យានយន្ត​សរុប​ចំនួន​៤៧៩ គ្រឿង ត្រូវ​បាន​ត្រួតពិនិត្យ និង​ផាកពិន័យ​យានយន្ត​នៅថ្ងៃនេះ​
Connect with us
Helistar Cambodia - Helicopter Charter Services

ចរាចរណ៍

យានយន្ត​សរុប​ចំនួន​៤៧៩ គ្រឿង ត្រូវ​បាន​ត្រួតពិនិត្យ និង​ផាកពិន័យ​យានយន្ត​នៅថ្ងៃនេះ​

បានផុស

នៅ

តាម​របាយការណ៍​រប​ស់អគ្គ​ស្នងការ​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១​នេះ នគរបាល​ចរាចរ​ណ៏​ទូទាំងប្រទេស បាន​ត្រួតពិនិត្យ និង​ផាកពិន័យ​យានយន្ត​សរុប​ចំនួន​៤៧៩ គ្រឿង ដែល​ក្នុងនោះ មាន​ម៉ូតូ​ចំនួន​២៨១ គ្រឿង និង​រថយន្ត​គ្រប់​ប្រភេទ​ចំនួន​១៩៨ គ្រឿង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​របាយការណ៍​ដដែល​បញ្ជាក់ថា ក្នុងចំណោម​ម៉ូតូ​ល្មើស​ទាំង​២៨១​គ្រឿង​នោះ បើកបរ​ដោយ​អត់​មួក​សុវត្ថិភាព​ចំនួន​២៦៥ នាក់​, បើកបរ​ល្មើស​សញ្ញា​ចំនួន​០៣ គ្រឿង​,​បើកបរ​ដោយ​អត់​ស្លាក​លេខ​ចំនួន​១០ គ្រឿង និង​បើកបរ​ប្រើ​ទូរស័ព្ទ​ចំនួន​០៣ នាក់​។ ចំណែក​រថយន្ត​ទាំង​១៩៨ គ្រឿង​នោះ មាន​រថយន្ត​តូច​ចំនួន​១៣១ គ្រឿង និង​រថយន្ត​ធំ​ចំនួន​៦៧ គ្រឿង ហើយ​ក្នុងចំណោម​យានយន្ត​ទាំងនោះ មាន​ល្មើស​ល្បឿន​ចំនួន​១៣ គ្រឿង​, អត់​មាន​ប័ណ្ណបើកបរ​ចំនួន​០៨ នាក់​, ល្មើស​សញ្ញា​០១​គ្រឿង​, អត់​ខ្សែក្រវាត់​ចំនួន​១៣៤​នាក់​, លើស​ចំណុះ​ចំនួន​១០ គ្រឿង​, ស្រវឹង​០២​នាក់​, អត់​ស្លាក​លេខ​ចំនួន​១៤ គ្រឿង​, បើកបរ​ប្រើ​ទូរ​សព្ទ​ចំនួន​១១ នាក់​, អត់​ឆៀក​០២ នាក់ និង​អាជីវកម្ម​ចំនួន​០៣ គ្រឿង​។

ដោយឡែក​រយៈពេល​១៣១ ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃទី​០១ ខែមករា ដល់​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១​នេះ មាន​យានយន្ត​ល្មើស​ចំនួន​៧៨៤២៦ គ្រឿង ត្រូវ​បាន​ពិនិត្យ និង​ពិន័យ​។ ក្នុង​នោះ ម៉ូតូ​ចំនួន​៥៧៣៥០ គ្រឿង និង​រថយន្ត​គ្រប់​ប្រភេទ​ចំនួន​២១០៧៦ គ្រឿង ក្នុងនោះ​រថយន្ត​តូច​ចំនួន​១៦៣៥៤ គ្រឿង និង​រថយន្ត​ធំ​ចំនួន​៤៧២២ គ្រឿង​។

​ទាក់ទង​ករណីនេះ លោក​ឧ​ត្ត​ម​សេនី​យ៍​ឯក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ដែរ​ថា សម្រាប់​ថ្ងៃ​អង្គារ ទី​១១ ខែឧសភា នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​០៧​លើក ក្នុងនោះ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​០៤ នាក់ របួស​ចំនួន​១១ នាក់ ក្នុងនោះ​របួសធ្ងន់​ចំនួន​០៧​នាក់ ហើយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅតាម​រាជធានី ខេត្ត ចំនួន​០៥​។

ចំណែក​រយៈពេល​១៣១ ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃទី​០១ ខែមករា ដល់​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​សរុប​ចំនួន​៩៦៥ លើក ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៥៥៣ នាក់ របួស​ចំនួន​១៣៤៨ នាក់ របួសធ្ងន់​ចំនួន​៧៩៤​នាក់​៕

ដោយ ​៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services