Connect with us

ចរាចរណ៍

បើក​រថយន្ត​ងោក​មួយ​ផាំង ​បុក​រះ​រ៉ឺម៉ក​ និង សំយាប​ផ្ទះ​ពលរដ្ឋ រង​ការខូចខាត

បានផុស

នៅ

បុរសម្នាក់បើករថយន្តកូរ៉េដឹកទឹកកក រេចង្កូតជ្រុលទៅបុករ៉ឺម៉កដែល​គេ​ចតចោលនៅ​អែប​ចិញ្ចើមផ្លូវ និងជ្រុលទៅ​បុករះ​សំយាបផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាត តែ​សំណាងល្អ​មិនមានគ្រោះ​ថ្នាក់ដល់មនុស្ស។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍នេះ​ បានកើតឡើងនៅវេលា​ម៉ោង១​និង២០នាទី រំលងអធ្រាត្រ ឈាន​ចូលថ្ងៃទី១៧ ខែ​ឧសភា ឆ្នាំ២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​៣៦៩ ក្នុងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារ​អំពៅ រាជធានីភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពព័ត៌មាន​ពី​អ្នកបើករថយន្តបង្កហេតុ​បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនបានចេញពីផ្ទះ ដើម្បីបើករថយន្ត​ដឹក​ទឹកកក យកទៅដាក់ឲ្យម៉ូយ ខណៈ​ខ្លួនកំពុងតែបើក​មកដល់ចំណុចកើតហេតុ ក៏ងោកមួយភាំង ទើប​ធ្វើឱ្យ​រេចង្កូតទប់អត់ជាប់​ជ្រុលទៅបុករ៉ឺម៉កចតចោលនៅអែប​ចិញ្ចើមផ្លូវ រួចបន្ត បុករះសំយាបផ្ទះប្រជាពលរដ្ឋរងការខូចខាត ចំណែកឯរថយន្ត​រងការខូចខាតផ្នែកខាងមុខស្ទើរ​តែ​ទាំងស្រុង។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ ​ចុះដល់កន្លែងកើតហេតុ និងបានឲ្យភាគីទាំងពីរចរចាគ្នា ដោយភាគីម្ចាស់រថយន្តបង្កព្រមសងជា សំណងក្នុងការជួសជុលទៅលើ​រ៉ឺម៉ក និងសំយាបផ្ទះបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង​៕

អត្ថបទ ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១០ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម