Connect with us

ចរាចរណ៍

រថយន្ត​សណ្តោង​ទូ​កុងតឺន័រ​ បើក​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ៤​កង់ រង​ការខូចខាត​

បានផុស

នៅ

​រថយន្ត​សណ្តោង​ទូកុងតឺន័រ របស់​ក្រុមហ៊ុន ផែ​ស្ងួត​តេង​ឡាយ​មួយគ្រឿង បើក​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ ពេញទំហឹង​បណ្ដាល​ឲ្យ​បាក់​អស់​ចំនួន ៤ កង់ រង​ការខូចខាត​ចំណែក​រថយន្ត​ខូចខាត​ផ្នែក​ខាងមុខ​ស្ទើរ​ទាំងស្រុង​ សំណាង​មិន​មាន​មនុស្ស​រងរបួស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ម៉ោង៤ និង៤០នាទី​ទៀបភ្លឺ ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២១ ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ស្វាយប៉ាក់ សង្កាត់​ស្វាយប៉ាក​ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត សណ្តោង​ទូកុងតឺន័រ​មួយគ្រឿង ម៉ាក​FUSO ពាក់​ស្លាក​លេខ​ភ្នំពេញ​3C-0635 ជា​រថយន្ត​របស់​ក្រុមហ៊ុន ផែស្ងួត​តេង​ឡាយ បានធ្វើ​ដំណើរ​តាមផ្លូវ​ជាតិ​លេខ​៥ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ខណៈពេល​មកដល់​ចំណុចកើតហេតុ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ ពេញទំហឹង​បណ្ដាល​ឲ្យ​បែក​ខ្ទាត​ចេញពី​កន្លង​ជួរ ចំនួន​៤​កង់ ចំណែក​រថយន្ត​រង​ការខូចខាត​ដាច់​កង់​មុខ​ទាំងពីរ រួមទាំង​ផ្នែក​ខាងមុខ​ទៀត​ស្ទើរ​តែ​ទាំងស្រុង តែ​មិន​បណ្តាល​ឲ្យ​នរណា​ម្នាក់​រង​របួស​នោះ​ទេ បន្ទាប់ មក តៃកុង​រថយន្ត​បាន​ចុះ​ពីលើ​រថយន្ត ហើយ​រត់​គេចខ្លួន​បាត់​ស្រមោល​ពី​កន្លែងកើតហេតុ​។​

​ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន រួម​កម្លាំង​សមត្ថកិច្ច​ជំនាញ ចុះ​មកដល់​ចំណុចកើតហេតុ រួច​ធ្វើការ​វាស់វែង យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដោះស្រាយ​សង​ការខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ​៕

អត្ថបទ៖ ​សុខា​

សូមចុចអាន៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម