Connect with us

ចរាចរណ៍

រថយន្ត​ដឹក​កម្មករ រ៉េ​ចង្កូត​ទៅ​បុក​ដើមឈើ​ទាំង​ព្រឹក​ បណ្ដាលឱ្យ​រងរបួស​ម​នុស្ស​ជាច្រើន​នាក់

បានផុស

នៅ

គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​ទាំង​ព្រឹក​ម៉ោង​៦ មាន​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់​ដាយ បាន​រ៉េ​ចង្កូត​ទៅ​បុក​ដើមឈើ ដែល​បណ្ដាល​ឲ្យ​​កម្មករ កម្មការិនី​រោងចក្ររង​របួស​ជា​ច្រើន​នាក់ នៅចំណុច​ភូមិ​ច្បារ​ច្រុះ ឃុំ​ក្រាំងចេក ស្រុក​ឧដុង្គ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ព្រឹក​ថ្ងៃ​ទី០២ ខែ​មិថុនា ឆ្នាំ​២០២១វេលា​ម៉ោង​០៦​ព្រឹក នៅ​លើ​ផ្លូវលំ ត្រង់ចំណុច​ភូមិ​ច្បារ​ច្រុះ ឃុំ​ក្រាំងចេក ស្រុក​ឧដុង្គ បង្ក​ឡើង​រថយន្ត​ដឹក​កម្មករ​១​គ្រឿង ( មិន​ដឹង​ចំនួន​អ្នក​ជិះ​លើ​រថយន្ដ ..) ម៉ាក​ហ៊ីយ៉ាន់​ដាយ ពណ៌​ស គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ថុល ឆៃ ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​ត្បែង ឃុំ​រុងរឿង ស្រុក​ថ្ពង ដោយ​ធ្វើ​ដំណើ​រ​ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង លុះដល់​ចំណុច​ខាងលើ​បាន​រ៉េ​ចង្កូត​ទៅ​បុក​ដើមឈើ មូលហេតុនៅ​មិនទាន់ដឹង។

​ព័ត៌មាន​បឋម​នៅ​ពេល​នេះ តាម​ការ​បញ្ជាក់​ពី​កម្លាំង​នគរបាល​ក្រោយ​ទទួល​បាន​ព័ត៌មាន ជំនាញ​បាន​ចុះទៅ​កាន់​គោលដៅ​និង​បាន​ជួយសង្គ្រោះ​បន្ទាន់ ក្នុងនោះ កម្មករ កម្មការិនី រងរបួស​មាន​ចំនួន ២១​នាក់ ស្រី ០៩ នាក់ ក្នុងនោះ​របួសធ្ងន់​ចំនួន ០៦ នាក់​ស្រី កម្លាំង​នគរបាល​កំពុង​បន្ត​ជួយ​ជនរងគ្រោះ​ផ្សេងទៀត​។ បច្ចុប្បន្ន​ជនរងគ្រោះ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន និង​មន្ទីរ​ពេទ្យបង្អែក​ស្រុក​ឧដុង្គ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

សូមចុចអាន៖ បុរសម្នាក់​ជិះម៉ូតូរេចង្កូតដួល ត្រូវរថយន្តទៅពីក្រោយកិនស្លាប់ភ្លាមៗ

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម