Connect with us

ចរាចរណ៍

រថយន្ដមួយគ្រឿងបុក​រះ​ម៉ូតូ​និង​រថយន្ត បណ្ដាលឲ្យស្លាប់៣នាក់

បានផុស

នៅ

​មនុស្ស៣នាក់​​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែងកើតហេតុបន្ទាប់ពី​មានរថយន្ត​​មួយគ្រឿងបាន​បោះពួយ​យ៉ាង​លឿនបុក​រះ​​ម៉ូតូមួយគ្រឿង រួច​ជ្រុល​ទៅបុក​នឹង​រថយន្តមួយគ្រឿង​ទៀត ដោយ​អ្នកបើកបរ​គេច​ខ្លួន​បាត់ស្រមោល ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក សុខ សារិន អធិការនគរបាល​ស្រុក​បវេលបាន​បញ្ជាក់ថា ហេតុការណ៍​ដ៏​រន្ធត់​នេះ បានកើត​ឡើងកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ​២០២១​វេលាម៉ោង៥និង៤០​នាទីល្ងាច លើ​កំណាត់ ផ្លូវ​៥៧B ក្នុង​ក្រុមទី​៦ ​ភូមិ​ស្វាយជ្រុំ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ដែល​បង្កឡើង​ដោយ រថយន្ត​ម៉ាក លុច​ស៊ីស​LS៤០០ ពណ៌​ខ្មៅ ពាក់​ស្លាកលេខ ភ្នំពេញ​២AX៩៣៩៦​​(​អ្នកបើកបរ រត់​បាត់​)​បុក​ម៉ូតូ​ម៉ាក​ហុងដា​C125​ពណ៌​ខ្មៅ​ផ្លាកលេខ​១P៤៦២៦​បប ចំ​ពីក្រោយ បើកបរដោយ​ឈ្មោះ រ៉ា​ន សាន់ ភេទ​ស្រី​អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ដូន​អាវ ឃុំ​ប​វេ​ល (​ស្លាប់​នៅ​កន្លែងកើតហេតុ​)​ និង​អ្នករួមដំណើរ​ឈ្មោះ​ អ៊ុ​ល សេង ភេទ​ស្រី​អាយុ​១៦​ឆ្នាំ​នៅ​ភូមិ​ដូន​អាវ ឃុំ​ប​វេ​ល (​ស្លាប់​នៅ​ក​ន្លៃ​ង​កើតហេតុ​)​។​

លោក​អធិការ​បាន​បន្តថា ភ្លាមៗ​នោះ​រថយន្ត​បង្ក បាន​ជ្រុល​ទៅបុក​នឹង​រថយន្ត​ម៉ាក នីសា​ន់​ពណ៌​ក្រហម ពាក់​ស្លាក​លេខ ប៉ៃលិន​២A០៨៧៧​ បើកបរ​ដោយ​ឈ្មោះ កឹម គឹម​និ​ត ភេទ​ប្រុស អាយុ​៥៥​នៅ​ភូមិ​ទំនប់​ទឹក ឃុំ​ប​វេ​ល រងរបួស​ធ្ងន់ នឹង​អ្នករួមដំណើរ ឈ្មោះ​កុយ អេង ស្រី​អាយុ​៥២​ឆ្នាំ​នៅ​ភូមិប​វេ​ល​១ ឃុំ​ប​វេ​ល (​ស្លាប់​នៅ​កន្លែងកើតហេតុ​។​

បច្ចុប្បន្ន សព​បានប្រគល់​ឲ្យសាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ដោយឡែក​មធ្យោបាយ​ទាំង​៣គ្រឿង​ក៏បាន​យកទៅ​រក្សាទុក​អធិការដ្ឋាន​នគរបាល​ស្រុក​ជា​បណ្តោះអាសន្ន រង់ចាំ​ស្រាវជ្រាវ​រក​អ្នកបើកបរ​ដែល​បង្កហេតុ ឲ្យចូល​ខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់៕

អត្ថបទ ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា២ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

Sokha Hotels

ព័ត៌មានពេញនិយម