Connect with us

ចរាចរណ៍

មនុស្ស​៥​នាក់ រងរបួស​ធ្ងន់ស្រាល នៅពេល​រថយន្ត​ចុះ​ចំណោត ហើយ​ដាច់​ហ្វ្រាំង ក្រឡាប់​

បានផុស

នៅ

បាត់ដំបង ៖ យ៉ាងហោចណាស់​ក៏​មាន​មនុស្ស​ចំនួន ៣ នាក់​ដែរ ដែល​បាន​រងរបួស​យ៉ាងធ្ងន់ធ្ង នៅក្នុង​ចំណោម​មនុស្ស​ទាំង ៥ នាក់ ខណៈ​ដែល​ពួកគេ​ទាំងអស់​កំពុង​ស្ថិតនៅលើ​រថយន្ត​ដឹក​ឥដ្ឋ ១ គ្រឿង ហើយ​កំពុង​ធ្វើដំណើរ​ចុះ​ចំណោតភ្នំ និង​ស្ថិត​នៅ​លើ​កំណាត់​ផ្លូវ​កោង​ទៀត ស្រាប់តែ​ហ្វ្រាំង​របស់​រថយន្ត​លែង​ស្តាប់​បញ្ជា ធ្វើអោយ​តួ​រថយន្ត​ក្រឡាប់​តែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើត​ឡើង កាលពី​វេលា​ម៉ោង​១១​និង​១៥នាទី ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ លើ​កំណាត់​ផ្លូវជាតិ​លេខ ៥៩ ក្នុងភូមិ​ថ្នល់​បត់ ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ដែល​រថយន្ត​បង្កហេតុ​ដោយ​ខ្លួនឯង​នេះ​ម៉ាក ហ៊ី​យ៉ាន់​ដាយ ពាក់​ស្លាក​លេខ ញ ០៤៧៤ ភព​៣ បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ដោយ​អ្នកបើកបរ​មានឈ្មោះ សួរ ម៉ៃ ភេទ​ប្រុស អាយុ ២៨ ឆ្នាំ រស់នៅ​ភូមិ​កោ ឃុំ​ត្រ​បាត ស្រុក​ក្រឡាញ់​ ខេត្តសៀមរាប។

​សាក្សី​នៅ​ក្បែរ​ទីតាំង​កើតហេតុ​បាន​និយាយ​ថា រថយន្ត​នេះ​បាន​បើកបរ​ចុះ​ចំណោតភ្នំ ហើយ​ពេល​មក​ដល់​ផ្លូវ​កោង ហ្វ្រាំង​ក៏​លែង​ស៊ី ធ្វើ​ឲ្យ​រថយន្ត​នេះ​ក្រឡាប់​ទៅ​ម្ខាង​ផ្លូវ​សង្កត់​មនុស្ស​ដែល​ជា​អ្នក​រួម​ដំណើរ​ចំនួន ៤ នាក់ បង្ក​អោយ​រងរបួស​ធ្ងន់ ស្រាល​ពេញ​ផ្លូវ ។ ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​បញ្ជូន​ជនរងគ្រោះ​ទាំងអស់​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ៕

ដោយ ៖ សោ និយម​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៨ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម