Connect with us

ចរាចរណ៍

​បើករថយន្ត​ស៊េរី​ទំនើបគេច​ពី​ម៉ូតូនៅខាងមុខ​ជ្រុលបុក​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​​

បានផុស

នៅ

យុវជន​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក BMW​ក្នុង​ល្បឿន​លឿន​ គេច​ពីអ្នកបើកបរ​ម៉ូតូ​នៅខាងមុខជ្រុល​ចង្កូត​ទៅបុក​នឹង​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ បណ្តាល​ឲ្យ​រថយន្ត​រង​ការខូចខាត​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១និង​៣០​នាទី ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២១ តាម​បណ្តោយ​ផ្លូវហាណូយ ​ស្ថិតក្នុងសង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភព​ព័ត៌​មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ មុនពេល​កើតហេតុ​គេ​ឃើញ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្កុប​ពី ​ពណ៌ ​ស ពាក់​ស្លាក​លេខ កំពត​1O -5278​ បើកបរ​ដោយ​បុរស​ម្នាក់ ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​ចំនុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​សេរី​ទំនើប​មួយគ្រឿង​ម៉ាក​BMW​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កម្ពុជា S.T.8586 បើកបរ​ដោយ​យុវជន​ម្នាក់​ ធ្វើដំណើរ​ស្របទិសគ្នា​ ហើយ​បើក​គេច​ពី​ម៉ូតូ​ដែល​នៅខាងមុខ បណ្តាល​ឲ្យ​គៀ​ម៉ូតូ​ដួល និងជ្រុល​ចង្កូត​ទៅបុកសួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​​បណ្តាល​ឲ្យ​រថយន្ត​រង​ការខូចខាត​ ​ចំណែក​ម្ចាស់​ម៉ូតូ​បាន​រងរបួស​ស្រាល​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន ចុះ​មកដល់​កន្លែងកើតហេតុ ហើយ​បានធ្វើការ​សម្របសម្រួល​ ដោយភាគី​ខាងម្ចាស់​រថយន្ត​BMW​សង​សំណង​ចំនួន​១០០​ដុល្លារ​ទៅខាង​ភាគី​ម៉ូតូ​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ ចំណែកឯ​រថយន្ត សមត្ថកិច្ច​បាន​ឲ្យ​ម្ចាស់​រក​រថយន្តស្ទូច​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១៥ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២១ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២២ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ២៤ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម