Connect with us

ចរាចរណ៍

មនុស្ស​ប្រុស​ស្រី​១៥​នាក់​របួសធ្ងន់​និង​ស្រាល ​ខ​ណៈ​រថយន្ត​ដឹក​ទឹក​ដាច់​កាឡេ​រ៉េ​បុក​រថយន្ត​ដឹក​ស្វាយ​

បានផុស

នៅ

បាត់ដំបង ៖ រថយន្ត​ដឹក​ទឹក​របស់ឪពុកមា បាន​ដាច់​កាឡេ​រ៉េ​ចង្កូត​ទៅ​បុក​រថយន្ត​ដឹក​ស្វាយ​របស់​ក្មួយ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ និង​ស្រាល​១៥​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ស្វាយ សំអាត ​អធិការរង​ផ្នែក​ចរាចរណ៍​ផ្លូវគោក​ស្រុក​កំរៀង​បាន​បញ្ជាក់​ឲ្យ​ដឹងថា ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ច្នៃ​ម៉ាក​កា​ម៉ា​រី​ និង ​រថយន្ត​ម៉ាក​នីសា​ន់​របស់​ឪពុកមា​ និង​ក្មួយ​នេះ ​បានកើត​ឡើង​ដោយ​ចៃដន្យ​នៅ​រសៀល​ថ្ងៃទី​២៧ ​ខែមេសា ​ឆ្នាំ​២០២១ ​ឋិត​នៅ​ត្រង់ចំណុច​ក្រុមទី​១​ក្នុងភូមិ​ស្រឡៅ​ទង​ ឃុំ​កំរៀង ​ស្រុក​កំរៀង ​ខេត្តបាត់ដំបង​។

សាក្សី​បាន​និយាយ​ថា ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​រថយន្ត​ធុន​តូច​ខាងលើ​ធ្វើដំណើរ​បញ្ច្រាស​ទិស​គ្នា​ពី​ត្បូង​ទៅ​ជើង​លុះដល់​ចំណុច​កើតហេតុ​រថយន្ត​ដែល​ដឹក​មនុស្ស​ជាង​១០​នាក់ ​ក្នុង​គោលបំណង​ទៅ​បេះ​ផ្លែស្វាយ​ ក៏បាន​ឈប់​ចត​ដើម្បី​បត់ជើងតូច​ស្រាប់តែ​ភ្លាមៗ​រថយន្ត​១​គ្រឿង​ទៀត​ដែល​ដឹក​ទឹក​សុទ្ធ​លក់​បាន​ដាច់​កាឡេ​រួច​ហើយក៏​រ៉េ​ចង្កូត​ទៅ​បុក​រថយន្ត​ដឹក​មនុស្ស​ច្រើន​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកបើកបរ​និង​អ្នករួមដំណើរ​ទាំងសងខាង​សរុប​ចំនួន​១៥​នាក់​ រង​របួស​ធ្ងន់​និង​ស្រាល​ដោយ​ក្នុង​នោះ​រថយន្ត​ដឹក​មនុស្ស​ទៅ​បេះ​ស្វាយ​មាន​គ្នា​ចំនួន​១៤​នាក់​ ចំណែក​រថយន្ត​ដឹក​ទឹក​លក់​មាន​ម្នាក់​ជា​អ្នកបើកបរ។

ប្រជាពលរដ្ឋ​ជា​សាក្សី​ដដែល​បន្ត​ថា ជនរងគ្រោះ​ម្ចាស់​រថយន្ត​ច្នៃ​ម៉ាក​កា​ម៉ា​រី​ជា​ក្មួយ​មានឈ្មោះ​កុយ សីហា​ ភេទ​ប្រុស ​អាយុ២០​ឆ្នាំ ​រស់នៅក្នុង​ខេត្ត​ប៉ៃលិន​រីឯ​ម្ចាស់​រថយន្ត​ដឹក​ទឹក​សុទ្ធ​ត្រូវជា​ឪ​ពុក​មា​មិន​ស្គាល់ឈ្មោះ​ ខណៈ​កើតហេតុ​ភ្លាមៗ​ត្រូវ​ប្រជាពលរដ្ឋ​ក៏ដូចជា​សមត្ថកិច្ច​មូលដ្ឋាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះបន្ទាន់​៕

ដោយ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម