ម៉ូតូ​២​គ្រឿង ​បុក​គ្នា​លាន់​ដូច​រន្ទះ​ ស្ត្រី​ម្នាក់​របួសធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិន​ដឹង​ថា ​ស្លាប់​ ឬ រស់
Connect with us
Helistar Cambodia - Helicopter Charter Services

ចរាចរណ៍

ម៉ូតូ​២​គ្រឿង ​បុក​គ្នា​លាន់​ដូច​រន្ទះ​ ស្ត្រី​ម្នាក់​របួសធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិន​ដឹង​ថា ​ស្លាប់​ ឬ រស់

បានផុស

នៅ

បន្ទាយមានជ័យ ៖ ម៉ូតូ​២​គ្រឿង​បុក​គ្នា​លាន់​ដូច​រន្ទះ​ បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​របួសធ្ងន់​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិន​ដឹង​ថា ​ស្លាប់​ ឬ រស់​ កាល​ពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​៩​ខែឧសភា ឆ្នាំ​២០២១ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦A ខាងត្បូង​ក្លោងទ្វារវត្ត​ថ្មពួក​ចម្ងាយ​៧០០​ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​គំរូ ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នគរបាល​ស្រុក​ថ្មពួក បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា ​ជនរងគ្រោះ​មានឈ្មោះ​ធី ស្រី​ណែ​ត ភេទ​ស្រី អាយុ​២៩ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ថ្មី ​ឃុំ​គំរូ​ ស្រុក​ថ្មពួក ​ខេត្តបន្ទាយមានជ័យ។ ​នគរបាល​ស្រុក​ថ្មពួក​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ​មុន​ពេល​កើតហេតុ​នោះ​ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ប​.​មានជ័យ 1J-2582។

ចំណែក​ម៉ូតូ​ម្ខាង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង​1N-6724 អ្នក​បើក​មានឈ្មោះ​ហេង លី​ហុង​ ភេទ​ប្រុស ​អាយុ១៧​ឆ្នាំ​ រស់នៅ​ភូមិ​គំរូ ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ​ពី​ត្បូង​ទៅ​ជើង ពេល​បើក​មក​ដល់​ចំណុច​កើត​ហេតុ​បាន​ប្តូរ​គន្លង​ផ្លូវបត់​ឆ្វេង​មិនបាន​ប្រយ័ត្ន​ស្រប​ពេល​នោះ​ក៏​ត្រូវ​ម៉ូតូ​ស្ត្រី​រងគ្រោះ​មកពី​ក្រោយ​ក្នុង​ល្បឿន​លឿន​ចាប់​ហ្វ្រាំង​មិនទាន់​ក៏​បុក​ចំ​គូទ​ម៉ូតូ​បណ្តាល​ឲ្យ​ម៉ូតូ​ដួល​ស្ត្រី​របួសធ្ងន់​ក្រោយពី​កើ​ត​ហេតុ​ហើយ​ត្រូវ​បាន​នគរបាល​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថ្មពួក តែ​ដោយ​អាការៈ​របួស​ធ្ងន់ធ្ងរ​ពេក ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន នៅ​ស្រុក​មង្គល​បូរី​។ វត្ថុ​តាង​ម៉ូតូ​ទាំង​២​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​យក មក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ៕

ដោយ ៖ ​វ៉ាន់​ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services