Connect with us

ចរាចរណ៍

រថយន្ត RANGER ស៊េរី​ទំនើប​វ៉ា​ជែង ក្នុង​ស្ថានភាព​ផ្លូវ​គ្រោះថ្នាក់ បុក​ម៉ូតូ​២​គ្រឿង​ស្លាប់​១​នាក់ របួស​២​នាក់ នៅ​ក្រុង​បាន​លុង​

បានផុស

នៅ

ស្លាប់​១​នាក់​របួស​២​នាក់ ខ​ណៈ​រថយន្ត​១​គ្រឿង​វ៉ាជែង​គ្នា ​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​២​គ្រឿង​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨ ស្ថិតនៅ​ក្នុងភូមិ​ឡា​ប៉ូ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ខេត្តរតនគិរី នៅវេលា​ម៉ោង​១៨​និង​៥​នាទី​ល្ងាច កាល​ពីថ្ងៃ​ទី​២ ខែ​មិថុនា​ ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បាន​កើត​ឡើង បន្ទាប់ពី​រថយន្ត​បង្ក​ស៊េរី​ទំនើប និង​ម៉ូតូ​ចំនួន​២​គ្រឿង​បុក​គ្នា​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង ឭ​លាន់​ស្នូរ​ដូច​ផ្លេកបន្ទោរ ក្នុង​ទិសដៅ​បញ្ច្រាសទិស​គ្នា ពី​កើតមក​លិច បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ពេញ​សង្កាត់​យក្ខ​ឡោម​។

​តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​ខាងលើ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក FORD RANGER ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BP-1979 បោះពួយ​យ៉ាង​លឿន ក្នុងទិសដៅ​ពី​លិចទៅ​កើត ខ​ណៈ​មកដល់​ចំណុចកើតហេតុ រថយន្ត​នេះ​បាន​វ៉ា​ជែង​និង​កៀរ​ម៉ូតូ​១​គ្រឿង​ម៉ាក HONDA ឌ្រី​ម​សង់​ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​1B-4668 ឌុប​គ្នា​ប្តី​ប្រពន្ធ ដែល​កំពុង​ធ្វើដំណើរ​ស្រប​ទិស​ពី​លិចទៅ​កើត បណ្តាល​ឲ្យ​ដួល​ក្រឡាប់​ផ្កាប់​ផ្ញើ រង​របួស​ស្រាល​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹកបញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។ ប្រភព​បាន​បន្តទៀតថា រថយន្ត​វ៉ា​ជែង​និង​ម៉ូតូ​ខាងលើ​មិន​ផុត ជា​ចៃដន្យ​ទៅ​បុក​ចំ​ពីមុខ​ម៉ូតូ​ដឹក​ធុង​បង្អែម​លក់​តាម​ភូមិ​១​គ្រឿង​ទៀត ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា​បណ្តាល​ឲ្យ​បុរស​ម្នាក់​ជា​ម្ចាស់​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​តែម្តង​។​

​តាម​របាយការណ៍​រប​ស់​នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​បញ្ជាក់​ពី​សាវតារ រវាង​ភាគី​ទាំងពីរ ក្រោយពី​ការវាស់វែង​ធ្វើ​កំណត់ហេតុ​នៅ​ចំណុច​ទីតាំង​កើតហេតុ​ខាងលើ​ថា ១. ភាគី​ខាង​រថយន្ត​ត្រូវបាន​គេ​ស្គាល់ ឈ្មោះ សៀន ម៉ាប់ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ​ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ រយ ឃុំ​កិ​ចុង ស្រុក​បរ​កែវ ក្រោយ​កើតហេតុ បាន​រត់​គេចខ្លួនបាត់​ស្រមោល ដោយ ប្លុង​រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ​។ ២.ភាគី​ខាង​ម៉ូតូ ឌ្រី​ម​សង់​២០១៥ ឌុប​គ្នា​២​នាក់​ប្តី​ប្រពន្ធ ប្តី​ឈ្មោះ ងៀវ សីលា​ អាយុ​២៧​ឆ្នាំ ជនជាតិ​ព្រៅ របួសស្រាល ប្រព​ន្ធ​ឈ្មោះ រឿ​ក ដា​លិ​ន អាយុ​២៤​ឆ្នាំ ជនជាតិ​ព្រៅ របួសស្រាល​។ អ្នក​ទាំងពីរ​មាន​ទីលំនៅ​ភូមិ​ឡា​ប៉ូ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ខេត្តរតនគិរី​។ ៣. ភាគី​ខាង​ម៉ូតូ​ដឹក​ធុង​បង្អែម​លក់ ម៉ាក​ស៊ី​រ៉ូ​ស ពណ៌​ខ្មៅ អត់​ស្លាក​លេខ ត្រូវ​បាន​ស្គាល់ឈ្មោះ ខន ខែ​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​អូរ​រមៀត ( ហៅ​ភូមិ​ថ្មី )​សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង មានមុខ​របរ​ដឹក​ធុង​បង្អែម​លក់​តាម​ភូមិ បាន​ស្លាប់​ភ្លាមៗ​នៅ​ចំណុច​កើតហេតុ​។

​ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​បាន​រឹបអូស​យក​មធ្យោបាយ​ទាំង​៣​គ្រឿង​ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​ដើម្បី​កសាង​នីតិវិធី​តាម​ផ្លូវ​ច្បាប់​។ ដោយឡែក​សព​ជនរងគ្រោះ​សមត្ថកិច្ច​ បាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទ៖ វុ​ទ្ធ​ឦសាន

សូមចុចអាន៖ ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍ បើក​កិន​អ្នក​ជិះ​កង់​ម្នាក់​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅ​ភូមិ​ស្វាយដង្គំ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទី មុន

ប្រធានក្រុមយុវជនសង្គមស៊ីវិល អំពាវនាវដល់ពលរដ្ឋ ចូលរួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

ថៃ ខ្នះខ្នែងរកលុយជាង ៩២០ លានដុល្លារទិញជីចែកឲ្យកសិករខ្សត់ខ្សោយ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្ដល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីផ្សារពងទាក្នុងស្រុក កំពុងចួបបញ្ហាតម្លៃធ្លាក់ចុះ ដោយសារការនាំចូលពីក្រៅប្រទេស

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម