​ពី​ខែ​មិថុនា​ទៅ​។

​រដ្ឋ​មន្ត្រី​ក្រសួងទេសចរណ៍​លោក Fernando​ Valdés​ ​បាន​​និយាយ​ក្នុង​កិច្ច​ប្រជុំ​​ក្រុម​ប្រឹក្សា​ទេសចរណ៍​ និង​ការ​ធ្វើ​ដំណើរ​ពិភព​លោក​នៅ​ប្រទេសម៉ិសស៊ិក​ កាល​ពី​ថ្ងៃ​អង្គារ៍​ថា កម្មវិធី​ដែល​​អ្នក​ទេសចរ​អាច​បង្ហាញ​ពី​ការ​ចាក់​វ៉ាក់សាំង ការ​តេស្ត​អវិជ្ជមាន ឬ​​ជា​​សះ​ស្បើយ​ពី​កូវីដ-១៩ អាច​​បង្ហាញ​ពី​មូលដ្ឋាន​គ្រឹះ​ដែល​អាច​ធ្វើ​ដំណើរ​បាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Valdés ​បាន​ប្រាប់​​ថា ​អេស្ប៉ាញ​​នឹង​ចូល​រួម​ក្នុង​កម្មវិធី​វិញ្ញាបនប័ត្រ​ឌីជីថល​សាក​ល្បង​មួយ​​នៅ​ខែ​ឧសភា​ខាង​មុខ​នេះ ហើយ​អាច​នឹង​រួច​រាល់​ដើម្បី​ទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នៅ​ត្រឹម​ខែ​មិថិនា។ កម្មវិធី​ថ្មី​នេះ និង​ផែន​ការ​ចាក់​វ៉ាក់សាំង​របស់​អេស្ប៉ាញ​បាន​បង្ហាញ​ពី​ការ​ប្រៀប​ធៀប​មុន​ និង​ក្រោយ​ស្ថានភាពកាល​ពី​ឆ្នាំ​មុន ប៉ុន្តែ​លោក​សង្កត់​ធ្ងន់​ថា លិខិត​បញ្ជាក់​សុខ​ភាព​មិនមែន​ជា​ដំបង​ទិព្វ​ទេ។

លោក​បាន​បញ្ជាក់​ថា អ្វី​ដែល​កម្មវិធី​បាន​ផ្តល់​​នៅ​ក្នុង​អត្ថាធិប្បាយ​ដែល​ចេញ​ផ្សាយ​ដោយ​ទី​ភ្នាក់​ងារ​សារព័ត៌មាន​អេស្ប៉ាញ Europa Press គឺ​ជា​កម្រិត​នៃ​សុវត្ថិភាព​មួយ ពី​ព្រោះ​​កម្មវិធី​នេះ​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ទេសចរ​​អាច​ធ្វើ​ដំណើរ​បាន ប្រសិន​បើ​ពួក​គេ​បាន​ចាក់​វ៉ាក់សាំង​រួច បាន​ធ្វើ​តេស្ត​អវិជ្ជមាន ឬ​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ-១៩។

ប្រទេស​អេស្ប៉ាញ​ដែល​ពឹង​ផ្អែក​លើ​វិស័យ​ទេសចរណ៍​ប្រមាណ​១២%​នៃ​​​​ផលិត​ផល​ក្នុង​ស្រុក​សរុប ឈរ​លំដាប់​លេខ​៤​នៃ​ប្រទេស​ដែល​ទទួល​រង​ប៉ះ​ពាល់​ដោយ​កូវីដ-១៩​ធ្ងន់​ធ្ងរ​បំផុត​ក្នុង​ពិភព​លោក​។ រហូត​ដល់​ពេល​នេះ ករណី​ឆ្លង​សរុប​មាន​ចំនួន ៣ ៤៩៦ ១៣៤ ​នាក់ ខណៈ​អ្នក​ស្លាប់​មាន​ចំនួន ៧៧ ៨៥៥​ នាក់។

ក្នុង​ចំណោម​ប្រជា​ជន​​​ប្រហែល​៤៧​លាន​នាក់​នៅ​ប្រទេស​អេស្ប៉ាញ មានចំនួន​១៤ ៩៩៤ ៦៦៧ នាក់​​​បាន​ចាក់​វ៉ាក់សាំង​ដូស​ទី​១​រួច​ និង​ចំនួន ៤ ០២០ ៩៤៥ នាក់​បាន​ចាក់​វ៉ាក់សាំង​​ពីរ​ដូស​រួច៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម