Connect with us

ចរាចរណ៍

រថយន្ត​ដឹក​កម្មករ​មួយ​គ្រឿង​បើក​រអិល​ធ្លាក់​ផ្លូវ ​នៅ​ស្រុក​សាមគ្គី​មានជ័យ របួស​កម្មករ ៤៦​នាក់

បានផុស

នៅ

រថយន្ត​ដឹក​កម្មករ​មួយ​គ្រឿង ដោយសារតែ​អ្នកបើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន បាន​រអិល​ធ្លាក់​ផ្លូវ រង​របួស​កម្ម​ការ​នី​ចំនួន​៤៦​នាក់ ក្នុង​នោះ​ម្នាក់​រងរបួស​ធ្ងន់។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើត ឡើង​នៅ​ប្រមាណ​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២១ លើ​ផ្លូវ​ក្រាល​កៅស៊ូ​លេខ​១៣៧ ស្ថិតក្នុង​ភូមិ​ក្រសាំង​ពុល ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សមត្ថកិច្ច​បាន​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ម៉ាក HYU NDAI ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3D-5860 អ្នកបើកបរ​ឈ្មោះ ឈឿន ឆុន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ក្ងោកពង់ ឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង ( រត់​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ​) ដោយ​បាន​បើក បរ​ក្នុង​ទិសដៅ​ពី​លិច ទៅ​កើត​លុះ​មកដល់​ចំណុច​ខាងលើ បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ទៅ​ខាង​ឆ្វេង បណ្តាល​ឲ្យ​កម្ម​ការ​នី​រោងចក្រ​រង​របួស​ចំនួន​៤៦​នាក់ ​ក្នុង​នោះ​១​នាក់​របួសធ្ងន់​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ​មធ្យោបាយ​បង្ក​ត្រូវ​បាន​យក​មក​រក្សា​ទុក្ខ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្វាយ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​នីតិវិធី។ ចំណែក​កម្មការិនី​ម្នាក់​ ដែល​រង​របួស​ធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មណ្ឌល​សុខភាព​ដើម្បី​សង្គ្រោះ​បន្ទាន់៕

​អត្ថបទ៖ ឈៀង​ថា​រិ​ទ្ធ

សូមចុចអាន៖ ​មួយសប្តាហ៍ ពលរដ្ឋ៨២៧​នាក់ ល្មើសបម្រាមគោចរម៉ោង​៨យប់ដល់ម៉ោង៣ទៀបភ្លឺ

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទី មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី បញ្ជាឱ្យបង្កើតទំព័រហ្វេសប៊ុកប្រតិកម្មរហ័ស ដើម្បីទទួលដោះស្រាយបញ្ហាជូនពលរដ្ឋ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម