រថយន្ត​ដឹក​ថ្ម​គ្រួស​បុក​ម៉ូតូ​ពីក្រោយ​ រួច​កិន​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ
Connect with us
Helistar Cambodia - Helicopter Charter Services

ចរាចរណ៍

រថយន្ត​ដឹក​ថ្ម​គ្រួស​បុក​ម៉ូតូ​ពីក្រោយ​ រួច​កិន​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ

បានផុស

នៅ

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ខ​ណៈ​កំពុង​ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​បុក​ពីក្រោយ​រួច​កិន កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់ ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​ស្តុ​ប​ទំនប់​កប់​ស្រូវ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះ​ឈ្មោះ​គឹម សែ ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ មុខរបរ​អ្នករាំ ស្នាក់នៅ​ខណ្ឌ​កំបូល។ មានស្រុក​កំ​ណើត​នៅ ភូមិ​១៤ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើ​ត​ហេតុ​គេ​បាន​ឃើ​ញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ម៉ាក​Zoomerx ពណ៌​ខ្មៅ​លាយ​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​GS 7122 ធ្វើ​ដំណើ​រ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ខ​ណៈ​មកដល់​ចំណុច​កើ​ត​ហេតុ​ ស្រាប់​តែ​មាន​រថយន្ត​ធុន​ធំ​ដឹក​ថ្ម​គ្រួស ម៉ាក​ហ៊ីយ៉ាន់ដាយ ក្បាល​ពណ៌​ស ពាក់​ស្លាក​លេខ​កណ្តាល​3A-2932 មកពី​ក្រោយ​បណ្តាល​ឲ្យ​ជនរងគ្រោះ​ដួល​ធ្លាក់​ពី​លើ​ម៉ូតូ​ចូល​ក្រោម​កង់​រថយន្ត​កិន​ដាច់​ត្រឹម​ចង្កេះ​មកក្រោម​រងរបួស​ធ្ងន់​ធ្ង​រ​។

ប្រភព​ដដែល​បាន​បន្តថា បន្ទាប់មក​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​មក​ទទួល​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​តែ​ដោយ​អកុសល​ក៏បាន​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​។

​ក្រោយ​កើ​ត​ហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​ចំណុច​កើត​ហេតុ​និង​ធ្វើ​ការវាស់វែង​យក​ម៉ូតូ​និង​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាមច្បាប់​ចំណែក​សព​ជនរងគ្រោះ​ត្រូវ​បាន​ទាក់ទង​ទៅ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

ដោយ​ ៖​ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​២ ច្រានចោល​ការផ្សាយ​រប​ស់​សារព័ត៌មាន Asia Times

ព័ត៌មានខ្លីៗ៥ ម៉ោង មុន

អភិបាលខេត្តកំពង់ធំ បង្ហាញចំនួនអ្នកឆ្លងកូវីដថ្មី និងអ្នកស្លាប់ទាំងយប់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការពារជាតិ​ថា ស្ថានទូត​សហរដ្ឋ អាមេរិក កំពុង​ព្យាយាម​បង្កើត​បញ្ហា​ថ្មី​បំភ្លៃ​ការពិត នាំ​ឲ្យ​ល្អក់កករ​ដល់​ទំនាក់ទំនង​យោធា​រវាង​ប្រទេស​ទាំង​២

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ដ្រី​ម្នាក់​មកពី​ខេត្ត​ព្រះសីហនុ មកលេង​ផ្ទះ​នៅ​ស្រុក​អន្លង់វែង​ខេត្តឧត្ដរមានជ័យ ផ្ទុកមេរោគ​កូ​វីដ​១៩

ព័ត៌មានជាតិ៧ ម៉ោង មុន

សាលាខណ្ឌ​ច្បារអំពៅ​បម្រើការងា​រដ្ឋបាល​ដូច​ធម្មតា​មិន​មាន​ការ​ផ្អាក​ឡើយ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services