រថយន្ដបុកម៉ូតូរុញចូលផ្ទះពលរដ្ឋស្លាប់២នាក់ របួស២នាក់​
Connect with us
Helistar Cambodia - Helicopter Charter Services

ចរាចរណ៍

រថយន្ដបុកម៉ូតូរុញចូលផ្ទះពលរដ្ឋស្លាប់២នាក់ របួស២នាក់​

បានផុស

នៅ

​កាលពី​រសៀល​ថ្ងៃអាទិត្យ​ ១៣​រោច ខែ​ពិសាខ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​២៥៦៥​ ត្រូវ​នឹង​ថ្ងៃទី៩ ខែឧសភា ឆ្នាំ​២០២០១ នៅ​ចំណុច​ផ្លូវជាតិ​លេខ​២១ ស្ថិតក្នុង​ភូមិ​ស្វាយ​ជួរ ឃុំ​កោះ​ខែល ស្រុក​ស្អាង​ ខេត្ត​កណ្តាល មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ដ​និង​ម៉ូតូ បណ្តាល​ឲ្យ​មនុស្ស​២​នាក់ស្លាប់ ស្រី​ម្នាក់​ប្រុស​ម្នាក់ និង​របួសធ្ងន់​២​នាក់​ប្រុស និងបណ្តាល​ឲ្យ​ខូចខាត​ម៉ូតូ​១​គ្រឿង រថយន្ត​១​គ្រឿង និង​របង​ផ្ទះ​មួយចំនួន ចំណែក​អ្នកបើកបរ​រថយន្តរ​ត់​គេចខ្លួន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​របាយការណ៍​បឋម​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មាន​រថយន្ត​មួយគ្រឿង​ម៉ាក​អ៊ី​ស្តា​នា​(ISTANA) ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​2AW-1884 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ(រត់គេចខ្លួន) បាន​បើកបរ​ក្នុងទិសដៅ ពី​ជើង​ទៅ​ត្បូង (​តាខ្មៅ​​-​ជ្រៃ​ធំ​)​លុះ​បើក​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏ មាន​អ្នកបើកបរ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ស៊េរី​ឆ្នាំ2019​ពាក់​ស្លាក​លេខ​កណ្តាល​1AG-8092 បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ អ្នកបើកបរ​ម៉ូតូ​ឈ្មោះ គីម​សុង អ៊ី​ហុង ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ មាន​ទីលំ​នៅ​ភូមិ​ក្បាល​កោះទៀវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល (​រងរបួស​ធ្ងន់​)​។ រួម​ដំណើរ​ដោយ​ឈ្មោះ វឿន ជី​វ័​ន្ត ភេទ​ប្រុស​អាយុ​៣​ឆ្នាំ​(​ស្លាប់​) មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា​។ ពេលនោះ​អ្នកបើក​ម៉ូតូ​បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង (​ជ្រែ​ធំ​-​តាខ្មៅ​) បាន​បើក​រេ​ចង្កូត​មក​បុក​ជាមួយនឹង​រថយន្ត​ពេញ​មួយ​ទំហឹង​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ប្រុស និង​រងរបួស​មនុស្ស​ម្នាក់​ធ្ងន់​ប្រុស​ហើយ​រថយន្ត​បាន​រុញ​ម៉ូតូ​ខ្ទាតថយក្រោយ​ហើយ​ជ្រុល​ចង្កូត​ទៅបុក​ម្ចាស់ផ្ទះ​ចំនួន​២​នាក់​ប្តី​ប្រពន្ធ​ដែល​កំពុង​អង្គុយ​ក្នុង​ផ្ទះ​បណ្ដាល​ឲ្យ​ប្រពន្ធ​ឈ្មោះ ហោ សែ ភេទ​ស្រី​អាយុ​៦១​ឆ្នាំ​(​ស្លាប់​)​និង​ប្តី​ឈ្មោះ ជីវ ឡេង ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ (​រងរបួស​ធ្ងន់​) អ្នក​ទាំងពីរ​មាន​ទីលំនៅ​ភូមិ​ស្វាយ​ជួរ ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្ត​កណ្តាល​។

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​ពិនិត្យ និង​វាស់វែង​កន្លែង​នៅ​កើតហេតុ និង​យក​វត្ថុតាង​ទាំងពីរ​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​ស្អាង ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​នៃ​ច្បាប់​។ ចំណែក​អ្នករងរបួស​ត្រូវបាន​សាច់ញាតិ​បញ្ជូនទៅ​មន្ទីរពេទ្យ​រៀងៗ​ខ្លួន ។​

តាម​ការសន្និដ្ឋាន​​របស់​សមត្ថកិច្ច ករណីនេះ​បណ្ដាលមកពី​អ្នក​បើ​របរ​ម៉ូតូខ្វះការប្រុងប្រយ័ត្ន មិន​ប្រ​កាន់​ស្តាំ ទើប​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដោយសារ​រថយន្ត​បើកបរ​ក្នុង​ល្បើ​ន​លឿន ៕

អត្ថបទ ៖ មករា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services