Connect with us

ចរាចរណ៍

ជនជាតិចិនបើករថយន្ដបុក​រះ​ម៉ូតូ​៣​គ្រឿង​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ និងរងរបួស៣នាក់​

បានផុស

នៅ

យ៉ាងហោចណាស់​ក៏មាន​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើ​ត​ហេតុ​ និង​មនុស្ស​ប្រុស​ស្រី​ចំនួន​៣​នាក់​ទៀត​បាន​រងរបួស​ធ្ងន់​ស្រា​ល ខណៈ​កំពុង​ជិះ​ម៉ូតូ​លើដងផ្លូវ​ត្រូវ​រថយន្ត​ម៉ាកSIENNA មួយ​គ្រឿង​បើ​កបរ​ដោយ​ជនជាតិ​ចិន ក្នុង​ល្បឿន​យ៉ាង​លឿន ហើ​យ​បុក​រះ​ម៉ូតូ​ចំនួន​៣​គ្រឿង​បង្ក​ការភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ក្នុង​សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើត​ហេតុ​គេ​ឃើញ​បុរស​ជនជាតិ​​ចិន​​ម្នាក់រួមដំណើរ​ដោយ​ជនជាតិ​២​នាក់​ទៀត​ បាន​បើករថយន្ដ​មួយគ្រឿង​ម៉ាកSIENNA ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2BI-5708 ដោយ​បើកបរ​ក្នុង​ល្បឿន​លឿន ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​ចំណុ​ច​កើតហេតុ​ ក៏បត់​បញ្ច្រាស​ផ្លូវទៅបុក​រះ​ម៉ូតូ​ចំនួន​៣​គ្រឿង​ដែល​កំពុងតែ​ជិះ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ បណ្ដាលឱ្យ​បុរស​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​ និង​មនុស្ស​ប្រុស​ស្រី​៣​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល ចំណែក​កៃ​កុង និង​អ្នក​រួម​ដំណើ​រ​ក្នុង​រថយន្ដ​បង្កហេតុ​ ត្រូវបាន​សមត្ថ​កិច្ច​ឃាត់ខ្លួន​បាន​ទាំង​៣​នាក់​។​

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​​និង​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​មក​ធ្វើការ​វាស់វែង​យក​រថយន្ដ​បង្ក​ និង​ម៉ូតូ​ជនរងគ្រោះ​ទាំង​៣​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ​រងចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ។ រីឯ​សព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

អត្ថបទ ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម