រថយន្តកាមរីបើកឆ្លងផ្លូវដែកត្រូវរថភ្លើងបុករងការខូច​ខាតតែមិនមានរបួសដល់មនុស្ស
Connect with us
Helistar Cambodia - Helicopter Charter Services

ចរាចរណ៍

រថយន្តកាមរីបើកឆ្លងផ្លូវដែកត្រូវរថភ្លើងបុករងការខូច​ខាតតែមិនមានរបួសដល់មនុស្ស

បានផុស

នៅ

រថយន្តកាមរីគូទស្វិតមួយគ្រឿងបើកឆ្លងកាត់ផ្លូវដែកខណៈកំពុងស្ទះទៅមុខលែងរួចត្រូវរថភ្លើងបុកបណ្តាលឱ្យរងការ​ខូច​ខាតយ៉ាងដំណំតែមិនរងរបួសដល់មនុស្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣៥នាទីរសៀល ថ្ងៃទី២៨ ខែ​ឧសភា ឆ្នាំ​២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិសាមគ្គី ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍​សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តកាមរីគូទស្វិត ពណ៌ស បាន​បើក​មកដល់​ចំណុច​កើត​ហេតុក៏បានឆ្លង​កាត់ផ្លូវដែក​ស្របពេលចរាចរណ៍​កំពុងកក​ស្ទះ​ស្រាប់តែរថភ្លើង បើកមកដល់ ក៏ជ្រុលបុកពេញទំហឹងតែម្តងបណ្តាលឱ្យរងការខូចខាតផ្នែកខាងក្រោយប៉ុន្តែមិនមានមនុស្សរងរបួស។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើត ដោយភាគីទាំងសងខាងមិនចង់វែងឆ្ងាយទើបសម្រេចបញ្ចប់រឿងនៅកន្លែងកើតហេតុដោយគ្មានសំណង និងជួសជុលរៀងៗខ្លួន៕

ដោយ៖សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៥ នាទី មុន

លោក កឹម សុខា​ ៖ ក្នុង​រដូវ​កាន់បិណ្ឌ​ឆ្នាំនេះ ជំងឺ​កូ​វីដ​-១៩​នៅតែ​រីក​រាលដាល​គួរ​ឲ្យ​ព្រួយបារម្ភ​

ព័ត៌មានជាតិ១២ នាទី មុន

រដ្ឋបាល​ក្រុង ចុះ​យក​សំណាក​ព្រះសង្ឃ ១២ វត្ត ក្នុងចំណោម ៣៣ វត្ត នៃ​ក្រុង​បាត់ដំបង មាន​វិជ្ជមាន ៦ អង្គ​នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្សារ​ចិន​ខ្មៅ​អា​ជីក​រដឹក​មកពី​បណ្តា​ខេត្ត​ដាក់​លក់​នៅពេល​យប់​នៅសល់​ស្អុយរលួយ​យក​មក​លក់​នៅ​ផ្សារ​ហ៊ុយ​ឡេង​ម្ចាស់​ផ្សារ​មិន​ឲ្យ​លក់​ផ្ទុះ​ការតវ៉ា

កីឡា៣ ម៉ោង មុន

មិន​ស្មាន​ដល់ អ្នក​ពូកែ​កណ្តាប់ដៃ Martin Nguyen សន្លប់​ធំ​ក្រោម​កណ្តាប់ដៃ Jae Woong

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ទិ​ត សុធា ត្រូវបាន​ជនខិលខូច​យកឈ្មោះ​បង្កើត​គណនី Telegram បង្ហោះ​ផ្សព្វផ្សាយ​នាំ​ឲ្យ​មានការ​យល់ច្រឡំ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services